10 ស្រុកភូមិចម្លែកៗពីជុំវិញពិភពលោក វាពិសេសរហូតដល់អ្នកមិននឹកស្មានដល់

នៅលើពិភពលោកនេះមានកន្លែងចម្លែកជាជាច្រើន ដែលមានទាំងធម្មជាតិ រួមទាំងមនុស្ស ហើយនេះគឺជាភូមិចម្លែកៗបំផុតទាំង 10 នៅលើពិភពលោកដែលយើងបាននាំមក សូមព្យាយាមមើលវាថានៅក្នុងពាក់កណ្តាលនៃសម័យដែលពោរពេញទៅដោយភាពរុងរឿងមានអ្វីកើតឡើងខ្លះ  និងបច្ចេកវិទ្យាទំនើបដល់ណាហើយ ។ ភូមិដែលមនុស្សរស់នៅទាំងនេះគឺខុសពីភូមិសាមញ្ញដែលសង្គមយើងរស់នៅ ។

#1

Ganxi Dong  ភូមិ កុងហ្វូ

ភូមិ Ganxi Dong គឺជាភូមិតូចមួយស្ថិតនៅពាក់កណ្តាលនៃជ្រលងភ្នំ Tianzhu នៅក្នុងប្រទេសចិន ។ អ្នកភូមិម្នាក់ៗសុទ្ធតែជាអ្នកជំនាញខាងសិល្បៈក្បាច់គុនទម្រង់ផ្សេងៗនៃប្រទេសចិនបុរាណនិងមានភាពល្បីល្បាញនៅក្នុង Kung Fu ។

ពួកគេប្រើក្បាច់គុនដែលពួកគេដឹងនិងចេះ ដើម្បីការពារខ្លួន និង សត្វដែលរស់នៅក្នុងព្រៃជាប់នឹងភូមិពីគ្រោះថ្នាក់ ហើយគ្រួសារទាំងអស់រៀននិងចេះក្បាច់គុនផ្សេងៗគ្នា ។

ការចាប់ផ្តើមនៃការរៀនក្បាច់គុននេះ មានអ្នកម្នាក់ភូមិនិយាយថា កាលពីមុនភូមិនេះត្រូវបានចោរលួចជាញឹកញាប់ ។ ដូច្នេះអ្នកគ្រប់គ្នានៅក្នុងភូមិត្រូវរៀនក្បាច់គុនដើម្បីការពារខ្លួន។ ហើយបន្ទាប់មកបានបង្រៀនគ្នាបន្ត ពីជំនាន់មួយទៅជំនាន់មួយ ‘

#2

ភូមិដែលមានភ្លៀងធ្លាក់ច្រើនជាងគេ

ភូមិនេះមានផ្ទៃដី 22,429 គីឡូម៉ែត្រការ៉េ។ មានទីតាំងនៅរដ្ឋ Meghalaya ប្រទេសឥណ្ឌា ដែលជារដ្ឋដែលគ្របដណ្តប់ដោយព្រៃឈើពាសពេញ ហើយនៅទីនេះគឺជាកន្លែងដែលមានភ្លៀងធ្លាក់ច្រើនបំផុតនៅលើពិភពលោក វាក៏ជាកន្លែងដែលសើមបំផុតនៅក្នុងពិភពលោកផងដែរ ។

ទីកន្លែងនេះមានភ្លៀងគ្រប់ពេល ។ ហើយដោយសាររដ្ឋម៉េហ្គាឡាយ៉ា ស្ថិតនៅក្នុងកន្លែងមានជីជាតិ បណ្តាលឱ្យសត្វព្រៃជាច្រើនរស់នៅ ដូច្នេះវាជាកន្លែងទាក់ទាញអ្នកទេសចរដ៏ពេញនិយមសម្រាប់អ្នកមើលសត្វស្លាបមកពីទូទាំងពិភពលោកផងដែរ ។

អ្នកភូមិក្នុងភូមិនេះនៅតែរស់នៅក្នុងលក្ខណៈប្រពៃណី ។ ដើមឈើ កសាងជាស្ពាននិងឫស្សី ដែលជាស្ពានដ៏ល្បីល្បាញ ហើយត្រូវបានចាត់ទុកថាជាស្ពានចម្លែកមួយនៅក្នុងពិភពលោក

#3

ភូមិដែលអ្នកភូមិភាគច្រើនមានតំរងនោមតែម្ខាង

ភូមិនេះស្ថិតនៅស្រុក Hokse នៃប្រទេសនេប៉ាល់។ ភូមិនេះលក់តំរងនោម ពីព្រោះអ្នកភូមិស្ទើរតែគ្រប់គ្នាបានលក់ក្រលៀនមួយរបស់ពួកគេ ដើម្បីយកប្រាក់ទៅទិញផ្ទះ អ្នកភូមិនៅទីនេះមានឆន្ទៈចង់បានប្រាក់ដោយការលក់ក្រលៀន ទៅឈ្មួញកណ្តាល ។ ក្នុងការផ្លាស់ប្តូរសម្រាប់ប្រាក់ទៅសាងសង់ផ្ទះថ្មីមួយ សកម្មភាពនេះបានធ្វើឱ្យប្រទេសនេប៉ាល់បានក្លាយជាប្រទេសដែលមានក្រុមហ៊ុនលក់ក្រលៀន ។

