ទម្លាយវិធីបង្កាត់ពូជស្វាយឆាប់ទទួលបានផល ស្វាយផ្លែល្អ!(មានវីដេអូ)

វិធីបង្កាត់ពូជស្វាយឆាប់ទទួលបានផល៖

ការបង្កាត់ពូជដោយផ្សាំ ធ្វើឲ្យស្វាយលូតលាស់បានលឿន ធន់នឹងជម្ងឺ និងឆាប់បានផលផ្លែ។

*សម្ភារៈដែលត្រូវការ៖

-កាំបិតមុតតូចម១

-ភ្នែកមែកស្វាយសម្រាប់យកមកធ្វើពូជ

-ស្កុតសម្រាប់រុំ

-ក្រដាសសម្រាប់រុំ

* វិធីធ្វើ៖

– កាត់ភ្នែកមែកស្វាយដែលចាស់ល្មម និងមានសុខភាពល្អប្រវែង ៣តឹក (កាត់យកមុខកាត់បញ្ឆិតប្រវែង ៣សង់ទីម៉ែត្រ)។

– ជ្រើសរើសយកពូជដែលសុទ្ធល្អ និងមានភ្នែកដុះល្អ។

– ចិតសំបកដើមដែលត្រូវផ្សាំទំហំមុខ ១សង់ទីម៉ែត្រ និងប្រវែង ៥សង់ទីម៉ែត្រ រួចទុកសំបកនោះឲ្យសល់ប្រមាណ ២សង់ទីម៉ែត្រទៀត។

– យកភ្នែកស្វាយមកបិទេជាប់កន្លែងដែលសំបកដើមនោះ រួចយកស្កុតមករុំឲ្យជាប់ និងឲ្យជិតដើម្បីកុំឲ្យវាខ្សោះជាតិទឹក និងយកក្រដាសរុំជុំវិញការពារពីកំដៅព្រះអាទិត្យ។

– រយៈពេល ១៥ ទៅ ២០ថ្ងៃវាចាប់ផ្តើមរីកភ្នែកចេញ យកក្រដាស និងថង់ប្លាស្ទិចចេញ នោះយើងនឹងទទួលបានដើមពូជស្វាយដែលយើងត្រូវការ។

ប្រភព៖ អ៊ាង សុផល្លែត

Loading...

Leave a Comment