ស្ទើរក្អួតឈាម!! ថ្ងៃមង្គលការកូនក្រមុំអាយុ១៤ឆ្នាំដែលមានផ្ទៃពោះ ត្រូវបានកូនកម្លោះធ្វើឱ្យផ្អើលពេញរោងដោយសារ..(មានវីដេអូ)

រោងការដ៏ធំមួយ តុបតែងហ៊ឺហា មានផ្កាភ្ញីចម្រុះពណ៌យ៉ាងស្រស់ស្អាត រៀបចំកៅអី តុ យ៉ាងគាប់ភ្នែក ត្រៀមទទួលភ្ញៀវប្រមាណ ជិត១០០ តុ។ ប៉ុន្តែពុទ្ធោ! រង់ចាំដល់ថ្ងៃត្រង់ទៅហើយ បែរជាមិនឃើញកូនកម្លោះមកទៀត ធ្វើឱ្យកូនក្រមុំ និងបងប្អូនសាច់ញាតិ ជ្រួលច្របល់ និង ខកចិត្តអស់សង្ឃឹមរកទីបំផុតគ្មាន។ អាពាហ៍ពិពាហ៍ខកចិត្តនេះ

កើតឡើងនៅស្រុកខៅភ្នំ ខេត្តក្រៈប៊ី ប្រទេសថៃ ។ស្ថិតក្នុងវ័យ ១៤ ឆ្នាំ កូនក្រមុំដ៏សែនរកាំចិត្ត បានថ្ពក់ស្នេហ៍ក្បែរគម្ពោតព្រៃ ជាមួយកម្លោះវ័យ ១៧ឆ្នាំ ផ្តេកផ្តួល រញ្ជួលប្រាណជាមួយគ្នា រហូតមានផ្ទៃពោះ។ ធ្លាក់ក្នុងភក់ដ៏អាប់កិត្តិយសបែបនេះ កូនស្រីបានសុខចិត្តចំណាយថ្លៃមង្គលការ ៣ សែនបាត តែកូនកម្លោះសុំចុះថ្លៃទឹកដោះឱ្យនៅត្រឹម ១,៥ សែនបាតបានហើយ ដើម្បីបង្កើតអាពាហ៍ពិពាហ៍មួយសាងគ្រួសារនឹងគេ។

លោក ភុង (ឈ្មោះគេហៅក្រៅ) អាយុ ៦៨ ឆ្នាំ និងលោកស្រី មួយ អាយុ ៥៦ ឆ្នាំ ជាឪពុកម្តាយរបស់កូនក្រមុំ ដែលមុននេះ បានមក ឈររង់ចាំទទួលភ្ញៀវដោយក្តីអន្ទះសា និងចង់ស្រុតជង្គង់ ប៉ុន្តែល្មមតែដល់ពេលរសៀល ទើបមានការផ្តល់កម្លាំងចិត្តពីបងប្អូនញាតិមិត្ត។

គាត់បានរៀបរាប់ថា មង្គលការនេះបានត្រៀម ១ ខែមុន ក្រោយពីសាច់ញាតិខាងប្រុសចូលមកនិយាយចែចង់ សុំភ្ជាប់សាច់ ឈាមជាមួយកូនស្រីអាយុ ១៤ ឆ្នាំ។ មុនដំបូងបានយកថ្លៃបណ្ណាការ ៣,៥ សែនបាតពីខាងប្រុស ព្រោះគាត់មានកូនស្រីតែម្នាក់គត់ ប៉ុន្តែខាងប្រុសបានសុំបញ្ចុះថ្លៃឱ្យនៅត្រឹម ១៥០.០០០ បាត និងបានមើលវេលានៃថ្ងៃមង្គលការត្រឹមត្រូវតាមការគន់គូរបស់លោកអាចារ្យ។ មុនដល់ថ្ងៃរៀបការ កូនកម្លោះបានសុំបញ្ចុះថ្លៃដដែលទៀត ប៉ុន្តែគាត់បានបញ្ជាក់ទៅវិញ គឺនៅដដែល។

ពេលវេលានៃថ្ងៃមង្គលការបានមកដល់ អ្វីៗត្រៀមរួចស្រេច ក្នុងតម្លៃចំណាយ ៣ សែនបាត។សល់មួយថ្ងៃដល់ថ្ងៃរៀបការ វេលាយប់ កូនកម្លោះបានទូរស័ព្ទប្រាប់ថា មិនអាចមករៀបការបានទេ ដោយសារគ្មាន ប្រាក់បង្គ្រប់!!!
ឮដូច្នេះ គាត់សឹងតែធ្លាក់ថ្លើមប្រមាត់ ហើយក៏ប្រឹក្សាយោបល់ជាមួយបងប្អូន ថានឹងនៅតែបន្តពិធី មង្គលការនេះដដែល តែឪពុកម្តាយខាងស្រី ក៏បានទៅប្តឹងឱ្យកូនកម្លោះទទួលខុសត្រូវក្នុងរឿងនេះ។

កូនស្រីខ្ចីអាយុ កំពុងសិក្សានៅអនុវិទ្យាល័យ ក្នុងវ័យ ១៤ ឆ្នាំ បានបង្ហូរទឹកភ្នែកយ៉ាងសោកសង្រេង ព្រោះបេះដូង ប្រមាត់ ថ្លើម ពោះវៀន ត្រូវភ្លើងកំណាចរបស់កូនកម្លោះដុតរោលគ្មានប្រណី។ ចំណែកកូនកម្លោះ វ័យ១៧ ឆ្នាំ ជាអ្នកស្រុកធុងយ៉ៃ ខេត្តណៈខន ស្រ៊ីថាំម៉ារ៉ាច ប្រុសពូកែញ៉ែតាមហ្វេសប៊ុក ស្គាល់គ្នាបាន ១ ឆ្នាំ អន្ទងបេះដូងកុមារី ឱ្យលង់ខ្លួន ពួនឆី និង នាំនាងអូនទៅលេងដល់ផ្ទះជាច្រើនលើក រហូតមានផ្ទៃពោះ ៥ ខែ ទើបបណ្តាលឱ្យមានការបង្កើត «មង្គលការចុកឈាម» នេះឡើង៕
សូមទស្សនាវីដេអូនៃពិធីមង្គលការដ៏កំសត់នេះដូចខាងក្រោម៖

Loading...

Leave a Comment