តោះមកដឹងពីមហាសេដ្ឋីទាំង១០នៅលើពិភពលោកនេះអំពីថាតើពួកគេអាចរកប្រាក់បានប៉ុន្មានក្នុង១វិនាទីនោះ?

ធ្វើការដើម្បីលុយគឺជាបញ្ហាជាមូលដ្ឋានដែលគ្រប់គ្នា គ្រួសារត្រូវតែធ្វើជាដាច់ខាត ដោយសារតែនៅលើភពផែនដីរបស់យើងប្រាក់ត្រូវបានប្រើជារបស់ក្នុងការផ្លាស់ប្តូរអាហារ សេវាកម្ម និង វត្ថុប្រើប្រាស់ទាំងអស់នៅលើលោកយើងនេះ ។ ប្រសិនបើអ្នកចង់រស់នៅលើភពមួយនេះអ្នកត្រូវតែធ្វើការ ។ ហើយតើអ្នកធ្លាប់ចង់ដឹងថាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកដែលគាត់កំពុងតែធ្វើការនោះ តើពួកគាត់អាចរកប្រាក់បានប៉ុន្មានក្នុងមួយឆ្នាំ ក្នុងមួយខែ ក្នុងមួយថ្ងៃ និងក្នុងមួយនាទីនោះ ។ ដើម្បីឲ្យដឹងយ៉ាងច្បាស់ពីការពិត យើងចង់ចែករំលែកអត្ថបទនេះឲ្យអ្នកបានដឹងពីវា ។

លំដាប់ទី 10

Liliane Bettencourt

ម្ចាស់ភាគហ៊ុនដ៏សំខាន់នៃផលិតផលកែសម្ផស្ស Les Oreal ដែលមានចំណូលក្នុង១នាទីចំនួន $ 53 841

10

លំដាប់ទី 9

Charles and David Koch

បងប្អូន២នាក់នេះជាម្ចាស់ក្រុមហ៊ុន Koch Industries ដែលជាក្រុមហ៊ុនផលិតថាមពលធំបំផុត មានប្រាក់ចំណូលចំនួន $ 540 517 ក្នុងមួយនាទី

9

លំដាប់ទី 8

Michael Bloomberg

ស្ថាបនិក Bloomberg LP ដែលជាអ្នកផ្តល់សេវាប្រឹក្សាយោបល់ហិរញ្ញវត្ថុ អាចរកប្រាក់ចំណូលបាន $ 549 693   ១នាទី

8

លំដាប់ទី 7

Mark Zuckerberg

អ្នកបង្កើតហ្វេសប៊ុក ដែលគ្រប់គ្នាទាំងអស់បានស្គាល់រួចមកហើយ រកលុយបាន $ 615 964  មួយនាទី។

7

លំដាប់ទី 6

Larry Ellison

ស្ថាបនិកក្រុមហ៊ុន Oracle Corporation អ្នកបង្កើតកម្មវិធី ទិន្នន័យនិងប្រព័ន្ធធ្វើផែនការធនធានសហគ្រាស  មានចំណូល $ 628 148  មួយនាទី។

6

លំដាប់ទី 5

Jeff Bezos

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ដែលជាគេហទំព័រលក់អនឡាញដ៏ធំបំផុតនៅអាមេរិក មានប្រាក់ចំណូលចំនួន $ 658 685 ក្នុងមួយនាទី

5

លំដាប់ទី 4

Carlos Slim Helu

ប្រធានក្រុមហ៊ុន Telmex ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅម៉ិកស៊ីកូនិងបណ្តាប្រទេសនៅអាមេរិកខាងត្បូង មានប្រាក់ចំណូលចំនួន $ 759 242 ក្នុងមួយនាទី

4

លំដាប់ទី 3

Warren Buffett

អ្នកកាន់កាប់ភាពហ៊ុនដ៏ធំនិងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway រកប្រាក់ចំណូលបាន $ 845 043 ក្នុងមួយនាទី។

3

លំដាប់ទី 2

Amancio Ortega

ស្ថាបនិកនៃយីហោសំលៀកបំពាក់ម៉ាក Zara បានប្រាក់ចំណូល  $ 905 054  មួយនាទី

2

លំដាប់ទី 1

Bill Gates

ស្ថាបនិកក្រុមហ៊ុន Microsoft មានប្រាក់ចំណូលចំនួន $ 975 541 ក្នុងមួយនាទី

1

កែសំរួលដោយ kalib9

ប្រភព WTF!!

Loading...

Leave a Comment