កំសត់ម្ល៉េះ! ឆ្នាំទាំង ៣ ជាប់និស្ស័យ «ស្រឡាញ់តែម្ខាង» ពេញមួយជីវិត

មិនមែនស្នេហាទាំងអស់នឹងកើតផ្លែផ្កាទេ មានស្នេហាខ្លះដែលនឹងក្លាយជាស្នេហាស្ងៀមស្ងាត់ជារៀងរហូត។ តោះមកមើលតារារាសីទាំង៣ ដែលអាចស្រឡាញ់គេអស់មួយជីវិត ដោយបានត្រឹមស្រមើស្រមៃ ឬ មិនហ៊ានសារភាព!

១. អ្នកកើតឆ្នាំជូត

អ្នកកើតឆ្នាំជូតជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្លាំង។ ពួកគេខ្លាចគេការបដិសេធ ខ្លាចស្នេហាមិនដូចការគិត ខ្លាចគេក្បត់ មនុស្សទាំងនេះ មិនងាយនឹងដាក់ចិត្ត ដាក់មនោសញ្ចេតនាទៅលើនរណាម្នាក់ដោយងាយឡើយ ហេតុនេះហើយ ទើបពួកគេពិបាកនឹងមានស្នេហាខ្លាំងណាស់...។ យ៉ាងណាមិញ ប្រសិនបើគេដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្រើនតែមិនហ៊ាននឹងសារភាព ព្រោះពួកគេខ្លាចការខកចិត្ត ខ្លាចនឹងត្រូវគេបដិសេធ ដូច្នេះ មនុស្សឆ្នាំនេះ អាចនឹងត្រូវប្រើជីវិត ស្រឡាញ់គេម្នាក់ឯងបែបនេះ រហូតដល់ចាស់។

3 3

២. អ្នកកើតឆ្នាំចរ

អ្នកកើតឆ្នាំចរ ជាមនុស្សមានចិត្តគំនិតមិនចេះប្រាស្រ័យទាក់ទងគ្នាទេ មនុស្សឆ្នាំនេះ ចិត្តខ្លាំង មិនចេះរណប ចូលចិត្តសេរីភាព និងឯករាជ្យ។ ប៉ុន្តែ​ មនុស្សឆ្នាំច ត្រូវបានគេដឹងថា ជាមនុស្សដែលបើកទូលាយ ស្មោះត្រង់ បើស្រឡាញ់អ្នកណាម្នាក់ហើយ គឺពិបាកនឹងដកចិត្តមកវិញណាស់ សុខចិត្តនៅទ្រាំស្រឡាញ់គេ អាចនឹងឈានដល់ការធ្វើបាប ដាក់កំហិត ​ឃាំងចិត្តខ្លួនឯងថែមទៀតផង ដោយហេតុនេះហើយ ពួកគេច្រើនតែស្ថិតក្នុងក្រុមមនុស្សឯកា ព្រោះតែការស្រឡាញ់ងប់ងល់ខ្លាំងពេក ចំពោះមនុស្សដែលខ្លួនស្រឡាញ់។


មនុស្សឆ្នាំច ក៏ជាក្រុមមនុស្សប៉ិនអៀនច្រើនផងដែរ ដូច្នេះពួកគេខ្លាចការសារភាពរបស់ពួកគេនឹងត្រូវបានបដិសេធ ទោះបីជាពួកគេចូលចិត្តនរណាម្នាក់ដោយងប់ងល់ក៏ដោយ ពួកគេបានត្រឹមគិតស្រមៃតែម្នាក់ឯងប៉ុណ្ណោះ សុខចិត្តស្រឡាញ់គេម្នាក់ឯង បានត្រឹមស្រឡាញ់គេបែបហ្នឹង ក៏អស់ចិត្តហើយ។

4 26

៣. អ្នកកើតឆ្នាំកុរ

អ្នកកើតឆ្នាំនេះជាមនុស្សដែលពោរពេញដោយមនោសញ្ចេតនា និងការស្រមើស្រមៃខ្ពស់។ ពួកគេឱ្យតម្លៃលើអារម្មណ៍ រហូតពេលខ្លះរស់នៅលើពិភពលោកដែលខ្វះការពិត។ នៅពេលទទួលយកសេចក្តីស្រឡាញ់ជាក់លាក់មួយ ពួកគេមានទំនោរនឹងស្រមើស្រមៃរាប់មិនអស់ និងរំពឹងចង់បានខ្ពស់ហួសហេតុ ជំនួសឱ្យការប្រឈមមុខនឹងការពិត។ ដូច្នេះហើយ មនុស្សជាច្រើនដែលកើតក្នុងឆ្នាំនេះ ច្រើនតែខកបំណងចំពោះរឿងស្នេហាម្តងហើយម្តងទៀត៕

ប្រភព ៖ បរទេស