ស្រីៗ​ណា​កើត​ចំ​ម៉ោង​មាស​ ៣ នេះ ក្រោយ​អាយុ ៣០ ដូច​គេ​ជប់​អាច​មាន​បាន​ដោយ​មិន​ដឹង​ខ្លួន

ម៉ោង​កំណើត តាម​ក្បួន​ហុងស៊ុយ​ក៏​អាច​ទស្សន៍ទាយ​ពី​ជោគវាសនា​មនុស្ស​បាន​ផង​ដែរ។ សម្រាប់​មនុស្ស​ស្រី ជា​ពិសេស​បើ​កើត​ចំ​ម៉ោង​មាស​ទាំង ៣ ខាង​ក្រោម នោះ​តាម​ដំណាល គឺ​ក្រោយ​អាយុ ៣០ ឆ្នាំ នឹង​មាន​ជីវិត​ពេញលេញ​ ពេញ​បរិបូរណ៍​អាច​មាន​បាន​ដឹង​មិន​ដឹង​ខ្លួន៖

១) មនុស្ស​ស្រី​កើត​ចន្លោះ​ម៉ោង ១១ ព្រឹក ដល់ ១ រសៀល

Cay 3_KHVP

ជា​ម៉ោង​ពេញ​ពន្លឺ​ព្រះ​អាទិត្យ ដែល​គេ​ដំណាល​ថា រមែង​ជា​ស្រ្តី​ដែល​មាន​ភាព​ឈ្លាសវៃ និង​ពូកែ​គិត​ពិចារណា។ នាង​មាន​កម្លាំង​ចេញ​ពី​ខាង​ក្នុង នាង​រមែង​រឹងមាំ ហើយ​មិន​ចុះចាញ់​នឹង​បរាជ័យ​ឡើយ ពោល​បន្ត​ប្រឹងប្រែង​ដល់​បាន​ផ្លែផ្កា។

ទាំង​ក្នុង​អាជីព​ការងារ និង​ជីវិត​អាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​ស្រី ដែល​កើត​ចំ​ម៉ោង​មាស​ដូច​បង្ហាញ​នេះ គឺ​តែងតែ​មាន​ជីវិត​រស់រវើក មិន​អន់​ជាង​បុរស​ឡើយ ហើយ​បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ គឺ​ច្រើន​តែ​ទទួល​បាន​ជោគជ័យ ពេល​ខ្លះ​ហួស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ល្មម​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មាន​ការ​ច្រណែន​បន្តិច​ដែរ។

២) មនុស្ស​ស្រី​កើត​ចន្លោះ​ម៉ោង ០៥ – ០៧ ព្រឹក

Ice_screenshot_20211012 131533


ចំពោះ​ម៉ោង​មាស​នេះ​វិញ តាម​ដំណាល​ច្រើន​តែ​ជា​មនុស្ស​ស្រី ដែល​មាន​ការ​គិត​វិជ្ជមាន មាន​ភាព​ស្មោះត្រង់ ដ្បិត​បើ​ក្នុង​ជីវិត​ពួក​នាង​អាច​ជួប​ប្រទះ​ឧបសគ្គ​ច្រើន តែ​នាង​ញញឹម​ដាក់​បញ្ហា​ជានិច្ច ហើយ​គ្រប់​យ៉ាង​ក៏​រមែង​ល្អ​ប្រសើរ​បន្ទាប់​ពី​ពេល​នោះ។

សំណាង​ពី​ធម្មជាតិ​សម្រាប់​អ្នក​កើត​ចំ​ម៉ោង​មាស​ខាង​លើ ជា​រឿយៗ​តែងតែ​មាន​មនុស្ស​ល្អ​ចូល​មក​ជួយ មាន​មនុស្ស​ឋានៈ​ខ្ពស់​ជាង​ខ្លួន គេ​សម្លឹង​ឃើញ​ការ​ខិតខំ​ពិត​របស់​អ្នក ហើយ​រមែង​ផ្តល់​ឱកាស​ផ្តល់​ការងារ​ល្អ​សម្រាប់​អ្នក​ជាប់​ជានិច្ច។ បើ​អ្នក​ខំ​ប្រឹង​ពី​ក្មេង​វ័យ​មិន​ងាយ​បោះបង់​ផង នោះ​រំលង​តែ​ចូល​ដល់​ខ្ទង់ ៣០ អាច​រក​ឃើញ​ជោគជ័យ​ក្នុង​ជីវិត​បាន​ហើយ។

៣) មនុស្ស​ស្រី​កើត​ចន្លោះ​ម៉ោង ០៣-០៥ ព្រឹក

Ice_screenshot_20211012 131538

រមែង​ជា​មនុស្ស​ស្រី​ដែល​មាន​ចរិត​សុភាព​រាបសា ងាយស្រួល​សម្រប​ទៅ​តាម​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន។ មើល​ពី​ខាង​ក្រៅ ពួក​គេ​ដូច​ងាយ​នឹង​ផុយ​ស្រួយ តែ​ការ​ពឹង​គឺ​រឹងមាំ មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ណាស់​សម្រាប់​បុគ្គល​នេះ។

ចូល​ដល់​វ័យ​ជំទង់​ស្រករ ២០ អាច​ជួប​រឿង​លំបាក​ច្រើន​ តែ​មនុស្ស​នេះ​មិន​សូវ​ចេះ​ត្អូញត្អែរ ហើយ​ជួប​រឿង​អ្វី ស៊ូ​បៀម​វា​ទុក​ម្នាក់​ឯង តែ​បើ​រឿង​សប្បាយ គឺ​លាក់​គេ​មិន​ជិត​ទេ។ យ៉ាង​ណា​តបស្នង​នឹង​ការ​ខិតខំ​ប្រឹងប្រែង សម្រាប់​ពួក​គេ​ក្រោយ​ចូល​វ័យ ៣០ ឆ្នាំ គឺ​រមែង​ទទួល​បាន​ពរជ័យ​ច្រើន​ក្នុង​ជីវិត ហើយ​អាច​ផ្លាស់ប្តូរ​ឲ្យ​ជីវិត​ពួក​គេ ពី ០ មក ១៨០ ដឺក្រេ មាន​បាន​ដោយ​មិន​បាន​រំពឹង​ទុក​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក