ជីវិតអ្នកក្រ គ្មានអ្នកយល់ទេ!! កូនសុំឡើងផ្សារទំនើប ឪពុកបាននិយាយយ៉ាងក្រៀមក្រំថា…

#នេះជារឿងពិត!
មានគ្រួសារមួយក្រលំបាកណាស់សម្បីតែលុយរកហូបបាយគ្មានផង រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកពិតជាកំសត់ខ្លាំងណាស់!!!
គ្រួសារនោះមានតែពីរនាក់ឪពុកនិងកូនស្រីតែប៉ុណ្ណោះ

 

ឪពុកខិតខំធ្វើការសំណង់រាល់ថ្ងៃឲ្យកូនទៅរៀន។
ថ្ងៃមួយ!!ពេលដែលចេញពីរៀនកូនបានដើរកាត់ផ្សារទំនើបពីរនាក់ឪពុកហើយពេលនោះកូនបាននិយាយថា :

 

 

កូន : ប៉ាស្អីគេនឹងខ្ពស់ម្លេះ??
ប៉ា : ផ្សារទំនើបនឹងណាកូន!!!
កូន : គេធ្វើអីនៅខាងលើកនឹងប៉ា???
ប៉ា : គេលក់ខោអាវ ស្បែកជើង ហើយនិងរបស់ជាច្រើនទៀតកូន ប៉ុន្តែថ្លៃៗៗណាស់ៗៗកូន!!!
កូន : គេចង់ឡើងទៅមើលណាស់ប៉ាបានទេ??
ឪពុកបាត់មាត់មួយសន្ទុះហើយបាននិយាយថា :
ប៉ា: អត់អីទេ ចាំប៉ាជូនទៅ តែប៉ាអត់លុយទេ គ្រាន់តែដើរមើលបានហើយណាកូន
កូន : ចា៎ប៉ា កូនស្រលាញ់លោកប៉ាណាស់ ប៉ាចិត្តល្អជាងគេលើកលោកសំរាប់កូន!!
ឪពុកបាននៅស្ងៀមហើយបានចាប់ផ្តើមហូរទឹកភ្នែកព្រោះអានិតកូន!!!!
កូនឃើញបែបនោះក៏បានសួរប៉ាថា : ហេតុអីបានប៉ាយំ??
ប៉ា : គ្មានបានយំទេកូនដីហុយចូលភ្នែក ប៉ាក៏ស្រលាញ់កូនដែលតោះយើងប៉ាជូនទៅ!!
កូន : ចាលោកប៉ា!!!!
#ទឹកចិត្តលោកប៉ា ប៉ាគ្មានលុយកាក់ច្រើនដូចប៉ាផ្សេងឡើយ តែប៉ាអាចកំដរនិងជូនកូនបាន !!

 

 

 

 

 

 

 

 

Loading...

Leave a Comment