កំពូល Hacker ត្រូវគេកាត់ទោសប្រហារជីវិត! មុនពេលស្លាប់គាត់ញញឹមហើយនិយាយពាក្យមួយឃ្លា ធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ស្រក់ទឹកភ្នែកគ្រប់គ្នា (មានវីដេអូ)

ជារឿងដែលកំពុងតែល្បីខ្លាំង ប្រសិនបើអ្នកបានតាមដានពត៌មានស្ដីពីមេរោគ Trojan SpyEye អ្នកនឹងប្រហែលជាបានឮអំពី Hamza Bendelladj ។

អ្នកនឹងត្រូវឆ្ងល់ថាហេតុអ្វីបានជា hacker នេះត្រូវបានគេកាត់ទោសប្រហាជីវិតដោយសហរដ្ឋអាមេរិក ហើយការស្លាប់របស់គាត់ធ្វើឱ្យមនុស្សរាប់ពាន់លាននាក់ភ្ញាក់ផ្អើល។លោក Hamza Bendelladj បានលួចហែកវេបសាយធានាគាធំៗ ចំនួន 217 ហើយបានលុយចំនួន ៤ពាន់លានដុល្លារ គាត់បានវេរលុយទាំងអស់ទៅកុងធានាគារបស់មន្ទីរចាស់ជរា មណ្ឌលកុមារកំព្រា និងជួយដល់កាកបាទក្រហម ដើម្បីជួយដល់អ្នកក្រីក្រជនជាតិ អាល់ហ្សេរី និងប៉ាលេស្ទីន ពេលគាត់នៅរស់គាត់បានធ្វើអំពើល្អៗជាច្រើន។

គាត់ត្រូវបានជនជាតិអាល់ហ្សេរី ប៉ាឡេស្ទីន និងអ្នករស់នៅតំបន់មជ្ឈឹមបូព៌ាចាត់ទុកគាត់ជានិមិត្តរូបរបស់ពួកគេដែលពួកគេចង់ធ្វើតាម។លោក Hamza Bendelladj គឺជាជនជាតិ អាល់ហ្សេរី គាត់កើតនៅឆ្នាំ 1988 ក្នុងតំបន់ Tizi-Ouzou ក្នុងប្រទេសអាល់ហ្សេរី។

លោក Hamza Bendelladj គឺជាវីរៈបុរសរបស់ប្រទេស អាល់ហ្សេរី និងប៉ាឡេស្ទីន ដែលមានមនុស្សជាច្រើនស្រលាញ់គាត់ ប៉ុន្តែសម្រាប់ប្រទេសលោកខាងលិចលោកមិនមានអ្វីក្រៅពីឧក្រិដ្ឋជនដែលស្ថិតក្នុងបញ្ជីឧក្រិដ្ឋជនអ៊ិនធើណែតដែល FBI ចង់ចាប់ខ្លួនបំផុត។ គាត់ និងមិត្តរបស់គាត់គឺលោក Aleksandr Andreevich Panin “Gribodemon” និង “Harderman” គឺសុទ្ធតែពាក់ព័ន្ធនឹងរឿងលួចលុយធនាគាលោកខាងលិច ចំនួន៤ពាន់លានដុល្លាតាមរយៈ SpyEye Trojan ។

ក្នុងឆ្នាំ 2013 លោក Hamza បានធ្វើដំណើរមកកាន់ប្រទេសថៃហើយព្យាយាមឆ្លងដែនមកកាន់ប្រទេសកម្ពុជាដើម្បីគេចខ្លួនពីការតាមចាប់របស់ FBI តែមិនទាន់បានឆ្លងដែនផងក៏ត្រូវបានអជ្ញាធរថៃ ចាប់ខ្លួននៅប្រទេសថៃ ហើយបន្ទាប់មកត្រូវបាននិរទេសទៅសហរដ្ឋអាមេរិកបន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗគ្នាពីឆ្នាំ 2009 ដល់ឆ្នាំ 2011 រួមទាំងការលួចលុយធនាគា។ FBI បានផ្ដល់លុយនូវបរិមាណយ៉ាងច្រើនឱ្យប្រទេសថៃ ដើម្បីចាប់ខ្លួន Hacker ដ៏មានឥទ្ធិពលរូបនេះ។

យោងតាមឯកសារចោទប្រកាន់ ដែលបានចេញផ្សាយដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃទី 26 ខែមិថុនាឆ្នាំ 2013 ថា SpyEye ដែលជាកញ្ចប់សុវត្ថិភាព និងក្លែងបន្លំត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការលួចទិន្នន័យឯកជនសម្ងាត់ក៏ដូចជាព័ត៌មានបញ្ជាក់អត្តសញ្ញាណហិរញ្ញវត្ថុរបស់ជនរងគ្រោះ។

លោក Panin និងលោក Hamza បានធ្វើការលួចលុយធនាគាដំបូងចាប់តាំងពីឆ្នាំ២០០៩ មកម្លេះនៅប្រទេសរ៉ូស្សី។
លោក Hamza បានសារភាពកំហុសនៅខែមិថុនាឆ្នាំ 2015 ចំពោះការចោទប្រកាន់ទាំងអស់។ លោក Hamza បានទទួលស្គាលថាគាត់ពិតជាបានបញ្ជូនអ៊ីម៉ែលឥតបានការចំនួនជាង 1 លានដែលម៉ែលនីមួយផ្ទុកនូវខ្សែស្រឡាយ SpyEye (មេរោគ) និងកម្មវិធីដែលទាក់ទងទៅនឹងកុំព្យូទ័រដែលជាលទ្ធផលកុំព្យូទ័រនៅសហរដ្ឋអាមេរិករាប់រយពាន់នាក់បានឆ្លងមេរោគ។

លោក Hamza Bendelladj ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់សហរដ្ឋអាមេរិក សម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលគាត់និង Panin បានប្រព្រឹត្ត។ ទោះបីជាលោកសារភាពកំហុសរបស់ខ្លួនក៏ដោយក៏អ្នកគាំទ្ររបស់លោក Hamza នៅតែបន្តការវាយប្រហារតាមគេហទំព័រនានានៅទូទាំងពិភពលោករួមទាំងសាកលវិទ្យាល័យ Air France និងសាកលវិទ្យាល័យដែលមានមូលដ្ឋាននៅរដ្ឋ Virginia ដោយអំពាវនាវឱ្យមានការដោះលែងលោក Hamza Bendelladj ដោយប្រើសញ្ញា Hashtag #FreeHamzaBendellaj និង #FreePalestine ។

មុនពេលគាត់ស្លាប់ គាត់បានញញឹម ហើយនិយាយននូវពាក្យ មួយឃ្លាថា (ខ្ញុំស្លាប់តែម្នាក់ឯងតែខ្ញុំបានជួយឱ្យមនុស្សរាប់លាននាក់រស់)
សូមទស្សនាវីដេអូដូចខាងក្រោម៖

Loading...

Leave a Comment