អ្នកវិទ្យាសាស្រ្តបានបើកការសិក្សាពីសត្វដែលផុតពូជទាំងអស់ហើយចង់ធ្វើក្លូនឲ្យបានច្រើនបំផុត

អ្នកវិទ្យាសាស្រ្តនៅលើពិភពលោកសព្វថ្ងៃមានការរីកចម្រើនជាច្រើន ប្រសិនបើវាស់ពីអាយុកាល 50 ឆ្នាំមុន ។ គ្មានពាក្យថាទេចំពោះអ្នកវិទ្យាសាស្ដ្រគិតនោះទេ ពួកគេប្រហែលជាអាចធ្វើក្លូន ប្រសិនជាអាច បើបច្ចេកទេសនេះនៅតែបន្តទៅមុនបាននោះ ពួកគេប្រហែលជាអាចចងក្រងសត្វដែលផុតពូជទៅដើម្បីត្រលប់មកផែនដីម្ដងទៀត ។

ទស្សនាវដ្តីថ្មីមួយដែលបានចេញផ្សាយដោយក្រុមអ្នកវិទ្យាសាស្ត្រ បានស្ទង់មតិ តើសត្វអ្វីដែលពួកគេចង់ធ្វើក្លូនដើម្បីឲ្យរស់មានជីវិតនៅលើភពផែនដីដូចជាអតីតកាលនោះ ? ប៉ុន្តែការស្ទង់មតិនេះមិនរាប់បញ្ចូលសត្វ “ដាយណូស័រ” ទេដោយសារតែសត្វដែលអាចក្លូនបានត្រូវតែមានសត្វពាហនៈស្រដៀងគ្នាដើម្បីផ្ទុកនិងផ្តល់ស៊ុតហើយនេះគឺជាសត្វផុតពូជចំនួន 10 ដែលអ្នកវិទ្យាសាស្ដ្រចង់បានក្លូនច្រើនបំផុតនោះ ។

#1

ដំរី មេម៉ាមូស (Mammuthus armeniacus)

វាមានជីវិតរស់នៅលើផែនដីតាំងពី 4,8 លានឆ្នាំមុន និង បាត់ខ្លួនទៅវិញនៅពេលផែនដីមានអាយុពី 13.000 ទៅ 60.000 ឆ្នាំ ហើយវារស់នៅទ្វីបអាមេរិកខាងជើងនិងអ៊ុយរ៉ាស្យាដែលមានទំងន់ពី 6 ទៅ 8 តោន ។

កាលពីឆ្នាំមុនក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការបម្លែងហ្សែន មេម៉ាមូស ជាមួយនិងសត្វបច្ចុប្បន្នដែលអាចមានគុណសម្បត្តិសម្រាប់ mammoths ជំនួសវា ។

#2

Saberooth Tiger (Smilodon fatalis)

ឬ “Saber Tiger” ផុតពូជពីពិភពលោកអស់រយះពេល 10.000 ឆ្នាំកន្លងមកហើយ ដែលសត្វដែលជំនួសឲ្យមានគុណសម្បត្តិនិងអនុញ្ញាតឱ្យវាបាននោះគឺ “សត្វតោអាហ្វ្រិក”ដែល DNA របស់វាស្រដៀងទៅនឹងសត្វខ្លាប្រភេទមួយនេះច្រើន ។

#3

សត្វខ្លាឃ្មុំ (Arctodus simus)

វាផុតពូជពីផែនដីតាំងពី 11.000 ឆ្នាំមុនមកហើយ វាខ្ពស់ជាងខ្លាឃ្មុំប៉ូលទឹកកក វាមានទំងន់ប្រហែល 1.000 គីឡូក្រាម ។ ហើយសត្វខ្លាឃ្មុំនៅប៉ូលទឹកកកបានបំបែកពូជចេញពីវាប្រហែល 5 លានឆ្នាំមកហើយ ។

#4

ខ្លា (Thylacinus cynocephalus)

វាផុតពូជនៅឆ្នាំ 1936 ឬអាចហៅវាបានថា “ខ្លាបេនយ៉ាមីន” ហើយវាមានទីតាំងស្ថិតនៅសួនសត្វហូបតា នៅអាសានម៉ានី អូស្ត្រាលី ។ DNA វាត្រូវបានគេរក្សាទុក  ។

