ប្លែកអស្ចារ្យ! ណាស់! បើកព្រឹត្តិការណ៍​ដ៏​ធំ​នៃ​កីឡា​ទ្វីប​អាស៊ីប្រចាំឆ្នាំ ២០១៨ ប្រធានាធិបតីឥណ្ឌូនេស៊ី បានធ្វើរឿងយ៉ាងភ្ញាក់ផ្អើល

ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីលោក Joko Widodo បានអញ្ជើញមកផ្តល់កិត្តិយសក្នុងការបើកនៅព្រឹត្តិការណ៍​ដ៏​ធំ​នៃ​កីឡា​ទ្វីប​អាស៊ីប្រចាំឆ្នាំ ២០១៨ ដែលបានធ្វើឡើងនៅក្នុង​ទីក្រុង​ Jakarta ប្រទេសរបស់លោកផ្ទាល់ ប៉ុន្តែលោកបានធ្វើ​ឲ្យ​ប្រជាជន​ជា​ច្រើនលាននាក់​មាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​នូវក្នុងពិធី​ដ៏ធំមួយនេះ។

នៅក្នុងវីដេអូ​ប្រមាណ ជាង ៦នាទី លោក​​ប្រធានាធិបតី​របស់ប្រទេសឥណ្ឌូណេស៊ីរូបនេះ បាន​ជិះ​ម៉ូតូ​ធំ​ដោយប្រើប្រាស់នូវឯកសណ្ឋាន​យ៉ាងប្លែកភ្នែកតែម្តង សម្រាប់ពិធីរបើក​នូវព្រឹត្តិការណ៍​កីឡា​របស់​ទ្វីប​អាស៊ីមួយនេះ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ក្នុងប្រព័ន្ធបណ្តាញសង្គម។

នេះជាលើកទី ១ហើយដែលគេសង្កេតឃើញប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ីលោក Joko Widodo បើកបរម៉ូធំយ៉ាងសង្ហាដោយមិនខ្វល់ពីរឿងអ្វីទាំងអស់ ជាមួយគ្នានេះដែរបើតាមប្រភពច្បាស់ការមួយពីការិយាល័យប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្នុងទីក្រុង Jakarta ផ្ទាល់បានឲ្យដឹងថា ដំណើរលោករបស់ប្រធានាធិបតីរូបនេះគឺមិនដែលមានគម្រោងទុុកមុននោះទេ ពោលនូវពេលណាដែលលោកចង់ធ្វើ់ឲ្យមួយគឺមានតែលោកតែម្នាក់គត់ដែលដឹងរឿងចំណែកជំនួយការរបស់លោកមិនសូវដឹងរឿងប៉ុន្មាននោះទេ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​បំផុត​ប្រចាំ​ទ្វីប​អាស៊ី​​មួយនេះប្រារព្ធឡើងមាន​រយៈ​ពេល​ ៤​ឆ្នាំ​ម្តង​ ស្របពេលដែលសហព័ន្ធកីឡារបស់ប្រទេសកម្ពុជា​ក៏​​បាន​បញ្ជូន​អត្ថពលិកចំនួន ១៣​ប្រភេទ​ដែល​មាន​កីឡាករនិងកីឡាការិនីសរុប ៤២​នាក់​​ទៅចូល​រួម​ប្រកួតក្នុងព្រឹត្តិការណ៏ដ៏ធំមួយនេះ​​ផង​ដែរ៕

ប្រភព៖ https://www.khmerload.com/news/87647

Loading...

Leave a Comment