ហេតុអ្វីបានជាមនុស្សមួយចំនួនមិនអាចរក្សាស្នេហាសំរាប់ខ្លួនឯងបាន ?

បើទោះបីជាមានការរីកចម្រើននៃបណ្តាញសង្គមក៏ដោយ ក៏ភាពឯកាកំពុងតែក្លាយជាប្រភេទនៃជំងឺគ្រុនរាតត្បាតនាពេលបច្ចុប្បន្ននេះផងដែរ ។ ប្រហែល 50% នៃមនុស្សពេញវ័យមានបញ្ហាក្នុងការស្វែងរកដៃគូរបស់ពួកគេ ។ យើងបានសំរេចចិត្តរកឱ្យឃើញនូវមូលហេតុដែលរារាំងមនុស្សពីការកសាងទំនាក់ទំនងយូរអង្វែងនិងការចុះសម្រុងគ្នា ។

យើងនឹងប្រាប់អ្នកអំពី 6 ហេតុផលពេញនិយមបំផុត ហេតុអ្វីបានជាមនុស្សខ្លះនៅតែម្នាក់ឯង ដោយប្រើខ្សែភាពយន្តមកធ្វើជាឧទាហរណ៍ ។

1. អ្នកមិនដែលអនុវត្តតាមឧត្ដមគតិរវាងទំនាក់ទំនង២នាក់ឡើយ

Why Some People Can’t Find Love

មនុស្សគ្រប់គ្នាមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេអំពីទំនាក់ទំនងល្អឥតខ្ចោះ: អ្នកខ្លះត្រូវបានបំផុសគំនិតដោយខ្សែភាពយន្តមនោសញ្ចេតនាហើយអ្នកផ្សេងទៀតអាចត្រូវបានបំផុសគំនិតដោយសៀវភៅ ។ ប៉ុន្តែក្តីសុបិន្តដែលមនុស្សមានគឺ: ដើម្បីធ្វើឱ្យរឿងស្នេហាទាំងនេះក្លាយជាការពិត ។

អ្វីដែលត្រូវធ្វើ: អ្នកគួរតែយល់ថាដៃគូរបស់អ្នកគឺជាមនុស្សពិត មិនមែនតួរអង្គពីសៀវភៅនោះទេ ។

2. អ្នកមិនមានការគោរពលើខ្លួនឯងទេ

Why Some People Can’t Find Love

ការគោរពខ្លួនឯងនិងអ្នកដទៃទៀតគឺជាមូលដ្ឋាននៃទំនាក់ទំនងរួមទាំងប្រភេទនៃស្នេហា ។ តើអ្នកពិតជាអាចស្រឡាញ់បុគ្គលណាម្នាក់ដែលមិនគោរពខ្លួនឯងទេ ? ការតភ្ជាប់នេះទំនងជាផ្អែកលើអារម្មណ៍នៃកំហុសហើយនឹងមិនធ្វើអ្វីល្អលើដៃគូខ្លួនឡើយ។

អ្វីដែលត្រូវធ្វើ: ដំបូងអ្នកត្រូវយល់ដឹងផ្ទាល់ខ្លួនសិនដើម្បីជួយខ្លួនឯងនៅពេលអ្នកសោកសៅនិងធ្លាក់ទឹកចិត្ត។ នេះអាចជាចំណង់ចំណូលចិត្តចំណេះដឹងរបស់អ្នកឬគោលការណ៍ណែនាំរបស់អ្នក – អ្វីដែលសំខាន់សម្រាប់អ្នកនិងអ្វីដែលជួយអ្នកឱ្យឃើញពីតម្លៃផ្ទាល់ខ្លួនរបស់អ្នក។ កុំឱ្យនរណាម្នាក់ធ្វើឱ្យអ្នកសង្ស័យពីគំនិតរបស់អ្នកឲ្យសោះ ។

3. អ្នកបំពានភាពឯកជនរបស់អ្នកដទៃ

Why Some People Can’t Find Love

មានមតិខ្លះថាបច្ចេកទេសរៀបចំអាចជួយកែទំនាក់ទំនងបាន  ប៉ុន្តែគ្មាននរណាម្នាក់ចូលចិត្តគេកែច្នៃឬព្យាយាមផ្លាស់ប្តូរយើងឡើយ ។