#5

ដាវណូស័រពូជស្លូត (Doedicurus clavicaudatus)

វាបានពូជពីពិភពលោកប្រហែល 11.000 ឆ្នាំមកហើយធ្លាប់រស់នៅអាមេរិកខាងត្បូង ហើយអណ្តើកត្រូវបានគេជឿថាមានអំបូលជាមួយវាដែរ ។

 

#6

រមាស (Coelodonta antiquitatis)

វាផុតពូជប្រហែល 10.000 ឆ្នាំមកហើយ ខ្លួនវាមានប្រវែងប្រហែល 3.7 ម៉ែត្រ វារស់នៅនៅប៉ែកខាងជើងទ្វីបអឺរ៉ុបនិងស៊ីបេរី  ។ សត្វដែលមានគុណសម្បត្តិគឺសត្វរមាសនាពេលបច្ចុប្បន្ន ។

#7

សត្វឌូដូ (Raphus cucullatus)

វាមានសាច់ញាតិជាសត្វព្រាប វាផុតពូជនៅឆ្នាំ 1690 ដែលមានកំពស់ប្រហែល 1 ម៉ែត្រមានទំងន់ 20 គីឡូក្រាមធ្លាប់នៅ ម៉ូរីសឬមហាសមុទ្រឥណ្ឌា ។

កាលពី 6 ឆ្នាំមុនអ្នកវិទ្យាសាស្ត្រហ្សែនមកពីសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតដោយសារមន្ទីរអង់គ្លេស ដើម្បីធ្វើការវះកាត់និងរៀនពីឆ្អឹងឌូដូ ចំពោះសត្វដែលគួរតែជំណួសជាសត្វព្រាប ។

#8

 (Megatherium americanum)

វាជាសត្វខ្លាឃ្មុំដ៏ធំសម្បើមមួយ ត្រូវបានផុតពូជប្រហែល 8.000 ឆ្នាំមកហើយ ។

វាធ្លាប់រស់នៅអាមេរិចខាងជើងនិងខាងត្បូង សត្វដែលគួរអនុវត្តនោះគឺ “សត្វខ្លាឃ្មុំដែលធំជាងគេសព្វថ្ងៃ” ។

#9

 បក្សីម៉ូ (Dinornis robustus)

Moa គឺជាបក្សីដែលធំជាងគេបង្អស់ ។ វាមិនអាចហោះហើរបានទេ និង មានរូបរាងស្រដៀងនឹងសត្វអូទ្រីបច្ចុប្បន្ននេះ ។

 

វាត្រូវបានគេរកឃើញ DNA ជាច្រើននៅនូវែលសេឡង់ វាមានកំពស់ប្រហែល 3.6 ម៉ែត្រ ហើយវាបានផុតពូជអស់រយ:ពេល1500 មកហើយ ។

#10

អែលអាយឡេក ជាប្រភេទសត្វក្តាន់ (Megaloceros giganteus)

វាគឺជាថនិកសត្វដែលផុតពូជប្រហែល 11,700 ឆ្នាំមកហើយដែលធ្លាប់រស់នៅក្នុងទ្វីបអឺរ៉ុប និងអាស៊ី រាងកាយមានកម្ពស់ 2 ម៉ែត្រនិងទទឹង 4 ម៉ែត្រ។

 

ថែម !!

មនុស្ស Niederatal (Homo neanderthalensis)

ជាប្រភេទមនុស្សដំបូងគេបង្អស់ ដែលបានរស់នៅលើផែនដីប្រហែល 110.000 ទៅ 35.000 ឆ្នាំ ។ ពីការជីករកឃើះនៅអឺរ៉ុបខាងលិច វាបានប្រែមកជាមនុស្សនៃពិភពលោកនេះប្រហែល 75.000 ឆ្នាំមុន ក្នុងអំឡុងពេលនៃអាយុកាលទី 3 និងទី 4 របស់ដើមកំណើតមនុស្ស ។

ហើយមនុស្សសព្វថ្ងៃនេះមានគុណសម្បត្តិអាចនិងផ្តល់ស៊ុតបាន ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការធ្វើក្លូននេះវាជារឿងខុសច្បាប់របស់ផែនដី និង មិនមែនជាក្រមសីលធម៌ល្អនោះទេ ។

កែសំរួលដោយ kalib9

ប្រភព pantip.com

Loading...

Leave a Comment