តោះ! មកដឹងពីចិត្តរបស់មនុស្សស្រីតាមរយៈប្រភេទឈាមរបស់នាង ចង់ដឹងថា នាងជាមនុស្សបែបណាចំពោះរឿងស្នេហា!

ផ្អែកលើប្រភេទឈាមរបស់នាងអ្នក ក៏អាចទាយដឹងពីបុគ្គលិកលក្ខណៈ និងសមត្ថភាពនាងនៅក្នុងការផ្គូរផ្គងស្នេហាដែរ តោះ! ទៅអាចចម្លើយទាំងអស់គ្នា ៖

១. មនុស្សស្រី ដែលមានឈាមប្រភេទ O

Shutterstock 327557156 1594720 2276 1457 1594720828 (1)

ចំពោះមនុស្សស្រីដែលមានឈាមគ្រុប O នាងជាប្រភេទមនុស្សដែលមិនងាយបង្ហាញអារម្មណ៍ ឬសកម្មភាពនោះឡើយ នៅពេលដែលនាងជួបមនុស្សប្លែកមុខ។ ប៉ុន្តែ នៅពេលដែលនាងចាប់ផ្ដើមមានស្នេហា នាងក៏ចាប់ផ្ដើមបង្ហាញភាពស្និទ្ធស្នាលជាមួយដៃគូយ៉ាងខ្លាំង ជាពិសេសនោះគឺ ប្រចណ្ឌតែម្ដង។ ម្យ៉ាងវិញទៀត នាងក៏ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្លាំងចំពោះដៃគូ និងព្យាយាមសិក្សា យល់ចិត្តពីចំណង់ចំណូលចិត្ត និងគំនិតរបស់មនុស្សដែលនាងស្រឡាញ់យ៉ាងខ្លាំង។

មនុស្សប្រភេទនេះ ច្រើនតែមានអារម្មណ៍មិនល្អ និងមិនសូវចេះគ្រប់គ្រងអារម្មណ៍ប៉ុន្មានទេ នាងយកចិត្តទុកដាក់ និងតឹងតែខ្លាំងចំពោះរឿងស្នេហា ជាពិសេសនោះគឺ តែងតែព្យាយាមជះឥទ្ធិពលចំពោះដៃគូ នៅពេលដែលនាងខឹង ឬមានអារម្មណ៍មិនល្អ។

ក្រៅពីនេះមនុស្សស្រីមានឈាមប្រភេទ O មិនចូលចិត្តនៅម្នាក់ឯងទេ ហើយប្រាថ្នាចង់ជ្រកកោន និងមានក្ដីស្រលាញ់ជាក់លាក់។ ជាពិសេសពួកគេកម្រធ្វើបាបមនុស្សដែលខ្លួនស្រលាញ់ណាស់។ នៅក្នុងរាល់ការជជែកដេញដោល ពួកគេច្រើនតែស្ងាត់ស្ងៀម ហើយចាកចេញជំនួសឱ្យការជំរុញជម្លោះដល់កម្រិតខ្ពស់បំផុត។ ទោះយ៉ាងណាក៏ដោយ ដោយសារតែនាងតែងតែរក្សាអារម្មណ៍អវិជ្ជមានអំពីនាង នាងងាយនឹងធុញទ្រាន់ និងធ្វើការសម្រេចចិត្តមិនសមហេតុផល។

២. មនុស្សស្រី ដែលមានឈាមប្រភេទ A

Shutterstock 327557156 1594720 2276 1457 1594720828

មនុស្សស្រី ដែលមានឈាមប្រភេទ A នាងជាមនុស្សស្រីម្នាក់ដែលមានឯករាជ្យខ្លាំង មិនចូលចិត្តពឹងផ្អែក ឬសុំជំនួយពីអ្នកណាឡើយ ប៉ុន្តែនេះជាចំណុចអវិជ្ជមានរបស់នាង ដែលធ្វើឱ្យនាងមិនសូវបានស្គាល់ពីពិភពខាងក្រៅ និងមនុស្សដែលនៅជុំវិញខ្លួន ពេលខ្លះ សូម្បីតែសាច់ញាតិបងប្អូន ក៏មិនសូវខ្វល់ មិនសូវស្គាល់ដែរ។ មនុស្សប្រភេទនេះដែរ ក៏ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងអ្វីដែលនាងសម្រេចចិត្តធ្វើហើយ គឺមិនបោះបង់ចោលកណ្ដាលទីទេ។

