តស់! មកដឹងអំពីប្រវត្តិខ្លះៗរបស់ប្រធានសមាគមសិល្បករខ្មែរក្នុងអាណត្តិថ្មី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន

លោកជំទាវ ម៉ៅ ចំណាន ដែលត្រូវបានគ្រប់គ្នាបានស្គាល់ថាជាអតីតតារាសម្តែងដ៏ល្បីឈ្មោះមួយរូប ដែលមានឈ្មោះថា ស្រីតូច ចំណាន កើតនៅថ្ងៃទី ២១ ធ្នូ ១៩៨៣ មានទីកន្លែងកំណើតនៅខេត្តស្វាយរៀង និងមានឪពុកឈ្មោះម៉ៅ នី អាយុ ជាមន្ត្រីកងយោធពលខេមរភូមិន្ទ ម្តាយឈ្មោះ គង់ សោម៉ា ជាស្រ្តីមេផ្ទះ។

Cover Copy

នៅអំឡុងឆ្នាំ១៩៩៨ អ្នកនាងបានចូលធ្វើការតាមភោជនីយដ្ឋាន គឺជាអ្នកចម្រៀង។ ក្រោយមកដោយមានទេពកោសល្យរួមជាមួយក្តីស្រឡាញ់សិល្បៈ ព្រមទាំងមានសម្រស់ស្រស់ស្អាត ហើយគាប់ជួនពេលវេលានឹងឱកាសហុចឱ្យផងនោះ អ្នកនាងក៏បោះជំហានចូលប្រឡូកក្នុងការសម្តែងខារ៉ាអូខេនៅផលិតកម្មធំៗជាច្រើន រួមមាន៖ ផលិតកម្មរស្មីហង្សមាស ផលិតកម្មយូធូ និងផលិតកម្មស្ទឹងសង្កែជាដើម។ ក្រោយចូលសម្តែងបានមួយរយៈ អ្នកនាងស្រីតូច ចំណាន ទទួលបាននូវការគាំទ្រជាមួយនឹងភាពល្បីល្បាញត្រឹមរយៈពេលដ៏ខ្លី រហូតប្រែក្លាយជាពិធីការិនីដែលមានសំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥ ដ៏ល្បីមួយក្នុងជំនាន់នោះផងដែរ។

Bdba121dbfca64a323db6a152bf1e4c8dcd58343

ការកាន់យកអាជីពសិល្បៈរបស់អ្នកនាងហាក់មានភាពរីកចម្រើន និងធ្វើឱ្យទស្សនិកជនស្គាល់អ្នកនាងកាន់​តែច្រើនឡើងៗ។ ប៉ុន្តែជាអកុសលកាលពីអំឡុងឆ្នាំ២០០២-២០០៣ មានរឿងហេតុមួយបានកើតឡើង ដែលធ្វើឱ្យអ្នកនាងសម្រេចចិត្តបានផ្តាច់ខ្លួនចេញពីវិថីសិល្បៈ ដោយឈប់ទទួលការងារ ក៏ដូចជាការថត នៅក្នុងសិល្បៈតទៅទៀត។ បន្ទាប់ពីបាត់មុខពីវិសយសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង ស្រីតូច ចំណាន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលជាសេដ្ឋីប្រចាំស្រុកខ្មែរ នៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥ និងមានកូនប្រុសស្រី ៤ នាក់ជាចំណងដៃ។

65d5562f0f2ea (1)

ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ាសេដ្ឋីលុយវាល់លាន អ្នកនាង ស្រីតូច ចំណាន ក៏បានក្លាយជាជំទាវដោយប្រើឈ្មោះដើមគឺ ម៉ៅ ចំណាន ហើយក៏ទទួលបាននូវសិទ្ធក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញជាច្រើនដែលលោកជំទាវកំពុងក្តោបក្តាប់ថែមទៀតផង។

រហូតមកដល់បច្ចុប្បន្ននេះ អតីតអ្នកសិល្បៈរូបនេះ គ្រងងារជា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។ ក្រៅតែពីជាឧត្តមភរិយា ជាម្ដាយដ៏ល្អ លោកជំទាវក៏បានក្លាយជាស្ត្រីគម្រូ និងបានជាប់ឈ្មោះបានក្លាយជាប្រធានសិល្បៈក្នុងអាណត្តិទី ៦ នេះ ដែលបានបោះឆ្នោត និងជ្រើសតាំងនៅថ្ងៃទី ២ ឧសភា ២០២៤ នេះ។ ដូចការរំពឹងទុក និងចង់បានពីសំណាក់អ្នកសិល្បៈគ្រប់វ័យ សុទ្ធតែយល់ឃើញថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គឺសក្តិសមធ្វើជាប្រធានសមាគន៍សិល្បៈកម្ពុជាបំផុត ទាំងចំណេះដឹង និងរូបសម្បត្តិ អាកប្បកិរិយា មុខងារ តួនាទី ឋានៈ និងលក្ខណៈសម្បត្តិជាច្រើនទៀត ដែលអាចឱ្យលោកជំទាវក្លាយជាប្រធានសមាគមន៍ដ៏ល្អបំផុតរបស់សិល្បៈករខ្មែរយើង៕

440058889_851564597007878_8027861643864448497_n

64ab842e13811

Unnamed

438095877_932216382037833_5355906075931078742_n

439437490_932216632037808_5748544221219041332_n