ថោកទាប!! អាណិត​ក្មេង​ណាស់​ដែល​កើតមក​ប៉ះ​ចំ​ម្តាយ​ញៀន​ល្បែង​ញាត់​ក្រោម​កៅអី ដើម្បី​ទំនេរ​ដៃ​លេងល្បែង (មានវីដេអូ)

ទោះបីជា​ក្មេងប្រុស​ម្នាក់​នេះ​ស្រែកយំ​ហើយ​ចង់​ចេញមកក្រៅ​អី​ក៏​ដោយ តែ​ស្ត្រី​ជា​ម្តាយ​នៅតែ​បន្ត​អង្គុយ​សង្គត់ពីលើ​កៅអី ហើយ​វក់​នឹង​ល្បែង​យ៉ាង​រំភើយ ។​

​តាម Daily Mail ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅ​ប្រទេស​ចិន​ថ្មីៗ​នេះ បាន​ត្រូវ​សហគមន៍​ជេរប្រទេច​យ៉ាង​ខ្លាំងក្លា​ចំពោះ​ទង្វើ​អមនុស្សធម៌​ចាប់​កូន​ញាត់​ក្រោម​កៅអី រួច​អង្គុយ​សង្កត់ពីលើ ដើម្បី​បាន​ទំនេរ​ដៃ​លេងល្បែង ។

ជាក់ស្តែង​ឃ្លីប​នេះ បាន​បង្ហាញ​ឲ្យឃើញ​នារី​វ័យក្មេង​ម្នាក់ កំពុង​ឈ្លក់​វង្វេង​នឹង​ការ​លេងល្បែង​ជាមួយ​មិត្តភក្តិ​ដោយ​អង្គុយ​លើ​កៅអី​ជ័រ រួច​យក​កូន​ប្រុស​អាយុប្រមាណ ១​ឆ្នាំ ញាត់​ទុក​នៅ​ក្រោម​កៅអី ដើម្បី​ដៃ​ឲ្យបាន​ទំនេរ ។

​ឃ្លីប​នេះ ត្រូវ​បាន​ថត​នៅ​សាលារៀន​មួយ​នា​ទីក្រុង Hengyang City ខេត្ត Hunan ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ៣ ខែកក្កដា ។ ប្រភព​ព័ត៌មាន​ឲ្យដឹងថា នៅ​ថ្ងៃ​ដដែល​នោះ ប៉ូលិស​ប្រចាំ​តំបន់​នេះ បាន​ឡោមព័ទ្ធ និង​ចាប់​មនុស្ស​ញៀន​ល្បែង​ទាំង ១២​នាក់ ក្នុងនោះ​ក៏​មាន​ស្ត្រី​ជា​ម្តាយ​ដែល​អសីលធម៌​ខាង​លើ​ផង​ដែរ ៕

Loading...

Leave a Comment