ឆ្នាំថ្មីរាសីល្អ! អ្នកឆ្នាំទាំង ៣ កើបលុយធំក្នុងឆ្នាំ ២០២៤ តែមានឆ្នាំមួយ ត្រូវប្រុងប្រយ័ត្ន ខាតទ្រព្យ ជួបរឿងស៊យច្រើន

ហោរាសាស្ត្រ​សម្រាប់​ឆ្នាំ ​២០២៤ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ​នឹង​មាន​លាភ​សំណាង និង​លក្ខខណ្ឌ​អំណោយផលខ្លាំង តាំងពីដើមឆ្នាំដល់ចុងឆ្នាំ។ ប៉ុន្តែ​មាន​ឆ្នាំមួយ​ស៊យច្រើនជាងលាភ ដូច្នេះ​សូម​ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ធំ។

Cover Copy

១. ឆ្នាំច

តាមការទស្សន៍ទាយជាច្រើន អ្នកដែលកើតក្នុងឆ្នាំច តែងតែស្ថិតក្នុងបញ្ជីតារាសំណាងក្នុងឆ្នាំ ២០២៤។ ហោរាសាស្ត្រឆ្នាំ ២០២៤ ជាឆ្នាំសំណាងសម្រាប់អ្នកកើតឆ្នាំច ទាំងលុយកាក់ អាជីព គ្រួសារ នឹងទទួលបានឱកាស និងសំណាងជាច្រើន។

អ្នកដែលកើតក្នុងឆ្នាំច ច្រើនតែជាមនុស្សរហ័សរហួន ចេះវិនិច្ឆ័យ និងឆ្លាតវៃ ហើយមានការសម្រេចចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហា ដូច្នេះពួកគេតែងបំពេញការងារបានល្អក្នុងការងារ។ ក្នុងឆ្នាំថ្មីនេះ អ្នកដែលកើតក្នុងឆ្នាំច នឹងមានសម្ថភាពក្នុងការសម្រេចចិត្ត ហើយការវិនិច្ឆ័យក៏កាន់តែល្អិតល្អន់ អ្នកនឹងអាចទទួលបានភាពជោគជ័យខ្លាំងក្នុងអាជីពការងារ។

ក្នុងឆ្នាំ ២០២៤ នេះដែរ អ្នកដែលកើតក្នុងឆ្នាំច មិនត្រឹមតែមានសំណាងក្នុងអាជីពការងារប៉ុណ្ណោះទេ អ្នកក៏នឹងមានសុភមង្គលក្នុងគ្រួសារ។ ហើយប្រហែលជាមានដំណឹងល្អមួយចំនួនដែលនឹងធ្វើឱ្យជីវិតគ្រួសារកាន់តែសម្បូរបែប និងកក់ក្តៅ។ នេះគឺជាឆ្នាំដែលមានសំណាងទន្ទឹងរង់ចាំ និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលបន្ថែមទៀតក្នុងការងារ និងជីវិត។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំច ត្រូវមានជំនឿ និងភាពក្លាហាន ព្យាយាមជានិច្ច ចាប់យកឱកាស និងបង្កើតអនាគតដ៏ល្អប្រសើរ។

1

២. ឆ្នាំរកា

ហោរាសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​ ២០២៤ អ្នក​កើត​ឆ្នាំ​រកា នឹង​ចៀសផុតពី​បញ្ហា​ជា​ច្រើន រួម​ទាំង​បញ្ហា​សុខភាព អ្នកនឹងមានលាភសំណាងច្រើន។ អ្នកដែលកើតក្នុងឆ្នាំមាន់ ក្នុងឆ្នាំថ្មីនេះ មិនថាអ្នកបន់ស្រន់សុំអី គឺបានហ្នឹង អ្នកនឹងសម្រេចបាននូវជីវិតដែលមនុស្សតិចណាស់អាចប្រៀបបាន។ ហោរាសាស្ត្រ​ចែង​ថា ក្នុង​ឆ្នាំ​ថ្មីនេះ​ អ្នកឆ្នាំមាន់ត្រូវ​ការ​តុល្យភាព​ការងារ និង​គ្រួសារ។ ពួកគេក៏ជាមនុស្សដែលនឹងត្រូវបត់បែន និងរក្សាភាពច្បាស់លាស់មុនពេលធ្វើការសម្រេចចិត្ត។

