ផ្ដាំ! មិនថាស្រី ឬប្រុសទេ បើនៅចង់សប្បាយ កុំទាន់អាលរៀបការ

ការរៀបការ គឺជាការកសាង និងជាការទទួលខុសត្រូវ ក្នុងការមើលថែ ការពារ រ៉ាប់រងរាល់បន្ទុកសព្វគ្រប់បែបយ៉ាង មិនថាក្នុងនាមអ្នកជាស្វាមី ឬជាភរិយានោះឡើយ អ្នកសុទ្ធតែមានចំណែកទទួលខុសត្រូវ ក៏មានតួនាទីដូចគ្នានៅក្នុងគ្រួសារមួយដែលអ្នកបានសាងឡើង។

មនុស្សដែលសមគួរនឹងរៀបការ មិនមែនអាស្រ័យលើការដែលអ្នកពេញវ័យ ឈានដល់អាយុត្រូវមានគូស្រករតែប៉ុណ្ណោះទេ តែកត្តាដែលធំចម្បងជាងអាយុ ឬវ័យនោះគឺ ភាបចាស់ទុំទាំងចិត្ត និងគំនិត ដែលអ្នកសក្តិសមនឹងអាចរៀបការបាន។

278575138_5191545334267801_2198051707146460133_n

មនុស្សខ្លះ ចាស់តែវ័យ ច្រើនតែអាយុ តែចិត្តនៅទន់ជ្រាយ គំនិតនៅរាក់កំផែល មិនទាន់មានការងារនឹងន មិនទាន់ចេះរកចំណូលចាយខ្លួនឯងផង អ្វីដែលសំខាន់ គឺឈាមរាវ ចិត្តក្ដៅ មិនទាន់ទាំងចេះអត់ធ្មត់ គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឡើយ ត្រង់ចំណុចនេះហើយ ដែលបញ្ជាក់ថា អ្នកមិនសមនឹងរៀបការ សាងគ្រួសារនោះឡើយ។

- កុំគិតថា ខ្លួនឯងចាស់ហើយ ត្រូវឆាប់រៀបការ!

- កុំគិតថា ខ្លួនឯងអាយុច្រើនហើយ ត្រូវប្រញាប់យកប្ដី យកប្រពន្ធ យកកូន!

- កុំគិតថា នៅម្នាក់ឯង ឯកា អផ្សុក ចង់រកមនុស្សម្នាក់មកកំដរ!

- កុំគិតថា មិត្តភក្តិ អ្នកស្រករគ្នារៀបការអស់ ចំណែកខ្លួនឯងមិនទាន់មានគូ បែរជាខ្មាសគេ!

- កុំគិតថា ការឱ្យហើយៗទៅ បើនៅមិនសុខ មិនចុះសម្រុង ក៏លែងលះ អត់ខ្វល់អ្វីនោះ!

280184189_5191548817600786_3063692680689121007_n

វិថីនៃជីវិតអាពាហ៍ពិពាហ៍ ផ្លូវជីវិតគូ មិនមែនភ្លឺរលោងដូចចាក់កៅស៊ូនោះទេ មានថ្ម ក៏មានក្រួស មានព្យុះ មានភ្លៀង មានគ្រប់រសជាតិដែលអ្នកត្រូវតែភ្លក្សឱ្យដឹង ហើយក៏ត្រូវតែព្រមប្រឈមមុខ រ៉ាប់រង ទទួលយក ដោយគ្មានការស្ដាយក្រោយផងដែរ។

យ៉ាងណាមិញ ចង់ប្រាប់ថា បើអ្នកនៅមិនទាន់លះបង់ ចំពោះការចង់ដើរលេង ស៊ីផឹក សប្បាយដាច់យប់ទេ សូមកុំរៀបការអី មិនថាប្រុស ឬស្រីនោះឡើយ។ ព្រោះជីវិតបន្ទាប់ពីរៀបការហើយ អ្នកមិនអាចនឹកចង់ចេញក្រៅផឹក ក៏ទៅភ្លាមៗដូចកាលនៅម្នាក់ឯងនោះទេ អ្នកមានគ្រួសារ អ្នកមានប្ដីមានប្រពន្ធ ក្នុងផ្ទះមានមនុស្សដែលរស់នៅជាមួយអ្នក ចាំគិតបារម្ភអំពីអ្នក ដូច្នេះ មុននឹងធ្វើអ្វីមួយ សូមគិតឱ្យបានច្បាស់ កុំធ្វើខ្លួនផ្ដេសផ្ដាសអី។


279145650_5191548457600822_8913688817701191806_n

មនុស្សដែលសម្រេចចិត្តរៀបការ សាងគ្រួសារ ក៏មានន័យថា គេបានគិតច្បាស់ និងព្រមលះបង់អស់ហើយនូវការសប្បាយ ស៊ីចាយទាំងអស់ ដើម្បីប្ដូរយកសុភមង្គលរួមគ្នា​ជាមួយនឹងដៃគូរបស់ខ្លួន។

- ចង់ដើរលេង គឺដើរជាលក្ខណៈគ្រួសារ!

- ចង់ស៊ីផឹក គឺត្រូវនាំដៃគូទៅជាមួយ តែបើម្ខាងទៀតមិនទៅ យើងក៏មិនចេញដែរ!

- ចង់ទៅណា ទាល់តែមានគ្នា ឬមានការអនុញ្ញាពីដៃគូ!

- ចង់ញុំាអី គឺត្រូវទៅញុំាជាមួយគ្នា!

- ចង់ធ្វើអ្វី គឺចេះគិត ចេះសួរយោបល់ ពិភាក្សាគ្នាជាមួយដៃគូ!

- ពេលមានបញ្ហា ឬមានការថ្នាំងថ្នាក់ដាក់គ្នា គឺត្រូវចេះអត់ធ្មត់ យកទឹកពន្លត់ភ្លើង ​រក្សាភាពត្រជាក់ និងថ្នាក់ថ្នមចិត្តដៃគូ!

279572428_5191544847601183_7201755677534407348_n

ពេលខ្លះ ការនិយាយរៀបរាប់ដូចខាងលើ យើង​ប្រហែលជាយល់ថា ងាយៗ តែនៅបេលដែលជួប ឬស្ថិតក្នុងស្ថានភាពណាមួយ ជាពិសេសគឺពេលកំហឹងលេចឡើង យើងច្បាស់ជាភ្លេចចំណុចទាំងនេះ ដោយបណ្ដោយឱ្យអារម្មណ៍ធ្វើការសម្រេចចិត្តមិនខាន ដូច្នេះ អ្វីដែលយើងត្រូវមានឱ្យច្រើនបំផុតនោះគឺ ព្យាយាម អត់ធ្មត់ គ្រប់គ្រងសតិអារម្មណ៍របស់ខ្លួនឯងឱ្យបានល្អ បើអាចធ្វើបាន គ្រួសារអ្នកនឹងសុខសាន្ត មានសុភមង្គល ទោះមាន ឬក្រ ក៏ចេះស្រឡាញ់ អាណិត យល់ចិត្តគ្នាដែរ៕

279906643_5191548197600848_6055152918279955212_n

អត្ថបទ ៖ pHknongsrok / Knongsrok