FACE OFFពិតជាមាន !! ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិចបានផ្លាស់ប្តូរមុខមាត់មនុស្សបានជោគជ័យ

រឿងដែលមិនគួរឱ្យជឿត្រូវបានកើតឡើងនៅថ្ងៃនេះគឺមានភាពស្រដៀងគ្នាទៅនឹងខ្សែភាពយន្ដឈ្មោះ Face off 1997 ដែលជា “ការផ្លាស់ប្តូរមុខថ្មី” ដែលក្នុងអតីតកាលយើងមិនរំពឹងថានឹងអាចធ្វើបានដូចនៅក្នុងខ្សែភាពយន្តនោះទេ។ ប៉ុន្តែនោះគឺជាអតីតកាលពីព្រោះថ្ងៃនេះវាពិតជាកើតឡើងមែន តើរឿងនេះអ្នកទាំងអស់គ្នាគិតយ៉ាងដូចម្តេច?

នេះជារូបភាពពីខ្សែភាពយន្ត FACE OFF ឆ្នាំ 1997

ទោះបីជាបុព្វហេតុនិងវិធីសាស្រ្ដមិនអាចដូចគ្នានឹងខ្សែភាពយន្តពិតប្រាកដក៏ដោយ។ ប៉ុន្តែគោលការណ៍នេះគឺមិនមានភាពខុសគ្នានោះទេ គឺការផ្លាស់ប្តូរមុខរបស់មនុស្សម្នាក់ដើម្បីផ្លាស់ប្តូរទៅជាមនុស្សម្នាក់ផ្សេងទៀត។

នេះជារូបភាពពីភាពយន្ត FACE OFF ឆ្នាំ 1997

រឿងដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងដោយលោក Andy Sandness

បុរសវ័យក្មេងម្នាក់ដែលបានគិតចង់ធ្វើអត្តឃាតខ្លួនកាលពីមុន ប៉ុន្ដែវាសនាបានបែរមកហើយបានធ្វើឱ្យគាត់រស់ហើយមានមុខផ្លាស់ប្តូរទាំងស្រុង

រឿងទាំងអស់បានចាប់ផ្តើមនៅឆ្នាំ 2007

នៅពេលនោះ Andy អាយុ 21 ឆ្នាំបានជួបប្រទះការធ្លាក់ទឹកចិត្តនិងធ្វើការធ្វើអត្តឃាតលើខ្លួនអែង ។ គាត់បានសម្រេចចិត្តបញ្ចប់ជីវិតរបស់គាត់ដោយបាញ់កាំភ្លើងនៅលើមុខគាត់។

រូបភាពនេះគឺជាមុខរបស់ Andy មុនពេលបាញ់លើមុខខ្លួនអែង ។

ប៉ុន្តែបន្ទាប់ពីគាត់បានវះកាត់រួចមក គាត់ដឹងថាគាត់បានធ្វើកំហុសដ៏ធ្ងន់ធ្ងរបំផុត ។

ដោយសារការប៉ុនប៉ងធ្វើអត្តឃាតគាត់បានបាត់បង់ច្រមុះ ថ្ពាល់ មាត់ ថ្គាម និង ធ្មេញ របស់គាត់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ និងការបាត់បង់មុខរបស់គាត់ជារៀងរហូត ។

ហើយដោយសារតែមុខរបស់គាត់ធ្វើឱ្យលោក Andy មិនមានទំនាក់ទំនងជាមួយនរណាម្នាក់ទេ អស់រយៈពេលជាច្រើនឆ្នាំ

ក្រោយមកទៀតនៅឆ្នាំ 2012

គាត់បានទទួលការហៅទូរស័ព្ទពីមន្ទីពេទ្យ Mayo នៅ Wyoming ។ អ្នកដែលបានអំពាវនាវឱ្យមានដំណឹងល្អទៅកាន់គាត់ថាឥឡូវនេះពួកគេមានគម្រោងដើម្បីបើកកម្មវិធីវះកាត់កែមុខហើយចង់ឱ្យ Andy ក្លាយជាអ្នកជំងឺដំបូង

ប៉ុន្តែមុនពេលវះកាត់ក្រុមគ្រូពេទ្យត្រូវតែមានការវាយតម្លៃផ្នែកចិត្តសាស្រ្តយ៉ាងម៉ត់ចត់។ ដើម្បីដឹងថាតើគាត់ត្រៀមខ្លួនសម្រាប់ការវះកាត់ដ៏ធំនេះឬអត់?

