អ្នកដែលមានប្រជ្រុយទាំង៦កន្លែងនេះ វាសនាចារមក នាំមកនូវលាភសំណាងយ៉ាងសន្ធឹក

មនុស្សម្នាក់ៗសុទ្ធតែសង្ឃឹមថាខ្លួនមានជីវិតដ៏ល្អឥតខ្ចោះមួយ តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានវាសនាល្អពីកំណើតនោះទេ ។ គេបានសង្កេតមើលថាអ្នកដែលមានប្រជ្រុញ៦កន្លែងនេះ មិនថាមនុស្សប្រុសឬស្រីទេ ក្នុងជោគវាសនារបស់ពួកគេបានបង្កប់នូវលាភសំណាង និង ទ្រព្យសម្បត្តិស្កុកស្តម្ភ។

១ 23

១. ប្រជ្រុយគែមថ្ងាស

Picture1

ប្រជ្រុយដែលមាននៅគែមថ្ងាស មើលទៅជាកន្លែងដែលគ្មានអ្នកណាគេមើលឃើញ និងចាប់អារម្មណ៍នោះទេ បើមិនសង្កេតមើលឱ្យបានល្អិតល្អន់ទេ គឺមើលមិនដឹងឡើយ។ ប៉ុន្តែរាល់មនុស្សដែលមានប្រជ្រុយនៅត្រង់កន្លែងនេះសុទ្ធតែមានវាសនាល្អ ដូច្នេះមនុស្សដែលមានប្រជ្រុយត្រង់នេះសុទ្ធតែត្រូវបានគេហៅថាជាប្រជ្រុយហៅទ្រព្យ។

២. ប្រុជ្រុយនៅមុខខាងស្តាំ

១

ប្រជ្រុយនៅមុខខាងស្តាំ បង្ហាញថាមនុស្សម្នាក់នេះទ្រព្យលាភរបស់គេគ្រាន់បើ។ មិនថានៅក្នុងជីវភាពរស់នៅ ឬនៅក្នុងអាជីពការងារទេ សុទ្ធតែអាចជួបនឹងមនុស្សល្អជួយជ្រោមជ្រែង និងចង្អុលបង្ហាញដល់រូបគេ ចំពោះខ្លួនគេផ្ទាល់ ក៏រឹតតែចេះទៅចាត់ចែងរឿងលុយកាក់ផងដែរ។ នៅក្នុងអាជីពរកស៊ី រមែងទទួលបានជោគជ័យ ជីវិតក៏កាត់តែល្អឡើងដែរ ដល់ពេលចាស់ទៅ លុយកាក់ចាយមិនខ្វះឡើយ។

ប្រជ្រុយ គឺជាផ្នែកមួយនៃទម្រង់មុខ នៅក្នុងសៀវភៅហោរាបានកត់ត្រាជាច្រើន ទម្រង់មុខទាក់ទងនឹងចិត្ត ប្រជ្រុយក៏បែបនេះដែរ ប៉ុន្តែមានប្រជ្រុយខ្លះ គឺពិតជានាំមកនូវទ្រព្យស្តុកស្តម្ភពីកំណើតមែន  បើបានជួបមនុស្សប្រភេទនេះហើយដាច់ខាតកុំឱ្យរំលងផុតឱ្យសោះ។

៣. ប្រជ្រុយនៅសៀតផ្កា

២

ជាទូទៅមនុស្សដែលមានប្រជ្រុយនៅសៀតផ្កា ចេញទៅណាមកណា ឬក៏ធ្វើជំនួញសុទ្ធតែទទួលបានជោគជ័យ ព្រោះរូបគេផ្ទាល់មានអត្តចរិតមុះមុតពីកំណើត មិនចេះភ័យខ្លាច និងគ្រោះថ្នាក់ ទម្លុះគ្រប់ឧបសគ្គ។

ប្រជ្រុយ គឺមានប្រជ្រុយលាភ និងប្រជ្រុយគ្រោះ ភាគច្រើនប្រជ្រុយដែលមាននៅលើមុខ គឺជាប្រជ្រុយលាភ។  ដ្បិតតែប្រជ្រុយតូចមែនពិត ប៉ុន្តែប្រសិទ្ធិភាពរបស់វាមិនអាចមើលស្រាលបានឡើយ ពិតជាមានឥទ្ធិពលចំពោះវាសនាមែន។

៤. ប្រជ្រុយលើខ្នងដៃ

៥

ប្រជ្រុយលើខ្នងដៃ បើមិនមែនមានទ្រព្យទេក៏បានធ្វើធំដែរ នៅលើខ្នងដៃមានប្រជ្រុយ អាចបញ្ជាក់បានថាជាតិមុនមានប្រាក់ចាយមិនអស់ ដល់មកជាតិនេះសោយសុខតទៅទៀត ចំពោះមនុស្សស្រីវិញ បើមានប្រជ្រុយត្រង់នេះ គឺទទួលបានការថ្នាក់ថ្នមតាំងពីតូច ហើយក៏មានភាពឈ្លាសវៃផងដែរ ការសិក្សា និងការរកស៊ីជោគជ័យ ថ្ងៃអនាគតចំពោះមុខរបររកស៊ី ក៏ទទួលបានសមប្រកបដែរ រីឯមាសប្រាក់ទ្រព្យសម្បត្តិសុទ្ធតែរលូន។

៥. ប្រជ្រុយគែមមាត់

៤

ប្រជ្រុយនៅគែមមាត់ ជាទូទៅតាមការទស្សន៍ទាយបានឱ្យដឹងថា មនុស្សប្រភេទនេះ គឺមានទាំងលាភមានទាំងទ្រព្យ មិនខ្វះការស្លៀកពាក់ហូបចុកឡើយ។ ពួកគេទាំងនោះមិនខ្វល់ថានៅក្នុងគ្រួសារ ឬនៅក្នុងមុខរបររកស៊ីទេ សុទ្ធតែទទួលបានការគោរពស្រលាញ់ពីមនុស្សក្បែរខ្លួន ហើយមួយជីវិតនេះមានប្រាក់ហូរហៀ និងមុខរបរជោគជ័យ ។

៦. ប្រជ្រុយលើខ្នងជើង

៦

មនុស្សដែលមានប្រជ្រុញលើខ្នងជើង នៅក្នុងវាសនាបង្កប់ដោយទ្រព្យ។ ពីព្រោះទីតាំងប្រជ្រុយរាងអាថ៌កំបាំង ដូច្នេះ គឺជានិមិត្តរូបនៃសំណាងល្អ។ ប្រជ្រុយដែលមានលើខ្នងជើងខាងឆ្វេង គឺជាប្រផ្នូលនៃការមានទ្រព្យសម្បត្តិស្តុកស្តម្ភ បើមានប្រជ្រុញនៅខ្នងជើងខាងស្តាំ គឺមានវាសនាជាមន្ត្រីធំ។ ដូច្នេះហើយបើខិតខំប្រាកដជាអាចទទួលបានលទ្ធផលល្អក្នុងជីវិត និងមិនចាំបាច់ខ្វល់ខ្វាយពីការស្លៀកពាក់ហូបចុកឡើយ។

តែទោះជាយ៉ាងណាក៏ដោយ មនុស្សរាល់គ្នាសុទ្ធតែមានលាភសំណាងរៀងខ្លួន ប្រជ្រុយមិនដូចគ្នាក៏មានលាភសំណាងមិនដូចគ្នាដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok

1