ម្ចាស់ឆ្នាំទាំង ៣ ! រយៈពេល ៤៩ ថ្ងៃខាងមុខជួបលាភធំ សំណាងច្រើន លុយកើនកាក់កប រកស៊ីអ្វីក៏ចំណេញដែរ

ដោយ​មានទេវតា​ទ្រព្យ​ដើរ​ក្បែរ​អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ ក្នុង​រយៈពេល ៤៩​ថ្ងៃ​ខាងមុខ ផែនការ​ទាំងអស់​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​ ជីវិត​ពោរពេញ​ដោយ​ភាព​ជោគជ័យ កិត្តិនាមល្បីល្បាញ សម្រេច​បាន​នូវ​គ្រប់បំណងប្រាថ្នាតូចធំទាំងពួង។

Cover

១. ឆ្នាំថោះ

អ្នកដែលឆ្នាំថោះ គឺជាមនុស្សដែលមានភាពទន់ភ្លន់ ចិត្តល្អ ហើយតែងតែគិតពីអ្នកដទៃ។ ក្នុងជីវិតមនុស្សឆ្នាំនេះមិនមានមហិច្ឆតាខ្លាំងពេកទេ សង្ឃឹមត្រឹមតែមានជីវិតសុខសាន្ត មានស្មារតី និងសម្ភារៈគ្រប់គ្រាន់គឺបានហើយ។ បើ​ធៀប​នឹង​ឆ្នាំ​ក្នុង​រាសី​ដ​ទៃ អ្នកឆ្នាំទន្សាយតែង​មាន​លាភ​សំណាង​ច្រើន ជួប​រឿង​អកុសល​ប្រែ​ជា​ល្អ ។ បើ​ពួក​គេ​មាន​ការ​លំបាក ពួក​គេ​អាច​យក​ឈ្នះ​បាន​ដោយ​សារ​ការ​មើល​ថែ​ពី​មនុស្ស​ថ្លៃថ្នូរ។

នៅកន្លែងការងារ មិនថាជួបការលំបាកប៉ុនណាក៏ដោយ អ្នកកើតឆ្នាំថោះ នៅតែអាចជម្នះបានដោយងាយ ដោយសារមានការជួយជ្រោមជ្រែង និងជំនួយពីមនុស្សថ្លៃថ្នូរ។ អ្នកដែលធ្វើអាជីវកម្មអាចជួបប្រទះនឹងឱកាសក្នុងការរកលុយបាន ចំណែកបុគ្គលិកដែលមានប្រាក់ខែត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ចំពោះសមត្ថភាពការងាររបស់ពួកគេ ដោយហេតុនេះត្រូវបានគេរំឭកពីការដំឡើងប្រាក់ខែ និងប្រាក់រង្វាន់។

១

២. ឆ្នាំវក

អ្នកឆ្នាំវក គឺជាមនុស្សដែល​មានភាពរហ័សរហួន មាន​ប្រាជ្ញា និង​មាន​សេចក្តី​ក្លាហាន​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ ដូច្នេះហើយ ខណៈពេលដែលអ្នកផ្សេងទៀត នៅតែតស៊ូក្នុងការងារ មនុស្សឆ្នាំនេះក្លាហាន ស្វាហាប់ក្នុងការធ្វើជំនួញផ្ទាល់ខ្លួន ជាមួយនឹងទិសដៅខុសគ្នាទាំងស្រុងនៃការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ពួកគេមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុតាមបែបវិទ្យាសាស្ត្រ និងមានផែនការជាក់លាក់សម្រាប់ជីវិត ដូច្នេះជោគវាសនាអនាគតរបស់ពួកគេនឹងកាន់តែរីកចម្រើន និងសម្រេចបានជោគជ័យធំ។ ចាប់ពីខែនេះតទៅ អ្នកឆ្នាំនេះរឹតតែមានសំណាង នឹងទទួលបានប្រាក់ច្រើន និងក្លាយជាអ្នកមានឆាប់ៗ។

២

៣. ឆ្នាំកុរ

មនុស្សដែលកើតឆ្នាំជ្រូកមានចរិតស្លូតបូត និងចិត្តល្អ ហើយតំណាងឱ្យឆ្នាំមួយក្នុងរាសីចក្រដែលព្រះបានប្រទានពរជាច្រើន។ ក្នុងជីវិតធម្មតា អ្នកដែលកើតក្នុងឆ្នាំជ្រូក មិនសូវមានតម្រូវការ ឬមហិច្ឆតាខ្លាំងនោះទេ គឺពេញចិត្តនឹងអ្វីៗទាំងអស់ដែលខ្លួនមាន ហើយប្រឹងប្រែងអស់ពីចិត្ត ដើម្បីសាងជីវិតឱ្យរុងរឿង និងសម្រេចបាន។ ទោះ​មិន​បាន​អ្វី​ដែល​ខ្លួន​ចង់​ក៏​គេ​មិន​ដែល​ខឹង​ដែរ តែ​គិត​ថា​គ្មាន​វាសនា។

ទោះយ៉ាងណាក៏ដោយក្នុងរយៈពេល ៤៩ ថ្ងៃបន្ទាប់ អ្នកឆ្នាំជ្រូកកាន់តែមានលាភ​សំណាង​ រីក​ចម្រើន​កាន់តែខ្លាំង ​ការងារ​តែង​តែ​ដំណើរ​ការ​ដោយ​រលូន។ អ្នកដែលកើតក្នុងឆ្នាំជ្រូក ប្រកបមុខរបររកស៊ី អាចចុះកិច្ចសន្យារកប្រាក់កម្រៃបានខ្លះៗ ដោយហេតុនេះបង្កើនប្រាក់ចំណូល និងសម្រេចបាននូវជីវិតដ៏ស្រស់បំព្រង៕