ជោគវាសនា ទ្រព្យសម្បត្តិ និង ភ័ព្វសំណាង រត់តាមមនុស្សស្រីដែលមាន៤យ៉ាងនេះ

យើងទាំងអស់គ្នាសុទ្ធតែដឹងមកហើយថាមាតាពិភពលោកគឺជានិយមន័យមួយរបស់ស្រ្ដីគ្រប់រូប ដោយសំអាងលើមុខងាររាប់សិបជំពូករបស់ពួកគាត់។ ដោយឡែកយើងក្រឡេកមកមើលចំណុចទាំង ៤ ដែលនឹងបង្ហាញពីចំណុចពិសេសៗរបស់ស្ត្រី ទៅលើជោគវាសនា ទ្រព្យសម្បត្តិ និងភ័ព្វសំណាងនានា។

១.ទម្រង់មុខស៊ីមេទ្រី

ស្ត្រីដែលមានសមាមាត្រមុខមាត់មិនប្រែប្រួល អារម្មណ៍ទាំងប្រាំនៅលើមុខដែលមានភាពសុខដុមរមនា និងតុល្យភាពត្រូវបានព្យាករណ៍ថាជាស្ត្រីដែលមានសំណាងនៅក្នុងជីវិត និងអាជីព។ មនុស្សស្រីប្រភេទនេះមានជីវិតរលូន និងមានសុភមង្គល តែអាចមានបញ្ហា ក៏ដូចជាឧបសគ្គតិចតួច។

២.រោមចិញ្ចើមវែងក្រាស់

ស្ត្រីដែលមានចិញ្ចើមវែង និងក្រាស់ (វែងជាងភ្នែក) ច្រើនតែឆ្លាត យល់ និងឧស្សាហ៍ព្យាយាម ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដោយប្រើគំនិតអស់ពីចិត្ត ហើយទទួលបានលទ្ធផលដែលសក្តិសមនឹងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ក្រៅពីកេរ្តិ៍ឈ្មោះ ហិរញ្ញវត្ថុល្អ និងគោលជំហរបស់ពួកគេក៏ខ្ពស់ខ្លាំងផងដែរ។ ជីវិតរបស់គេពោរពេញដោយភាពបរិបូរណ៍ រមែងតែងមានមនុស្សខ្ពង់ខ្ពស់ជួយជ្រោមជ្រែង។

៣.ចិញ្ចើមនៅឆ្ងាយពីគ្នា

ស្ត្រីដែលមានចម្ងាយចិញ្ចើមឆ្ងាយពីគ្នាច្រើនតែមានជីវិតអំណោយផល មានសំណាង មានអ្នកគាំទ្រ និងមានបញ្ហាតិចតួចប៉ុណ្ណោះក្នុងជីវិត។ ទៅណាមកណាក៏ជួបតែមនុស្សចាំជួយ និងស្រលាញ់ដែរ។ លើសពីនេះ ស្ត្រីដែលមានចំនុចនេះគឺមានបញ្ញា មានមហិច្ឆតា និងមានចក្ខុវិស័យល្អ មានចិត្តសេរី អាចធ្វើធំបាន។

៤.ចង្កាព្រែក

បើនិយាយពីសោភ័ណ្ឌភាពវិញ ស្ត្រីដែលមានចង្កាព្រែកមិនសូវមានភាពទាក់ទាញទេ ប៉ុន្តែបើនិយាយពីនរវិទ្យាវិញ លក្ខណៈនេះត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ និងសំណាងនៃហិរញ្ញវត្ថុ។ ចង្កាកាន់តែក្រាស់ កាន់តែល្អ មានពរជ័យកាន់តែខ្ពស់។ ជារឿយៗ ពួកគេមានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គល នាំសំណាងដល់ស្វាមី ហើយជីវិតរបស់ពួកគេរមែងតែមានសន្តិភាព និងរលូនទៅមុខ។

ក្រៅពីចង្កាព្រែក ស្ត្រីដែលមានចង្កាមូលក៏មានសំណាងល្អដែរ។ នារីណាដែលមានចង្ការរាងមូលក៏មានជីវិតរីករាយណាស់ដែរ ព្រោះអ្វីៗក៏បានដូចការប៉ងប្រាថ្នា មានជីវភាពធូរធារ និងសម្បូរសប្បាយក្នុងវ័យកណ្តាលតដល់ចាស់កោងខ្នង៕

ប្រភព ៖ បរទេស