ផ្លែឈើមានជាតិកាល់ស្យូមទាំង ៥ ប្រភេទ គឺល្អសម្រាប់ម្តាយមានផ្ទៃពោះ ជួយឱ្យទារកកើតមកលូតកម្ពស់ និងមានសុខភាពល្អ

សម្រាប់ស្ត្រីមានផ្ទៃពោះ គឺពិតជាសំខាន់ណាស់ដែលអ្នកគួរតែទទួលទាននូវបន្លែផ្លែឈើ និងអាហារដែលមានសារជាតិល្អៗ ដែលអាចជួយដល់ការលូតលាស់របស់ទារកដែលនៅក្នុងផ្ទៃ។ យ៉ងណាមិញ នេះគឺជាផ្លែឈើដែលមានជាតិកាលស្យូមទាំង៥ប្រភេទ ដែលអ្នកមិនគួរមើលរំលងនោះឡើយ។ ការទទួលទាលផ្លែឈើទាំង៥ប្រភេទនេះ នឹងអាចជួយឱ្យទារកលូតលាស់បានល្អ ក៏ដូចជាមានសុខភាពល្អ រឹងមាំផងដែរ។

១. ផ្លែចេក

190902_banannas_full 1440x813

នៅក្នុងផ្លែចេកសម្បូរទៅដោយជាតិសរសៃ ជួយម្តាយដែលមានផ្ទៃពោះមានប្រព័ន្ធរំលាយអាហារល្អ ជួយកាត់បន្ថយការទល់លាមក និងជំងឺឬសដូងបាតប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀត នៅក្នុងចេកក៏មានវីតាមីន C វីតាមីន B6 អាស៊ីតហ្វូលិ កនិងជាតិរ៉ែជាច្រើនដូចជាជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម កាល់ស្យូម ស័ង្កសីជាដើម … ដែលល្អសម្រាប់ការអភិវឌ្ឍទារក។ ជាពិសេស ម្តាយពេលណាញុំាផ្លែចេកក៏ជួយឱ្យទារកមានកម្ពស់លូតលាស់ល្អ មានឆ្អឹងរឹងមាំ និងមានបញ្ញាឆ្លាតវៃក្រោយពេលសម្រាលផងដែរ។

២. ផ្លែស្ត្រប៊ឺរី

Strawberries_HNL1306_ts104880701

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែស្ត្របឺរី មានផ្លែស្ត្រប៊ឺរីជាតិសរសៃវីតាមីន C វីតាមីន A វីតាមីន E និង K ល្អសម្រាប់ការលូតលាស់របស់ទារក។ លើសពីនេះ ផ្លែស្ត្របឺរីក៏មានផ្ទុកនូវវីតាមីន B ជាច្រើន អាស៊ីតហ្វូលិកដែលជាសារធាតុរ៉ែចាំបាច់សម្រាប់ការវិវត្តរបស់ទារកផងដែរ។

៣. ផ្លែគីវី

Ripe Whole Kiwi With Leaves White Wall_253984 954


នៅក្នុងសមាសធាតុនៃផ្លែគីវី ដែលសម្បូរទៅដោយទឹកផ្លែឈើមានវីតាមីន A, C, E, B វីតាមីនអាស៊ីតហ្វូលិក ជួយកាត់បន្ថយការខូចទ្រង់ទ្រាយរបស់ទារក។ លើសពីនេះទៀត គីវីក៏មានផ្ទុកសារធាតុរ៉ែដូចជា ស័ង្កសី ដែកទង់ដែង ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាពិសេសគីវីសម្បូរកាល់ស្យូមជួយធ្វើឱ្យទារកមានសុខភាពល្អ និងលូតកម្ពស់ដូចគ្នា។ លើសពីនេះ នៅពេលម្តាយមានផ្ទៃពោះទទួលទានគីវីច្រើន ពួកគេក៏បន្ថែមជាតិសរសៃច្រើនល្អសម្រាប់ប្រព័ន្ធរំលាយអាហារ បង្កើនភាពស៊ាំ និងប្រឆាំងនឹងការទល់លាមកចំពោះម្តាយមានផ្ទៃពោះបានដែរ។

៤. ផ្លែសារី

1515505270.3871_115_o

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែសារី មានផ្ទុកទឹកច្រើនសម្បូរទៅដោយជាតិសរសៃ, ផ្លែសារី ក៏សម្បូរទៅដោយវីតាមីន A, C, E, K, B វីតាមីន, folate, choline និងសារធាតុរ៉ែដូចជា កាល់ស្យូម ដែកស័ង្កសី ទង់ដែង -ល-។ លើសពីនេះ ប៉ូតាស្យូម ... ក៏​​ល្អណាស់សម្រាប់សុខភាពម្តាយដែលមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។

៥. ផ្លែត្របែក

1497333763855_9565434 502x502

នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែត្របែក មានផ្ទុកនូវវីតាមីន A វីតាមីន C E អ៊ីហ្វាម និងជាតិរ៉ែដូចជា ប៉ូតាស្យូម កាល់ស្យូម។ ក្រៅពីនេះផ្លែត្របែកក៏មានផ្ទុកនូវវីតាមីនC ជួយម្តាយមានផ្ទៃពោះកាត់បន្ថយការឆ្លងបាក់តេរី ចៀសវាងជំងឺឆ្អឹងដូចជាក្រិន និងខ្វះខាតជាដើម៕

ប្រភព​ ៖​ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)