#4

Viganella ដែលជាភូមិមួយដែលបានបង្កើតព្រះអាទិត្យមួយផ្ទាល់ខ្លួន

Viganella ភូមិតូចមួយនៅក្នុងប្រទេសអ៊ីតាលីដែលព័ទ្ធជុំវិញដោយជ្រលងភ្នំដ៏ខ្ពស់ ។ ក្នុងរដូវវស្សាចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈភូមិនេះនឹងមិនបានប៉ះពាល់ឬបានចាំងពន្លឺពីព្រះអាទិត្យមកក្នុងភូមិឡើយ សូម្បីតែមួយថ្ងៃ សម្រាប់រយៈពេលប្រហែល 83 ថ្ងៃនោះ  ដែលធ្វើឱ្យអ្នកភូមិបង្កើតពន្លឺព្រះអាទិត្យដោយខ្លួនឯង ។

រហូតមកដល់ខែវិច្ឆិកាឆ្នាំ 2006 ភូមិនេះបានដាក់កញ្ចក់ដ៏ធំមួយដែលធ្វើពីលោហធាតុដែលអាចឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យចំនួន 14 សន្លឹកនៅលើកំពូលភ្នំ ដែលអាចចាំងចូលក្នុងភូមិបាន ។

កញ្ចក់នេះត្រូវបានគ្រប់គ្រងដោយប្រព័ន្ធកុំព្យួទ័រមួយដែលអាចផ្លាស់ប្តូរមុំឆ្លុះនៃព្រះអាទិត្យទៅភូមិទាំងមូលបាន ដោយប្រើថវិកាដើម្បីកសាងអស់ 1 ម៉ឺនអឺរ៉ូ

#5

ភូមិមួយដែលមានផ្ទះនីមួយៗមិនមានទ្វារទេ

ភូមិ Shani Shingnapur ក្នុងប្រទេសឥណ្ឌា មានរឿងចម្លែកដែលផ្ទះនីមួយៗគ្មានទ្វារ  ។ ចំពោះហេតុផលវាគឺជារឿងមួយដែលបានប្រាប់ថា កាលពី 300 ឆ្នាំមុនមានថ្មដ៏ធំមួយនៅមាត់ឆ្នេរ បន្ទាប់ពីមានទឹកជំនន់រួច ។ នៅពេលអ្នកភូមិនាំគ្នាទៅមើល ហើយនរណាម្នាក់ដែលបានប៉ះថ្មរួច នឹងមានឈាមហូរចេញពីដៃរបស់ពួកគេ ។

ហើយយប់នោះមេភូមិសុបិនចង់ឃើញ ដុំថ្មនោះថាគឺជាអវតាររបស់គេ ។ ហើយនាំយកដុំថ្មនោះទៅក្នុងភូមិ ជាថ្នូរនឹងការអភិរក្ស ប៉ុន្តែមានស្រ្តីម្នាក់បាននិយាយថា មិនត្រូវមានអ្វីរារាំងអំណាចអារក្សសាតាំងបាននោះទេ ។ មេភូមិនិងអ្នកភូមិទាំងអស់បានដើរតាមនាង រហូតដល់ក្លាយជាប្រពៃណីដែលបន្តដល់បច្ចុប្បន្ន ធ្វើឱ្យផ្ទះទាំងអស់គឺគ្មានទ្វារឡើយ ហើយលើសពីនេះទៅទៀត ហាង និង ធនាគារ គឺមិនដាក់និងមិនមានសោរទ្វារចាក់ ផងដែរ ។ សម្រាប់ហេតុផលនេះវាបានក្លាយជាចំណុចលេចធ្លោមួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ។

#6

Dementia ភូមិដែលមានអ្នកជម្ងឺវង្វេងស្មារតីទាំងអស់

ភូមិ Dementia មានទីតាំងស្ថិតនៅជិតទីក្រុងអាំស្ទែដាំ (Amsterdam ) ដែលជាភូមិមួយត្រូវបានសាងសង់ឡើងជាពិសេសសម្រាប់អ្នកជំងឺវង្វេង រាប់បញ្ចូលទាំងមនុស្សដែលមានបញ្ហាជាមួយការចងចាំផងដែរ ។ បច្ចុប្បន្នមានមនុស្ស 150 នាក់កំពុងរស់នៅទីនោះ ។

