តើមានអ្វីកើតឡើងចំពោះខ្លួនអ្នកនៅពេលអ្នកផឹកទឹកដែលមានជាតិហ្គេសរាល់ថ្ងៃ ?

ភេសជ្ជៈ សូដា ប៉ុប និង ទឹកក្រូចផ្សេងទៀត ដែលមានជាតិកាបូន – ទាំងអស់សុទ្ធតែដូចគ្នា: វាមានផ្ទុកជាតិស្ករ (ស្ករជំនួស) ។ ដូច្នេះ, ភេសជ្ជៈទាំងនេះ មានស្ករជាមួយនឹងពពុះជាច្រើននិងខ្លាំង  ។ ចំពោះអ្នកជាមនុស្សគឺចូលចិត្តផឹកភេសជ្ជៈទាំងនេះជារៀងរាល់ថ្ងៃ  វាជារបៀបរស់នៅបច្ចុប្បន្ននេះទៅហើយ ។ គ្រាន់តែសម្លឹងមើលយុទ្ធនាការឃោសនាផ្សព្វផ្សាយរបស់ កូកាកូឡា Sprite  របស់ខ្លួនដែលសហការជាមួយក្រុមតន្រ្តីជាដើម ។ ហើយនឹង 7UP  ដែលបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ 1990នោះ ។

យុទ្ធនាការនេះបានធ្វើការជាពិសេសជាមួយទស្សនិកជនដែលចាគោលដៅរបស់ពួកគេ ។ យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជម្ងឺបានឱ្យដឹងថាយុវវ័យ 63 ភាគរយនៅសហរដ្ឋអាមេរិកប្រើប្រាស់ភេសជ្ជៈប្រភេទស្ករប្រភេទនេះជារៀងរាល់ថ្ងៃ ។

ផឹកភេសជ្ជៈ ដែលមានជាតិហ្គេសទាំងអស់នេះរៀងរាល់ថ្ងៃនោះ អាចធ្វើឱ្យខូចសុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ។ វាជារឿងខ្លះដែលបានកើតឡើងលើអ្នកផឹកវាជារៀងរាល់ថ្ងៃនោះ ។

1. វាអាចទៅរាំងស្ទះដំណើរការសិក្សានិងការចងចាំរបស់អ្នក

វាចាប់ផ្តើមពីកំពូលគឺ ខួរក្បាលរបស់អ្នក ។ នៅពេលដែលអ្នកញ៉ាំជាតិស្ករច្រើនពេកវាមានផលប៉ះពាល់អវិជ្ជមានទៅលើសរសៃប្រសាទខួរក្បាលជាពិសេសនូវការចងចាំ។ តាមពិតការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Neuroscience បានរកឃើញថាបរិមាណស្ករច្រើនអាចពន្យឺតការផលិតសារធាតុគីមីដែលត្រូវបានគេស្គាល់ថាជាកត្តា neurotrophic ដែលវាបង្កើតចេញពីខួរក្បាល (BDNF) ។ ហើយនៅពេលដែលរាងកាយរបស់អ្នកមិនផលិតបានគ្រប់គ្រាន់ BDNFនោះទេ សូម្បីតែសាមញ្ញបំផុតនៃការយល់ដឹងដូចជាការរៀននិងការបង្កើតការចងចាំក្លាយជាការពិបាកកាន់តែច្រើនទៅៗនិងខ្លាំងទៅៗបាន ។

2,ធ្វើឱ្យខូចធ្មេញ

ជាតិស្ករវានឹងជាប់ទៅនឹងបាក់តេរីដែលមានស្រាប់នៅក្នុងមាត់របស់អ្នក, ដែលធ្វើឲ្យអាស៊ីតក្នុងមាត់អ្នកកើនឡើង និងធ្វើឲ្យប្រហោងធ្មេញ ។ ជាតិអាស៊ីតនៅទឹកដែលមានជាតិហ្គេសវាទៅបន្ថយកម្រិត pH នៅក្នុងទឹកមាត់ជាថ្មីម្តងទៀត ហើយជួយជំរុញការផលិតបាក់តេរីបន្ថែមទៀត ធ្វើអោយខូចធ្មេញ  ។