ក្នុងឆ្នាំ ២០២៤ នេះ អ្នកដែលកើតក្នុងឆ្នាំរកា នឹងបង្កើតទំនាក់ទំនង និងប្រមូលចំណេះដឹង និងទ្រព្យសម្បត្តិ ជំនួសឱ្យការវិនិយោគច្រើនដោយគ្មានផែនការច្បាស់លាស់។ ទន្ទឹមនឹងនោះ អ្នកដែលកើតក្នុងឆ្នាំរកា នឹងត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាព ត្រូវពិនិត្យសុខភាពជាប្រចាំ រួមនឹងរបបហាត់ប្រាណសមរម្យ។ អ្នក​កើត​ឆ្នាំ​រកា គួរតែ​ឆ្លៀត​ឱកាស​នេះឱ្យបានល្អ​។

៣. ឆ្នាំឆ្លូវ

ហោរាសាស្ត្រ​សម្រាប់​ឆ្នាំ ​២០២៤ ជា​ឆ្នាំ​ដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម និង​លំបាក​ច្រើនសម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ។ អ្នកនឹងមានចំណុចរបត់ធំនៅក្នុងការងារ និងជីវិត។ អាចនិយាយបានថាមានទាំងរឿងល្អ និងបញ្ហាប្រឈម ព្រឹត្តិការណ៍នឹងផ្លាស់ប្តូរការយល់ឃើញ និងផែនការអនាគតរបស់អ្នកដែលកើតក្នុងឆ្នាំឆ្លូវ។

តែយ៉ាងនេះក្ដី ឱ្យតែអ្នកបន្តការប្រឹងប្រែង ង្នកនឹងទទួលបានផលច្រើន ប៉ុន្តែហាក់បីដូចជាលទ្ធផលមិនដូចការរំពឹងទុកទាំងស្រុងឡើយ។ អ្នកនឹងត្រូវការរបកគំហើញបន្ថែមទៀត និងមិនកំណត់ខ្លួនឯងក្នុងក្របខ័ណ្ឌតូចចង្អៀត ដើម្បីអាចផ្លាស់ប្តូរស្ថានភាពបាន។ ក្នុង​ឆ្នាំ​ថ្មី អ្នក​កើត​ឆ្នាំ​ឆ្លូវ នឹង​ទទួល​បាន​នូវ​សមិទ្ធផល​ធំៗ ដែល​ធ្វើ​ឱ្យ​អ្នក​ជុំវិញ​ច្រណែន​ខ្លាំង។

2c8bb5e5e3f6dfa626a2624b4045e8bf

៤. អ្នក​កើត​ឆ្នាំ​រោង​ត្រូវ​ប្រយ័ត្ន

ឆ្នាំ ២០២៤ នេះ អ្នក​កើត​ឆ្នាំ​រោង​គួរ​ឆ្លៀត​ឱកាស​នេះ ​ដើម្បី​ប្រមូល​យក​បទពិសោធន៍​សម្រាប់​អនាគត​ដ៏​សម្បូរ​បែប។ ក្នុងឆ្នាំខាងមុខ អ្នកដែលកើតក្នុងឆ្នាំរោង មិនគួរបោះទុន ឬប្រកបរបររកស៊ីអ្វីធំដុំឡើយ បើមិនដូច្នេះទេ ងាយនឹងជួបមនុស្សតូចតាចចូលមករារាំង និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកផងដែរ៕