ភូមិនេះត្រូវបានរចនាឡើងដូចភូមិធម្មតាដែរ ដែលមានសួនច្បារ រោងកុន រួមទាំងការិយាល័យប្រៃសណីយ៍ ប្រជាជនទីក្រុងមានសេរីភាពក្នុងការទិញផលិតផលផ្សេងៗបានទាំងអស់ ។ និងម្ហូបអាហារតាមតម្រូវការ ប៉ុន្តែមានមនុស្សដែលមើលថែរក្សាពួកគេផងដែរ ដើម្បីធានាថាពួកគេនឹងមិនបាត់បង់ស្មារតីខ្លាំង ឬ ឈឺចាប់ណាមួយ ។

រាល់ចំណុចនៅក្នុងភូមិនឹងត្រូវបានដំឡើងរូបភាពសំរាប់សំគាល់ឬត្រួតពិនិត្យ និង សុវត្ថិភាពគ្រប់ពេលវេលា ដូច្នេះវាមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដែលស្មុគស្មាញទាំងអស់ ។ ហើយសាច់ញាតិអាចទៅលេងបានគ្រប់ពេល ។

#7

ភូមិ smurf

ភូមិនេះមានទីតាំងស្ថិតនៅ Juzcar ប្រទេសអេស្ប៉ាញដែលនៅនិទាឃរដូវឆ្នាំ 2011 Juzcar បានផ្លាស់ប្តូរពណ៌សទៅជាខៀវដើម្បីអបអរសាទរការបញ្ចាំងភាពយន្តរឿង The Smurfs 3D ។ ទីក្រុងទាំងមូលមានពណ៌ខៀវដែលប្រើទឹកថ្នាំអស់ជាង 4,000 លីត្រនៃការលាប ។

 

#8

Kalachi ភូមិនៃការគេង

ភូមិ Kalachi ស្ថិតនៅភាគខាងជើងនៃកាហ្សាក់ស្ថាន ។ មានប្រជាជននៅក្នុងភូមិដែលដេកក្នុងរយៈពេល 2 ទៅ 3 ថ្ងៃដោយជឿថាមូលហេតុគឺមកពីឥទ្ធិពលវិទ្យុសកម្មពីអណ្តូងរ៉ែអ៊ឺរ៉ុសដែលវានៅមិនឆ្ងាយពីភូមិនោះទេ ។

បាតុភូតចម្លែកនេះបណ្តាលឱ្យអ្នកភូមិជាង 60 នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ ដោយសារតែវិលមុខអស់កំលាំងហើយមិនអាចដេកបាន ហើយបានដេកលក់អស់ 2-3 ថ្ងៃ។ នៅពេលគាត់ភ្ញាក់ឡើង ពួកគេមិនអាចចាំអ្វីបានទេ ។

បន្ទាប់មកអ្នកវិទ្យាសាស្ត្របានទៅតំបន់អធិការកិច្ចហើយរកមិនឃើញសារធាតុគីមីអ្វីនោះទេ ។

#9

ភូមិមនុស្សតឿ

ភូមិនេះមានទីតាំងស្ថិតនៅភាគនិរតីនៃស៊ីឈួន ។ ត្រូវបានគេស្គាល់ថាជាភូមិមនុស្សតឿ គឺជាភូមិមួយដែលអាជ្ញាធរចិនបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមនុស្សកំរទាំងនេះរស់នៅជាមួយគ្នា

អ្នកភូមិនៅទីនេះមានកំពស់ 79-130 សង់ទីម៉ែត្រ ហើយក្នុងភូមិមួយមាន 100 នាក់ ដែលរស់នៅក្នុងតំបន់រផ្សេងៗពីគ្នា ។ ភូមិនេះទទួលបានការយកចិត្តទុកដាក់ពីអ្នកទេសចរជាច្រើន។

#10

Giethoorn ភូមិគ្មានផ្លូវ

Giethoorn គឺជាភូមិតូចមួយ។ នៅប្រទេសហូឡង់ វាស្អាតណាស់ អស្ចារ្យណាស់ ការធ្វើដំណើររបស់ប្រជាជននៅក្នុងភូមិនេះគឺមិនត្រូវការរថយន្តនោះទេ តែត្រូវការទូក ។ ពីព្រោះភូមិនេះគ្មានផ្លូវថ្នល់ទេ មានតែប្រឡាយតូចៗប៉ុណ្ណោះ ប្រវែងទទឹងប្រហែល 7,5 គីឡូម៉ែត្រ

ដូច្នេះប្រជាជននៅភូមិមានទូកដែលមានម៉ាសុីនគ្រប់គ្នា ។ ប្រជាជនដែលរស់នៅទីនេះភាគច្រើនគឺកសិករ ។ ហើយផ្ទះនីមួយៗត្រូវបានរចនាឡើងជាខ្ទមបែបលោកខាងលិចដែលមានភាពស្រស់ស្អាតនិងសមល្អ ។

 

កែសំរួលដោយ kalib9

ប្រភព WTF!!

Loading...

Leave a Comment