អ្វីដែលត្រូវធ្វើ: នៅក្នុងទំនាក់ទំនងណាមួយ អ្នកគួរតែធ្វើសកម្មភាពក្នុងព្រំដែនកំណត់ណាមួយ ។  ប្រសិនបើអ្នកមិនចូលចិត្តអាកប្បកិរិយារបស់ដៃគូរបស់អ្នកហើយគេដឹងអំពីវាដែរ ប៉ុន្តែនៅតែមិនចង់ផ្លាស់ប្តូរអ្វីអ្នកចង់ឲ្យផ្លាស់ប្តូរទេនោះ ការជ្រើសរើសគឺ: នៅជាមួយគ្នាបន្តទៀតឬចាកចេញ ។ ការផ្លាស់ប្តូរមនុស្សម្នាក់ដែលមិនចង់ផ្លាស់ប្តូរគឺមិនអាចទៅរួចទេ ។

4. អ្នកជាមនុស្សម្នាក់ដែលមិនចេះអត់ទោស

Why Some People Can’t Find Love

អ្នកណាក៏ចេះមានកំហុសដែរ ហើយអ្នកក៏អាចមានកំហុសដែរ ។ ប៉ុន្តែជួនកាលនៅពេលអ្នកធ្វើខុសអ្នកមិនទទួលកំហុសអ្នកឡើយ ហើយអ្នកប្រាកដថាវាមិនមែនជាកំហុសអ្នកទៀត។ ជារឿយៗអ្នកតឹងតែងណាស់ក្នុងការវិនិច្ឆ័យអ្នកដទៃនិងមិនតឹងតែងគ្រប់គ្រាន់នៅពេលវាយតម្លៃខ្លួនឯងឡើយ ។

អ្វីដែលត្រូវធ្វើ: កុំព្យាយាមបង្ខំខ្លួនអ្នកឱ្យទទួលយកអ្វីដែលអ្នកមិនយល់ស្របជាមួយ ប៉ុន្តែក្នុងពេលតែមួយវាអាចមានប្រយោជន៍ក្នុងការបដិសេធការវិនិច្ឆ័យបាន ។ ទោះបីជាអ្នកមានអារម្មណ៍ខឹងយ៉ាងខ្លាំងចំពោះអ្វីដែលអ្នកដទៃបានធ្វើក៏ដោយ  ផ្តល់ឱ្យពួកគេនូវឱកាសមួយម្តងទៀតដើម្បីកែខ្លួន ។

5. អ្នកមិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកទំនាក់ទំនងឡើយ

Why Some People Can’t Find Love

ពេលខ្លះអ្នកគ្រាន់តែទទួលយកស្នេហាដើម្បីព្យាបាលសេចក្ដីស្រឡាញ់និងសុភមង្គលអ្នកប៉ុណ្ណោះ ។ ប៉ុន្តែជួនកាលវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សក្នុងការដោះស្រាយកង្វល់ជាច្រើនមុនពេលបង្កើតទំនាក់ទំនងស្នេហានោះ ។ ពេលខ្លះអ្នកគ្រាន់តែត្រូវការឬនៅម្នាក់ឯងដើម្បី ដោះស្រាយបញ្ហាអ្នកនិងសុភមង្គលក្នុងពេលមួយភ្លេត ។

6. អ្នកមិនទាន់រៀបចំខ្លួនឯងឲ្យបានគ្រប់គ្រាន់ឡើយ

Why Some People Can’t Find Love

មនុស្សដែលអួតខ្លួន ត្រូវបានគេជឿថាជាមូលហេតុចម្បងមួយ ដែលបណ្តាលឲ្យពួកគេសបែកបាក់គ្នា ។ ប្រសិនបើមនុស្សម្នាក់គិតតែអំពីខ្លួនឯងនិងតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេនោះវាពិតជាអាចសំលាប់ស្នេហារវាងពួកគេនិងដៃគូរបស់ពួកគេបាន ។ បើទោះជាមនុស្សម្នាក់នេះគិតថាពួកគេកំពុងធ្វើអ្វីមួយសម្រាប់ភាពល្អរបស់ពួកគេទាំងពីរក៏ដោយ ។

អ្វីដែលត្រូវធ្វើ: អ្នកគួរតែយល់ថាពិភពលោកមិនវិលជុំវិញយើងទេ ជាពិសេសប្រសិនបើយើងចង់បានទំនាក់ទំនងដ៏ជោគជ័យមួយនោះ គួរតែរៀនយល់ពីអ្នកដទៃ ។

 

តើអ្នកគិតថាគួរតែការស្វែងរកដៃគូរទេ ប្រសិនបើអ្នកមានអាក្បាកិរិយាទាំង៦នេះ ?

កែសំរួលដោយ kalib9

ប្រភព bright side

Loading...

Leave a Comment