ចំពោះរឿងស្នេហា ប្រសិនបើមនុស្សមានឈាមប្រភេទនេះ ចាប់អារម្មណ៍ ឬស្រឡាញ់អ្នកណាហើយ គេនឹងធ្វើអ្វីៗគ្រប់យ៉ាង ខំប្រឹង២០០%ដើម្បីមនុស្សដែលគេស្រឡាញ់ ដើម្បីស្នេហាដែលគេមាន។ ជួនកាល ក៏អាចធ្វើឱ្យគេបាត់បង់ភាពជាខ្លួនឯង ដើម្បីផ្គាប់តម្រូវចិត្តដៃគូថែមទៀតផង។ ពេលខ្លះ មនុស្សប្រភេទនេះ ក៏ប្រៀបដូចជាកូនក្មេងអ៊ីចឹងដែរ គឺចង់បានការសរសើរ ការថ្នាក់ថ្នម យកចិត្តទុកដាក់ បេះដូងពួកគេប្រៀងបាននឹងសាងឡើងពីកញ្ចក់ ងាយនឹងបែកប្រេះស្រាំ តែយ៉ាងណា ក៏ពួកគេនៅតែមានការប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធយ៉ាងសកម្ម។


៣. មនុស្សស្រី ដែលមានឈាមប្រភេទ B

Shutterstock 371765896 1594720 2085 7682 1594720828

មនុស្សស្រីដែលមានឈាមប្រភេទ B អាចនិយាយបានថា នាងជាមនុស្សស្រីដែលរឹងរូស មិនសូវជាស្ដាប់សម្ដីអ្នកណាទេ ហើយប្រិសនបើមាននរណាម្នាក់មកបង្គាប់បញ្ជា ឬឱ្យគេសម្រេចចិត្តអ្វីមួយនោះគឺ គេច្រើនតែដើរចេញ និយាយរួមគឺ មិនសូវស្ដាប់សម្ដីអ្នកណា យកតែចិត្តខ្លួនឯង។ ពួកគេស្អប់ការគ្រប់គ្រងពីអ្នកដទៃ ធ្វើអ្វីចង់តែតាមទំនើងចិត្តខ្លួនឯង បើនរណាម្នាក់មកបញ្ជា ឬព្យាយាមគ្រប់គ្រងលើគេពេក មនុស្សនេះ នឹងកាត់ផ្ដាច់រាល់ទំនាក់ទំនងចោលទាំងអស់។

ចំពោះរឿងស្នេហាវិញក៏ដូចគ្នាដែរ អាចថាមានមនុស្សជាច្រើនតាមស្រឡាញ់ ចែចង់គេ ប៉ុន្តែមនុស្សនេះ បែរជាទុកមួយឡែក ព្រោះអារម្មណ៍ និងចិត្តរបស់គេ ផ្ដោតតែលើមនុស្សដែលគេស្រឡាញ់ និងចាប់អារម្មណ៍តែប៉ុណ្ណោះ។

៤. មនុស្សស្រី ដែលមានឈាមប្រភេទ AB

2b0544acc75701c7f273888be35e9abb

មនុស្សស្រី ដែលមានឈាមប្រភេទ AB អាចនិយាយបានថា នាងមានអត្តចរិតប្រហាក់ប្រហែលទៅនឹង មនុស្សស្រីដែលមានឈាមប្រភេទ O ដែរ ងាយឆាប់ប្រែប្រួល ឆាប់ធុញទ្រាន់។ ពួកគេចូលចិត្តរស់នៅក្នុងពិភពខ្លួនឯង មិនសូវចូលចិត្តបង្ហាញអារម្មណ៍ចេញមកក្រៅទេ សូម្បីតែជាមួយមនុស្សដែលគេស្អប់ ក៏គេមិនសូវជាបង្ហាញអារម្មណ៍អ្វីចេញទៅដែរ។ ប៉ុន្តែ ប្រសិនបើគេសម្រេចចិត្តធ្វើអ្វីមួយហើយនោះគឺ មិនងាយបោះបង់ចោលឡើយ។

ចំពោះរឿងស្នេហាវិញ មនុស្សប្រភេទនេះស្មោះណាស់ ស្រឡាញ់មួយដឹងមួយ ប្រាកដប្រជា តែក័ចិត្តដាច់ផងដែរ បើគូស្នេហ៍ ឬមនុស្សដែលខ្លួនស្រឡាញ់ មិនតបអ្វីដល់គេវិញ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក