ប្តីប្រពន្ធដែលយើងទាំងអស់គ្នាតែងតែចូលចិត្តពួកគាត់នៅលើអ៊ិនធឺណិនោះ, គឺអ្នកគំនូរ Yehuda និងភរិយារបស់គាត់ម៉ាយ៉ា, ពេលនេះពួកគាត់បានធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ – គឺពួកគេកំពុងមានទារកហើយ ! ហើយនៅក្នុងរឿងប្រៀបប្រដូចរបស់គាត់ វិចិត្រករម្នាក់នេះបានបង្ហាញឥតឈប់ឈរនូវរាល់ការតស៊ូដែលប្តីប្រពន្ធ២នាក់គាត់បានឆ្លងកាត់វានោះ ។
នៅក្នុងបទសម្ភាសន៍ជាមួយ Bored Panda Yehuda គាត់បាននិយាយថាពួកគាត់បានព្យាយាមឲ្យមានផ្ទៃពោះ ហើយនៅក្នុងដំណើរការនេះបានដឹងថាក្រុមគ្រួសាររបស់ពួកគាត់គឺនៅតែបន្តធ្វើការបង្កើតគ្រួសារដ៏ធំបំផុតមយយ ដែលពួកគាត់បានសង្ឃឹមទុក ។ លោកបាននិយាយទៀតថាផ្នែកដែលពិបាកបំផុតរបស់គាត់គឺនៅចុងបញ្ចប់នៃខែនីមួយៗ នៅពេលម៉ាយ៉ាមានរដូវ ។ ពួកគាត់បានធ្វើការបន្តដោះស្រាយដោយខ្វះបទពិសោធនៃការមានផ្ទៃពោះ ដែលធ្វើឱ្យគាត់មានអារម្មណ៍ថាគួរឱ្យភ័យខ្លាចចំពោះទារក “។
ប៉ុន្តែបើទោះបីជារឿងទាំងអស់ដែលប្តីប្រពន្ធនេះត្រូវឆ្លងកាត់លំបាកក៏ដោយ ក៏ពួកគេបានជោគជ័យនៅទីបញ្ចប់ដែរ! សូមមើលរូបភាពនៅខាងក្រោមនេះ!
“ខ្ញុំគិតថាយើងត្រៀមខ្លួនជាស្រេចហើយ”
“ថ្ងៃប្រតិបត្តិការរបស់អូវែអូន កុំភ្លេចឲ្យសោះ ”
“ទង្វើនៃការបញ្ចុះបញ្ចូលរបស់នាងមកឲ្យខ្ញុំ”
នៅពេលមករដូវម្តងៗ ពួកយើងតែងតែខ្លាចវាប៉ះពាល់ដល់ទារករបស់យើង
ខ្ញុំខំប្រឹងហត់ចង់ងាប់ នាងវិញធ្វើដូចអត់មានរឿងអីតិច “បើគ្មានការតស៊ូក៏គ្មានភាពជោគជ័យដែរ”
ដល់វគ្គនាង ធ្វើម្ហូបប៉ូវកំលាំងឲ្យខ្ញុំទៀត
មានគោលបំណងអីទៀតហើយ បងសូមសំរាកសិន !
យេយយយ ទីបំផុត “នាងមានផ្ទៃពោះហើយ !!!”
មនុស្សជាច្រើនបានបង្ហាញពីការគាំទ្រដល់ពួកគេ
កែសំរួលដោយ KALIB9
ប្រភព demilked.com