ក្រុមគ្រូពេទ្យវះកាត់បានទស្សន៍ទាយថាគាត់ប្រហែលជាត្រូវរង់ចាំរហូតដល់ 5 ឆ្នាំដើម្បីរង់ចាំសាច់ (មុខ) ដែលវាអាចជួបគ្នានឹងមុខរបស់គាត់បាន។ ប៉ុន្តែគាត់បានតភ្ជាប់គ្នាត្រឹមតែ 5 ខែប៉ុណ្ណោះ ។

យោងតាមរបាយការណ៍វេជ្ជសាស្រ្តបាននិយាយថាសាច់ (មុខថ្មី) ដែលនឹងត្រូវវះកាត់ឱ្យទៅAndy គឺបានពីមុខលោក Calen “Rudy” Ross អាយុ 21 ឆ្នាំដែលត្រូវបានគេបាញ់សម្លាប់រហូតដល់ស្លាប់ ។

ប៉ុន្តែគ្រួសារ Rudy បានចុះហត្ថលេខាលើឯកសារយល់ព្រមផ្តល់មុខនោះឲ្យAndy ។ ធ្វើឱ្យក្រុមវះកាត់បានវះកាត់ជូនឲ្យAndyមានសាច់មុខថ្មីមួយទៀត។

(លោក Calen “Rudy” Ross ដែលបានបរិច្ចាគសរីរាង្គមុខទៅ Andy)

ការវះកាត់របស់គាត់មានរយៈពេលរហូតដល់ 56 ម៉ោងដែលជាការងារដ៏កាចសាហាវសម្រាប់ក្រុមគ្រូពេទ្យ។ បន្ទាប់ពីការវះកាត់ចប់ហើយ Andy នៅតែត្រូវរង់ចាំប្រហែល 3 សប្ដាហ៍ដើម្បីបើកមើលមុខរបស់ខ្លួន ។

នៅពេលដែល Andy បានឃើញមុខរបស់គាត់គាត់សប្បាយចិត្តខ្លាំងណាស់

នៅពេលអ្នកបាត់បង់អ្វីមួយជារៀងរហូត ហើយដឹងថាបានមុខមកវិញបែបនេះ ។

ខែធ្នូឆ្នាំ 2016

គាត់បានធ្វើការវះកាត់ម្តងទៀតដើម្បីលើកមុខកនិងបង្កើតឆ្អឹងជុំវិញភ្នែក

ប៉ុន្តែនោះមិនគ្រប់គ្រាន់ទេ ដោយសារគាត់ត្រូវចេះនិយាយបញ្ចេញសំឡេងនិងរុញច្រានមាត់បានសិន ព្រោះនេះគឺជាមាត់ថ្មីរបស់គាត់ដែលទើបតែទទួលការវះកាត់ ដូច្នេះមិនអាចនិយាយបានស្ទាត់នោះទេ

បច្ចុប្បន្ននេះ Andy មានអាយុ 31 ឆ្នាំហើយគាត់អាចស្រូបក្លិនផ្សេងៗបានហើយ ។ ស្ទើរតែដូចគ្នា ញ៉ាំអាហារជាច្រើនដែលគាត់មិនបានញ៉ាំអស់រយៈពេលយូរដូចជាផ្លែប៉ោម សាច់គោ ភីស្សា និង ច្រើនទៀត ដែលគាត់បានតបនោះ ។

ឥឡូវនេះគាត់ត្រលប់ទៅធ្វើការវិញហើយសង្ឃឹមថានឹងរៀបការ។ មានគ្រួសារដូចមនុស្សគ្រប់គ្នា។

 

កែសំរួលដោយ kalib9

ប្រភព​ WTF!!

Loading...

Leave a Comment