រើសរូបវីរៈនារីមួយដែលអ្នកចាប់អារម្មណ៍ ដើម្បីដឹងថាអ្នកជាមនុស្សក្លាហានកម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសរូបវីរៈនារីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

រូបទី 1

Picsart_22 03 18_13 34 39 277

អ្នក​ជា​មនុស្ស​ដែល​មាន​វិន័យ​ល្អ​ក្នុង​ការ​គិត​ មុននឹងធ្វើ​អ្វី​មួយអ្នក​តែងតែគិតគូរច្បាស់

លាស់ ជាជាងធ្វើដោយមិនដឹងខ្យល់អ្វីទាំងអស់ អ្នក​ក៏ជា​មនុស្ស​មិន​ទុក​ចិត្ត​នរណា​ម្នាក់ដោយគ្រានតែនិយាយទេ អ្នកទុកចិត្តការពិតជាជាងពាក្យសម្ដី អ្នកមានភាពចាស់ទុំខ្លាំង ។

សម្រាប់​រឿង​ស្នេហាបើបានស្រលាញ់អ្នកណាម្នាក់ នឹងស្រឡាញ់អស់ពីចិត្ត នឹងស្រលាញ់ដោយមិនរំពឹងអ្វីមកវិញ ប៉ុន្តែនៅពេលណាដែលគូស្នេហ៍របស់អ្នកខុសការសន្យាឬក្បត់ អ្នកនឹងមិនអង្វរឲ្យគេត្រឡប់មកវិញទេ អាចនិយាយបានថា អ្នកជាមនុស្សចិត្តដាច់ណាស់ បើហ៊ានធ្វើឲ្យអ្នកស្អប់ហើយ កុំសង្ឃឹមចង់ត្រលប់ក្រោយឲ្យសោះ ។

រូបទី 2

Picsart_22 03 18_13 35 42 593

អ្នកគឺជាមនុស្សមានភាពចាស់ទុំ ចូលចិត្តភាពឋិតថេរ និងមានអាថ៌កំបាំងខ្លាំងណាស់ បើមើលពីរូបរាងខាងក្រៅទៅដូចជាឆោតល្ងង់ តែកុំច្រឡំមកចង់ខ្សែលើ មិនមែនជារឿងងាយទេ ។

អ្នកជាមនុស្សល្អមកនឹងល្អទៅវិញ តែនរណាហ៊ានអាក្រក់មកអាចនឹងឈឺខ្លួនទ្វេដង តែត្បិតអ្នកជាមនុស្សបែបនេះ អ្នកមិនមែនជាមនុស្សធ្វើបាបគេមុនទេ សម្រាប់មនុស្សដែលមានបំណងល្អ អ្នកនឹងយកចិត្តទុកថែទាំគេណាស់ ។

ក្នុងរឿងស្នេហា​វិញ​ បើ​បានស្រលាញ់​នរណា​ម្នាក់​ អ្នកនឹង​យកចិត្តទុកដាក់ថែរក្សាមនុស្សជាទីស្រឡាញ់ណាស់ អ្នកនឹងមិនព្រលែងដៃគូស្នេហ៍ទេ តែបើគេហ៊ានក្បត់ចិត្តអ្នកវិញ ម្នាក់នោះច្បាស់ជាស្តាយក្រោយមិនខាន ។

រូបទី 3

Picsart_22 03 18_13 39 12 117

អ្នកជាមនុស្សឆ្លាតវាងវៃ ពូកែសង្កេត មានគំនិតចេះគិតគូរ ថែមទាំងមានចិត្តមេត្តាទៀតផង បើមើលពីសំបកក្រៅអ្នកដូចជាមនុស្សដែលនិយាយត្រង់ទៅត្រង់មក មិនជាចេះនិយាយផ្អែមល្ហែមពុតត្បុតលាក់កំណួចទេ ម្ល៉ោះហើយអ្នកដែលមិនដឹងចិត្តអាចគិតថាអ្នកជាមនុស្សអាក្រក់ តែបើបានស្គាល់ច្បាស់ទើបដឹង ។

ហើយនៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងស្រលាញ់គេដល់ទីបំផុត តែបើអស់ចិត្តសូម្បីអនុស្សាវរីយ៍ក៏គ្មានសេសសល់ដែរ ។

រូបទី 4

Picsart_22 03 18_13 37 21 943

អ្នកគឺជាមនុស្សមានគំនិត តែងតែមានផែនការគ្រប់ពេលទាំងអស់ នៅពេលជួបរឿងមិនល្អ អ្នកតែងតែគិតរកដំណោះស្រាយបានលឿនជាងអ្នកដទៃ ។ បុគ្គលិកលក្ខណៈពិតរបស់អ្នកអាចជាមនុស្សនិយាយត្រង់ តាមអ្វីដែលអ្នកគិតនិងឃើញ ត្បិតពេលខ្លះវាគំរោះគំរើយបន្តិចមែនតែតាមពិតអ្នកមិនមានបំណងអាក្រក់លើនរណាម្នាក់ទេ ។

មើលពីសំបកក្រៅអ្នកដូចជាស្ងប់ស្ងាត់ រហូតអ្នកខ្លះគិតថាអ្នកឬក តែបើស្គាល់ពិតទើបដឹងថាអ្នកជាមនុស្សពូកែកំប្លុកកំប្លែងណាស់ ។

បើក្នុងរឿងស្នេហា អ្នកគឺជាមនុស្សដែលស្មោះមួយនិងមួយ មិនចូលចិត្តទាក់ទងអ្នកណាច្រើនទេ តែបើ​អ្នក​ចាប់​បាន​ដៃគូទៅ​លេង​សើច​ជាមួយ​អ្នក​ផ្សេង អ្នក​នឹង​សួរ​តែ​ពីរ​ដង​ប៉ុណ្ណោះ ហើយអត់ទោសឱ្យមិនលើសពី ២ ដងទេ ប្រសិនបើមានលើកទី ៣ សូមកុំមកឲ្យឃើញមុខឲ្យសោះ ៕

ប្រភព៖ Knongsrok