3,វានឹងធ្វើឱ្យ បំពង់កនិងបំពង់បង្ហូរអាហារ របស់អ្នកចុះខ្សោយ

.. ច្បាស់ណាស់។

ប្រសិនបើអ្នកផឹកភេសជ្ជៈចូលទៅវានឹងធ្វើឱ្យចុះខ្សោយសម្ថភាពរបស់បំពង់កនិងបំពង់អាហារ ។

4,សួតរបស់អ្នកក៏អាចរងគ្រោះផងដែរ

ជាអកុសលអ្នកវិទ្យាសាស្ត្រក្រៅពី ឈឺសួត ក៏អាចមាន  បញ្ហារារាំងលំហូរខ្យល់និងធ្វើឱ្យពិបាកដកដង្ហើម និង ជំងឺរាគរូសរ៉ាំរ៉ៃផងដែរ ។ ការស្រាវជ្រាវឆ្នាំ 2012 ក៏បានរកឃើញតំណភ្ជាប់ទៅនឹងជំងឺហឺតក៏ថាបាន ។

5,ហានិភ័យនៃជំងឺបេះដូងកើនឡើង

ការផឹកវាហាក់បីដូចជាកាន់តែអាក្រក់ទៅ ៗ ។ ការសិក្សាមួយនៅសាកលវិទ្យាល័យ Harvard បានរកឃើញថាអ្នកដែលផឹកទាំងនេះជារៀងរាល់ថ្ងៃអាចបង្កើនហានិភ័យនៃជំងឺបេះដូងរ៉ាំរ៉ៃ (CHD) ។ លើសពីនេះ, អ្នកដែលផឹកច្រើន អាចមានអត្រាភាគ 20% នៃជំងឺគាំងបេះដូងជាងអ្នកដែលផឹកតិច (តិចឬច្រើន កើតដូចគ្នា) ។

6,អ្នកអាចមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់លទ្ធភាពបន្តពូជរបស់អ្នក

ការសិក្សាទាំងបុរសនិងស្ត្រីបានរកឃើញថាការប្រើប្រាស់ជាតិស្ករច្រើនអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការបន្តពូជ។ ការពិត, ការស្រាវជ្រាវលើបុរសវ័យក្មេងដែលមានសុខភាពល្អចំនួន 189 នាក់នៅសាកលវិទ្យាល័យ Rochester បានរកឃើញថាអ្នកដែលផឹកភេសជ្ជៈមានជាតិស្ករច្រើននោះមានកម្រិតចលនាមេជីវិតឈ្មោលទាបបំផុត។
ឥទ្ធិពលវាមានហានិភ័យទៅលើការអត់កូន ត្រូវបានបញ្ឈប់(បុរស) ។ យោងតាមការសិក្សាឆ្នាំ 2018 ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Epidemiology បានរកឃើញថាការផឹកទឹកជាតិហ្គេសមួយកែវក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃការមានកូនរបស់បុរសនិងស្ត្រីបាន ។ ជាពិសេស, ស្ត្រីដែលទទួលទានវាអាចមានការថយចុះប្រហែល 25% នៃការមានផ្ទៃពោះ ។

7,វាអាចមានផលប៉ះពាល់អវិជ្ជមានដល់កំលាំងរបស់អ្នក (កំលាំងចុះខ្សោយ)

ប្រសិនបើអ្នកជាអត្តពលិករ អ្នកទំនងជាត្រូវបានគេប្រាប់ឱ្យជៀសវាងពីការវាក្នុងពេលកំពុងហ្វឹកហាត់ ។ វាមិនមានភស្តុតាងជាក់ស្តែងពិតប្រាកដឡើយ ប៉ុន្តែវាត្រូវបានសន្និដ្ឋានថានៅពេលអ្នកជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដែលអាចនាំអោយឡើងទម្ងន់ ។

កែសំរួលដោយ kalib9

ប្រភព manukafeed

Loading...

Leave a Comment