តាមពិតអីចឹងសោះ!! ហេតុផលទាំងនេះហើយទើបធ្វើឲ្យលោក ទេព រិនដារ៉ូ មិនព្រមយកប្រពន្ធដល់សព្វថ្ងៃនេះ

លោកទេព រិនដារ៉ូ បន្តថាជីវិតរស់នៅម្នាក់ឯងមិនស្រួលប៉ុន្មានទេ តែហេតុអ្វីបានជាលោកមិនព្រមយកប្រពន្ធក្រោយពីបែកបាក់ភរិយាជាច្រើនឆ្នាំមកយ៉ាងនេះ ? លោកសូមជំរាបថា ធម្មតាប្រុសយើងឲ្យតែឃើញស្រីស្អាត គឺចាប់អារម្មណ៍ដូចតែគ្នាហ្នឹង រីឯរូបលោកក៏មិនខុសគ្នាដែរ ។

ប៉ុន្តែហេតុនៃការរស់នៅម្នាក់ឯងនេះ គឺមកពីលោកមានភារ:ច្រើន គឺថា ក្នុងបន្ទុកគ្រួសារលោកជាបងផង ជាឪពុកផង សឹងថា ជាតាផង …. ក៏បានដែលសព្វថ្ងៃត្រូវរ៉ាប់រងសព្វយ៉ាង ។ ហេតុនេះនៅខាងក្រៅផ្ទះមានម្តងៗជួនអីមានអារម្មណ៍នឹកគិតថា ចង់យកប្រពន្ធដែរ តែពេលចូលដល់ផ្ទះ អារម្មណ៍នេះគឺត្រូវភ្លេចអស់ទៅវិញដោយសារតែការដោះស្រាយបញ្ហាក្នុងគ្រួសារ ។

អ្នកខ្លះថា ពេល ដារ៉ូ យកប្រពន្ធ អាចធ្វើឲ្យប្រពន្ធហួងហែងរូបគាត់ ហើយមនុស្សក្នុងគ្រួសារពឹងលើរូបលោក តើពឹងលើអ្នកណាទៀត ។នៅពេលសួរថា លោកមិនព្រមយកប្រពន្ធ ម្យ៉ាងអាចថាបណ្តាលមកពីខ្លាចឲ្យខូចដល់អាជីពសិល្ប:ផងមែនឫទេ ? លោក រិនដារ៉ូ បន្តថា អាចថាអញ្ចឹងក៏ម្យ៉ាងដែរ !

ពីព្រោះថា លោកត្រូវការពេលវេលាដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារទាំងមូល មានប្អូនស្រី មានក្មួយៗ ម្តាយជរាផង ។ លោកថា កន្លងមកក្មួយរៀនមហាវិទ្យាល័យ ហេតុនេះការចំណាយ នៅតែធំសំរាប់រូបលោក ។ ហើយបើយើងយកប្រពន្ធ គឺត្រូវចំណាយពេលវេលា និងត្រូវលះបង់ ហើយនឹងបំពេញសេចក្តីត្រូវការច្រើនទៀតដើម្បីដូរយកសុភមង្គល …។ល។
អញ្ចឹងមានតែទុកសិន ! ចាំមើលកាលណាមាន ! កាលហ្នឹងទៅ កុំអាលខ្វល់! ។

សាកសួរពីកិច្ចការប្រចាំថ្ងៃវិញ លោក ដារ៉ូ និយាយថា លោកសម្តែងឲ្យផលិតកម្មនានាដែលគ្មានពេលទំនេរសោះតែម្តង ។

ការងារក្នុងផ្ទះ ថ្វីបើលោកគ្មានប្រពន្ធតែមានម្តាយ និងប្អូនស្រី ជួយរ៉ាប់រង ។ លោកនិយមលេងកីឡាដែរ តែមិនសូវមានពេលទេ ពីព្រោះការសម្តែងជួនអីផលិតកម្មខ្លះលោកត្រូវថតឲ្យគេទាំងយប់ក៏មាន ។ សួរបញ្ជាក់អំពីអារម្មណ៏ភេទ ខណ:ដែលជុំវិញមានតារាស្រីស្រស់ស្អាតៗសិចស៊ីទាក់ទាញយ៉ាងហ្នឹង តើលោកមានរំញោចអ្វីខ្លះទេ ?លោកសើចតបថា អាហ្នឹងក៏ធម្មតាដូចគេដូចឯងដែរ តែថា យើងចាស់ទុំរៀមច្បងត្រូវធ្វើគំរូដល់ប្អូនៗមិនអាចផ្តេសផ្តាសទៅកើតទេ ។ ទាក់ទិននឹងចរិត និងការនិយមរបស់លោកវិញ លោក រិនដារ៉ូរៀបរ៉ាប់ថា លោកអត់ចេះជក់បារី ចូលចិត្តស្តាប់ភ្លេងមើលទូរទស្សន៍ញុំាអាហារខ្មែរ និងនិយមសុរាកំដៅឈាមខ្លះៗ តែក៏មិនច្រើនដែរ ។
រាល់ថ្ងៃលោកមានមុខការត្រូវទៅធ្វើនៅផលិតកម្ម ដើម្បីរៀបគំរោងការងារថតរឿង តែដល់ចាប់ថតរឿងអញ្ចឹង លោកត្រូវចុះជាប់ដល់កន្លែងថត ដើម្បីដឹកនាំតួសម្តែង ។ លោកថា ពេលវេលាសំរាប់លោកដូចជាតិចណាស់សំរាប់កំសាន្តសប្បាយ គឺមានតែសប្បាយជាមួយក្រុមសិល្ប:នេះទេ ព្រោះតែងតែជួបជុំគ្នាទាំងថ្ងៃទាំងយប់ ចំណែកមិត្តភ័ក្តិសាច់ញាតិវិញយូរៗបានជួបម្តងទាល់តែមានរវល់ ។

ទាក់ទិននឹងប្រវត្តិភរិយាដែលចែកផ្លូវគ្នា លោក ដារ៉ូ មិនពណ៌នាទេ ដោយបានបញ្ជាក់ថា វាជាអតីតកាលអាប់អួរ លោកសុំឲ្យវាផុតរលត់ទៅដោយគ្មានបន្សល់ស្រមោល ។ លោកគ្រាន់តែថា ប្រពន្ធបានគ្នាតាំងពីលោកនៅរៀនសូត្រ ហើយបានលែងលះគ្នា ក្នុងឆ្នាំ ១៩៨៨ ។ រឿងរ៉ាវគ្រួសារលោកទេព រិនដារ៉ូ យោងតាមការឲ្យដឹងពីមិត្តភក្តិទ័ពអាកាសរួមជំនាន់ថា ពេលលោកទៅនៅវៀតណាម ប្រពន្ធលោកកើតរឿងប្រចណ្ឌទាំងគ្មានហេតុផល និងបានប្តឹងដល់អង្គភាព ហើយក៏មានការចែកផ្លូវគ្នាទៅ ។ ដែលតាមមិត្តរបស់លោក គឺរវាង ១៩៨៨ កាលណោះលោកមានកូនស្រីម្នាក់ ហើយក្រោយមកប្រពន្ធនិងកូនស្រីនោះក៏ចាកចេញទៅប្រទេសក្រៅ ដោយទុកឲ្យរូបលោករស់នៅកណ្តោចកណ្តែងម្នាក់ឯងរហូតមក ៕

Loading...

Leave a Comment