Untitled 1

អត្ថសញ្ញាណទាំង១០ដើម្បីកំណត់សម្គាល់សត្វល្អិតដែលវាបានខាំអ្នក!

មនុស្សតិចតួចណាស់ដែលជៀសវាងការត្រូវបានខាំដោយសត្វល្អិត។ បញ្ហានេះគឺនៅក្នុងរដូវក្តៅ ជួនកាលវាពិបាកក្នុងការកំណត់អត្តសញ្ញាណអ្វីដែលបានខាំអ្នកនោះ។ សត្វល្អិតខាំអាចធ្វើឱ្យឈឺចាប់ រមាស់ ឬ ហើម ។ មានសត្វល្អិតខុសៗគ្នាជាច្រើនហើយពួកវាទាំងអស់សុទ្ធតែបញ្ជូលជំងឺផ្សេងៗគ្នាដល់យើងដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់អត្តសញ្ញាណវា។

ប៉ុន្តែកុំភ័យ! យើងបានបង្កើតមគ្គុទ្ទេសតិចតួចដែលនឹងជួយអ្នកឱ្យដឹងថាសត្វល្អិតដែលបានខាំអ្នកនោះជាសត្វល្អិតប្រភេទមួយណា ។

សត្វស៊ែង

ប្រសិនបើជនរងគ្រោះមានអារម្មណ៍ត្រជាក់ខ្លាំងនៅក្នុងអវយវៈ ត្រចៀក និង បបូរមាត់ របស់ពួកគេទៅជាពណ៌ខៀវ រឺ បញ្ហាដកដង្ហើមចាប់ផ្តើមនោះនាំជនរងគ្រោះទៅជួបនឹងគ្រូពេទ្យភ្លាម។

សត្វឃ្មុំ

អ្នកត្រូវដកត្រនិកនៅចំនុចដែលនៅកន្លែងទិចពីឃ្មុំនោះហើយ ស្បែកមានពណ៌ក្រហមនិងហើម ហើយមានអារម្មណ៍ឈឺចាប់ខ្លាំងហើយរមាស់បន្តិចម្តងៗនោះ គឺជាប្រតិកម្មរបស់វា។

សត្វឪម៉ាល់

សត្វឪម៉ាល់មានរោគសញ្ញាដូចទៅនឹងសត្វឃ្មុំដែរ ហើយពេលខ្លះអាចបណ្តាលឲ្យហូរឈាមចេញមកផងដែរ។

សត្វមូស

មូសខាំមើលទៅដូចជាចំណុចក្រហមហើមទំហំតូចៗ។ ភាគច្រើនជាញឹកញាប់វាលេចឡើងនៅក្នុងតំបន់ដែលចំហរនៃរាងកាយ។ សត្វមូសខាំ ជាញឹកញាប់ចំណុចដែលវាខាំគឺស្បែកមានសភាពស្តើងហើយងាយស្រួលក្នុងការចូលទៅដល់សសៃឈាម។ នៅពេលពួកវាខាំយើងវាចាក់ទឹកមាត់របស់ពួកវាចូលទៅក្នុងមុខរបួសយើង។ ទឹកមាត់មានវាមានសូលុយស្យុងដែលធ្វើអោយឈាមយើងរាវខ្លាំងបាន ។ វាបណ្តាលឱ្យស្បែកក្លាយទៅជាក្រហមរមាស់ហើយហើម។

សត្វពីងពាង(មានខ្នាតតូចបំផុតៗ)

សត្វនេះផ្ទុះដោយបាកតេរីជាច្រើន ។ បើអ្នកកើតរមាស់ដោយវាបានខាំអ្នកហើយមិនបាត់ទេនោះសូមទៅជួបគ្រូពេទ្យភ្លាម ដើម្បីបើកថ្នាំមកលេបឬលាបលើស្បែក។

ចៃឆ្កែ (មាននៅលើស្បែកមនុស្ស)

ជារឿយៗវាខាំនៅលើជើងអ្នកហើយបណ្តាលឲ្យអាឡែរហ្សីទៀតផង។

សត្វស្រមោច

ស្រមោចភាគច្រើនមិនមានគ្រោះថ្នាក់ដល់យើងឡើយ។ ទោះជាយ៉ាងណាក៏ដោយក៏ស្រមោចភ្លើងឬស្រមោចក្រហមអាចបណ្តាលឱ្យយើងមានបញ្ហាជាច្រើន។ ចំណុចដែលខាំក្រោយមកនឹងប្រែទៅជាស្នាម។អាចមានប្រតិកម្មអាឡែហ្ស៊ី  ហើយស្នាមខាំវាមើលទៅដូចជាមូសខាំ។ តំបន់ដែលវាខាំគឺរមាស់ខ្លាំង ។

សត្វរុយក្បាលខ្មៅ

មុនដំបូងស្នាមដែលវាខាំនោះគឺមានរង្វង់ហើយយូរៗទៅក៏រីកធំឡើងៗហើយរមាស់ខ្លាំងទៀតផង ជាពិសេសសត្វនេះមានតួនាទីក្នុងការចំលងបាក់តេរីសាហាវបំផុត។

សត្វចៃ

 

សត្វសង្កើច

សត្វនេះពេលខាំរួចមានស្នាមដូចសត្វចៃ ឬ មូស ឬ ប្រតិកម្មអាឡែស៊ី ។ ហើយវិធីសំគាល់វានោះគឺនៅពេលអ្នកភ្ញាក់ពីគេង ហើយមានស្នាមរមាស់យ៉ាងខ្លាំងនោះ។សូមប្រញាប់យក មុង​ ក្នើយ ភួយ ពូក ….របស់អ្នកបោកសំអាត ហើយហាលហាថ្ងៃដែលមានកំដៅខ្លាំងនោះភ្លាប។ ហើយអ្នកផ្ទាល់គួរតែទៅរកថ្នាំមកលាបលើស្នាមរមាស់ផងដែរ ។

កុំភ្លេចចែករំលែកអត្ថបទនេះជាមួយអ្នកដែលជិតស្និទ្ធរបស់អ្នកផងណា សូមអរគុណ!

កែសំរួលដោយ kalib9

ប្រភព bright side

Loading...

Leave a Comment