តាម​ចាស់​បុរាណ ហាម​មិន​ឲ្យ​ធ្វើ​រឿង​ទាំង ៥ នេះ​ទេ ពេល​ទទួល​ទាន​ ព្រោះ​នាំ​ឲ្យ​កើត​សំណាង​អាក្រក់

សកម្មភាព​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម ជា​ពិសេស​សម្រាប់​អ្នក​ដែល​ទទួល​ទាន​ប្រើប្រាស់​ចង្កឹះ ចាំ​បាច់​ត្រូវ​តែ​ជៀស​ឲ្យ​បាន ព្រោះ​តាម​តំណម​ពី​បុរាណ​គេ​ជឿ​ថា ជា​សកម្មភាព​ហៅ​ព្រលឹង​ វិញ្ញាណ​អាក្រក់ ដែល​នាំ​ឲ្យ​ជីវិត​ជួប​សំណាង​មិន​ល្អ ហើយ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ៖

៥) កុំ​ទម្លាប់​ញាក់​ជើង

1

គ្នា​យើង​ខ្លះ​ពេល​លឺ​ភ្លេង​គឺ​មាន​ទម្លាប់​ញាក់​បាត​ជើង​ទៅ​តាម​ភ្លេង ប៉ុន្តែ​តាម​តំណម​ចាស់​បុរាណ​គេ​ថា​មិន​ឲ្យ​ធ្វើ​សកម្មភាព​បែប​ហ្នឹង កំឡុង​ពេល​នៅ​តុ​អាហារ​នោះ​ទេ ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​អ្នក​ខ្សត់​ទ្រព្យ​ទៅ​ពេល​ខាង​មុខ។

៤) ដាក់​ចង្កឹះ​បញ្ឈរ​ក្នុង​ចាន​បាយ

2

អ្នក​ដែល​ដាក់​ចង្កឹះ​បញ្ឈរ​ក្នុង​ចាន​បាយ ប្រៀប​ដូច​ជា​កំពុង​សែន​បាយ​នោះ​ឲ្យ​អ្នក​ដែល​បាន​ចែកឋាន​ទៅ ដូច្នេះ​គេ​មិន​ទម្លាប់​ឲ្យ​ដាក់​បែប​ហ្នឹង​ឡើយ។

៣) យក​ចង្កឹះ​គោះ​ចាន​បាយ


3

តាម​ទម្លាប់​ ការ​ដែល​យក​ចង្កឹះ​គោះ​ចាន​បាយ ប្រៀប​ដូច​ជា​កំពុង​បន្លឺ​សំឡេង​ហៅ​ព្រលឹង​វិញ្ញាណ​អាក្រក់​ នាំ​ឲ្យ​កើត​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​ខ្លួន​អ្នក។ សកម្មភាព​នេះ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​អ្នក​ជួប​បញ្ហា​សុខភាព​នៅ​ពេល​ខាង​មុខ។

២) ចាប់​ម្ហូប​ពី​គ្នា​ទៅ​គ្នា ឬ​ភ្ជាប់​ចង្កឹះ

4

បើ​គេ​ចាប់​ម្ហូប​ឲ្យ​អ្នក​ គួរ​ឲ្យ​គេ​ចាប់​ដល់​ចាន កុំ​ទម្លាប់​យក​ចង្កឹះ​ទៅ​ចាប់​ត​ពី​គេ​ឲ្យ​សោះ។ តាម​ក្បួន​បុរាណ​គេ​បញ្ចៀស​មិន​ឲ្យ​ក្មេងៗ​ទម្លាប់​ធ្វើ​បែប​ហ្នឹង​ទេ។

១) ចាប់​ម្ហូប​ឡើង ហើយ​ទម្លាក់​ចុះ​វិញ

គេ​ក៏​មិន​បង្រៀន​ឲ្យ​កូន​ចៅ មាន​ទម្លាប់​ចាប់​ម្ហូប​ឡើង​ហើយ​ដាក់​ចុះ​មក​ក្នុង​ចាន​វិញ​ដែរ។ បើ​ចាប់​ហើយ ត្រូវ​តែ​យក​ទៅ​ដាក់​ក្នុង​ចាន​របស់​ខ្លួន។ ទម្លាប់​នេះ មើល​ទៅ​គួរ​ឲ្យ​ខ្ពើមរអើម​ហើយ​ មួយ​ផ្សេង​ទៀត​តាម​ក្បូន​ហុងស៊ុយ ក៏​ជា​ទម្លាប់​ដែល​នាំ​ឲ្យ​កើត​មាន​សំណាង​មិន​ល្អ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក