C

៥សំណួរដែលសាមញ្ញនឹងជួយអ្នកដឹងពីមុខមាត់ពិតរបស់នរណាម្នាក់នោះ!

មានសំនួរដែលជួយយើងឱ្យ “មើល” ពីគំនិតរបស់មនុស្សផ្សេងៗបានហើយយល់ពីប្រភេទមនុស្សដែលអ្នកចង់ដឹងនោះ។ មិនត្រឹមតែជួយឱ្យអ្នកយល់ដឹងអំពីចរឹកមនុស្សដែលអ្នកដឹងទេប៉ុន្តែថែមទាំងមនុស្សដែលអ្នកជួបគ្នាជាលើកដំបូងទៀតផង។

យើងធានាថាប្រសិនបើអ្នកស្តាប់និងគំនិតរបស់យើងដែលបានសម្របសម្រួលតាមសំណួរណាមួយក្នុងចំណោមសំណួរទាំង 5 នេះអ្នកនឹងរៀនអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីពួកគេ។ ហើយប្រសិនបើគំនិតរបស់ពួកគេត្រូវនឹងគំនិតរបស់អ្នកវាទំនងជាអ្នកកំពុងដោះស្រាយជាមួយចិត្តពួកគេចឹង។

1.

“តើអ្នកតែងតែដើរលេងដែរឬទេ?” សំណួរនេះនឹងប្រាប់អ្នកថា:

 • ជាទម្លាប់របស់មនុស្សម្នាក់ៗ
 • ជាចរឹកពួកគេ (ឧទាហរណ៍ថា ពួកគេខ្ជិលច្រអូស, សុទិដ្ឋិនិយមជាដើម)
 • កម្រិតប្រាក់ចំណូលរបស់ពួកគេ
 • ចំនួនមិត្តភក្តិរបស់ពួកគេ (ដូច្នេះពួកគេចូលចិត្តការរក្សាទំនាក់ទំនងល្អ)
 • ជាចំណង់ចំណូលចិត្តពួកគេនិងកន្លែងគួរឱ្យចាប់អារម្មណ៍

2.

“ប្រសិនបើអ្នកមានប្រាក់រាប់ពាន់លានដុល្លារតើអ្នកនឹងចំណាយលុយនេះយ៉ាងដូចម្តេច?” សំណួរនេះនឹងជួយអ្នកក្នុងការស្វែងរកចម្លើយ:

 • ជាមនុស្សដែលឲ្យតម្លៃជីវិតនិងអាទិភាពរបស់មនុស្ស
 • ជាមនុស្សដែលឲ្យអ្វីដែលមានការខ្វះខាតក្នុងជីវិត
 • គឺជាមនុស្សអត្មានិយម
 • គឺមហិច្ឆតា
 • ជាមនុស្សមានគោលការណ៍សីលធម៌និងកម្រិតបញ្ញា

3.

រឿងបន្ទាប់គួរជាសំណួរដែលបង្កហេតុ។ គ្រាន់តែលើកឡើងប្រធានបទមួយដែលអាចបង្កឱ្យមានការជជែកពិភាក្សាបាន។ ជាឧទាហរណ៍អ្នកអាចសួរពួកគេចំពោះគណបក្សនយោបាយដែលសេរីនិយមឬប្រកាន់បក្សពួកនិយម ។ ប្រសិនបើអ្នកពិនិត្យមើលថាតើពួកគេយល់ឃើញថាមានទស្សនៈផ្ទុយនឹងអ្វីដែលពួកគេមានជាមួយអ្នក។ ដូចគ្នានេះដែរពួកគេនឹងជួយអ្នកឱ្យរៀនយល់ដឹងបន្ថែមច្រើនទៀត:

 • មានទិដ្ឋភាពទូទៅទៅតាមសង្គមនៃចរឹកពួកគេ
 • ជាមនុស្សមានរដំណោះស្រាយបញ្ញាខ្លាំង
 • ជាមនុស្សឆាប់ឆេវឆាវ
 • ជាមនុស្សម្នាក់ដែលចូលចិត្តនិយាយច្រើនមិនសមហេតុសមផលហើយមិនអាចធ្វើការសន្និដ្ឋានបានពីហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ
 • ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ចំពោះទស្សនៈរបស់មនុស្សផ្សេងៗទៀត
 • ជាមុស្សដែលមានរបៀបការអត់ឱនទៅអ្នកដទៃ
 • ជាមនុស្សដែលមានការប្រាកដក្នុងចិត្តខ្លាំងបំផុត
 • ជាមនុស្សដែលមានការរៀបចំខ្លួនទៅតាមស្ថានភាព
 • ជាមនុស្សដែលមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេជានិច្ច

4.

ដំណាក់កាលបន្ទាប់រួមមានការផ្តល់ជូនសំណួរដើម្បីដោះស្រាយបញ្ហាទ្វេរភាព។ ឧទាហរណ៍អ្នកអាចសួរសំណួរដូចជា “ប្រសិនបើភ្នែកអ្នកមិនអាចមើលឃើញតើអ្នកមានអារម្មណ៍ថាត្រូវធ្វើតាមបទដ្ឋានដែលទទួលយកជាទូទៅបានដែរឬទេ?”

 • ក្នុងករណីនេះវានឹងជាការគួរឱ្យចាប់អារម្មណ៍ក្នុងការស្តាប់មតិយោបល់និងគំនិតរបស់មនុស្សម្នាក់ដើម្បីរៀនអំពីគោលការណ៍របស់ពួកគេហើយមើលថាតើពួកគេឆ្លើយមកអាចសមស្របនឹងអ្នកអាចទទួលបានដែរឬទេ។

5.

“តើអ្នកនឹងផ្លាស់ប្តូរអ្វីនៅក្នុងពិភពលោកនេះ?” នេះគឺជាសំណួរចុងក្រោយពីបញ្ជីរបស់យើង។ យកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេឆ្លើយសំណួររបស់អ្នកដែលចង់ផ្លាស់ប្តូរនោះ។ វានឹងជួយអ្នកឱ្យរៀននូវអ្វីដែលពួកគេបានសង្កត់ធ្ងន់នោះ – អតីតកាលបច្ចុប្បន្នឬអនាគត។ ដូចគ្នានេះដែរអ្នកនឹងអាចរៀនពីគំនិចជាច្រើននោះ:

 • បើឆ្លើយពីកម្រិតនៃភាពអាត្មានិយមរបស់មនុស្សម្នាក់ៗនោះ
 • បើឆ្លើយពីរបៀបដែលគំនិតរបស់ពួកគេមានទូទាំងដែលពិភពលោកចង់បានរួមគ្នានោះ

តើអ្នកគិតថាសំណួរទាំងនេះពិតជាអាចជួយអ្នកឱ្យបែងចែកពួកគេជាមិត្តបានឬយល់ថាការប្រាស្រ័យទាក់ទងគួរតែត្រូវបញ្ឈប់ឬយ៉ាងណា? សូមប្រាប់យើងអំពីវានៅក្នុងមតិយោបល់!

កែសំរួលដោយ kalib9

ប្រភព bright side

Loading...

Leave a Comment