ចប់បាត់ បែកធ្លាយហើយ! ពិធីករល្បីឈ្មោះលោក អ៊ឹង រដ្ឋា ហៅទុយ សង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន (វីដេអូ)

សិល្បៈ៖ មួយរយៈចុងក្រោយនេះ ពិធីករដ៏មានប្រជាប្រិយភាពនៅក្នុងស្ថានីយទូរទ្សន៍ CTN លោក អ៊ឹង រដ្ឋា ហៅទុយ បានចេញមុខ live វីដេអូ នៅលើហ្វេសប៊ុកជាញឹកញាប់ ដោយរៀបរាប់នូវរឿងរាវជាច្រើន ដែលលោកមិនសប្បាយចិត្ត និងបារម្ភជាមួយរឿងមួយចំនួនទាក់ទងនឹងរង្វង់គ្រួសាររបស់លោក ហើយអ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែខ្លោចចិត្ត អាណិតទៀតនោះ គឺលោក ទុយ តែងតែពោលពាក្យអបមង្គល ដូចជាពាក្យស្លាប់ជាដើម ។

ជាមួយគ្នានេះដែរ បន្ទាប់ពីមានវីដេអូ Live ចុងក្រោយនៅលើគណនីហ្វេសប៊ុករបស់លោក អ៊ឹង រដ្ឋា ហៅទុយ កាលពីពេលថ្មីៗនេះ គេបានចាប់អារម្មណ៍ទៅលើទឹកមុខស្លាកស្លាំងរបស់លោក ព្រមទាំងកាយវការ ព្រមទាំងសម្ដីនិយាយទៀតសោត ដូចជាមនុស្សស្រវឹងស្រា ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំង និងនឹកស្មានមិនដល់នោះ គឺគេឃើញមានដកទឹកសុទ្ធ ច្នៃជាឧបករណ៍ជក់គ្រឿងញៀននៅពីក្រោយរបស់គាត់ ដែលរូបភាពមួយនេះអាចឲ្យស្មានដឹងបានថា លោក ទុយ អាចនឹងកំពុងធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀន ទើបធ្វើឲ្យសតិអារម្មណ៍របស់លោក រវើរវាយ និងមានរូបកាយស្គមស្គាំងគួរឲ្យអាណិតអាសូរជាពន់ពេក ។
យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យពីសំណាក់មហាជន តែប៉ុណ្ណោះ ហើយការពិតយ៉ាងណានោះ សង្ឃឹមថាលោក ទុយ នឹងចេញមុខបកស្រាយ ៕

Loading...

Leave a Comment