កុំសូវជឿគ្រូទាយពេក សូម្បីតែកូនរបស់គ្រូទាយ ក៏មានបែកបាក់គ្នាដែរ

ការជ្រើសរើសគូស្រករ ឬគូជីវិត​ ជាការសម្រេចចិត្ត របស់ដៃគូ ឬមនុស្សពីរនាក់ ជាក់ស្ដែង ចាស់ៗ តែងតែជឿជាក់លើការទស្សន៍ទាយ គ្រូហោ ឬអាចារ្យ ក្នុងការមើលខែឆ្នាំរបស់កូនចៅ ខ្លាចខុសធាតុ ខុសខែឆ្នាំ យកគ្នាមិនបានយូរអង្វែង។​

មានឪពុកម្ដាយខ្លះ បំបែកបំបាក់កូន ព្រោះតែជឿលើពាក្យគ្រូទាយ ទោះកូនស្រឡាញ់គ្នាប៉ុនណា ក៏មិនព្រមឱ្យយកគ្នាដែរ។ តើគិតថាត្រូវហើយមែនទេ ដែលឱ្យកូនចៅជួបព្រាត់ព្រោះតែខែឆ្នាំនេះ?

51874744_646397115817515_4731272476477095936_n

ថាត្រូវក៏បាន ថាខុសក៏បាន ព្រោះគូច្រើន វាក៏ស្ថិតលើខែឆ្នាំ តែភាពចាំបាច់នៃជីវិតគូ គឺវាអាស្រ័យលើមនុស្សពីរនាក់​ដែលត្រូវរស់នៅជាមួយគ្នា មិនមែនព្រោះតែពាក្យគ្រូទាយនោះឡើយ។ គូខ្លះ គ្រូទាយថា ល្អណាស់ បានគ្នាហើយ រកស៊ីមានបាន គ្រួសារសុខសាន្តមានសុភមង្គល តែបើមនុស្សពីរនាក់នោះ មិនទាំងយល់ចិត្តគ្នាផង មិនចេះជួយគ្នាផង តើឱ្យមានបាន មានសុភមង្គលតាមណា? ការមិនបានប៉ុន្មានផង ឈ្លោះគ្នា ជេរគ្នា នៅតែបែកគ្នា។ ដូចនេះហើយ សូមកុំជឿទាំងស្រុង លើរឿងខែឆ្នាំ ជឿតាមពាក្យគ្រូទាយខ្លាំងពេក ព្រោះសូម្បីតែកូនចៅរបស់គ្រូទាយមួយចំនួនក៏បែកបាក់គ្នាដែរ។

52188166_2729790020580243_6972957534806081536_n

រៀនជឿលើខ្លួនឯង រៀនដឹងពីខ្លួនឯងឱ្យបានច្រើន ជាជាងជឿលើពាក្យគេថា ជីវិតយើង ចិត្តយើង គំនិតយើង ការសម្រេចចិត្តរបស់យើង យើងជាអ្នករស់នៅជាមួយគ្នា ដូច្នេះ គ្មានអ្នកណា ច្បាស់ជាងយើងខ្លួនឯងឡើយ៕

52082265_2347221358842014_8639384036537532416_n

ក្នុងស្រុកសូមរក្សាសិទ្ធ