ធ្វើតេស្តបែបចិត្តសាស្ត្រ! ជ្រើសកែវទឹកមួយដែលអ្នកចូលចិត្ត នឹងដឹងពីអត្តចរិត និងភាពត្រជាក់ដែលមាននៅក្នុងចិត្តអ្នក

ជ្រើសរើសកែវទឹកខាងក្រោម! ហើយទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា ៖

Screen Shot 2020 07 29 At 10.54.22 PM

១. បើអ្នកជ្រើសយកកែវទី១ នោះមានន័យថា អ្នកជាមនុស្សដែលមានទឹកចិត្តល្អ ឧស្សាហ៍ជួយអ្នកដទៃ ហើយគ្រប់ពេលដែលធ្វើអ្វីៗគ្រប់យ៉ាង អ្នកក៏មានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ផងដែរ។ ប៉ុន្តែភាពខ្វះចន្លោះដ៏ធំបំផុតរបស់អ្នកគឺ ធ្វើអ្វីមួយ អ្នកតែងតែចង់ឱ្យមានភាពល្អបំផុត ឬល្អឥតខ្ចោះ ចំណុចនេះហើយ ដែលជាបញ្ហា ដែលអ្នកដាក់កំហិត បង្ខិតបង្ខំ និងបន្ថែមសម្ពាធដល់ខ្លួនឯងជាខ្លាំង។ អ្នកចង់ឱ្យអ្វីៗដែលអ្នកធ្វើ គឺបានដូចចិត្តទាំងស្រុងរបស់អ្នក ដូច្នេះហើយ វាប្រៀបបាននឹងអ្នកកំពុងតែបន្ថែមភាពតានតឹងទ្វេដងឱ្យខ្លួនឯង។ លើសពីនេះ ព្រោះតែចំណុចអវិជ្ជមានមួយនេះរបស់អ្នក ក៏ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលពិបាកនឹងចុះសម្រុង ក្នុងការធ្វើការងារជាក្រុម ឬសហការណ៍ការងារជាមួយមនុស្សជុំវិញខ្លួនផងដែរ។

អ្នកជាមនុស្សដែលខ្លាចការបរាជ័យជាខ្លាំង ហើយតែងតែមានចរិត មិនចេះសប្បាយចិត្តដូចម៉េច ប៉ុន្តែអ្នកឆ្លាត និងរវាស មានការយកចិត្តទុកដាកខ្ពស់។ ប៉ុន្តែពេលខ្លះ ជាពិតជាមនុស្សដែលសាំញ៉ាំច្រើន និងគួរឱ្យធុញ សូម្បីតែអ្នកខ្លួនឯង ក៏ធ្លាប់ធុញទ្រាន់នឹងខ្លួនឯងផងដែរ។ អ្នកមិនចូលចិត្តលេងសើចជាមួយមនុស្សជុំវិញខ្លួនទេ ក៏មិនចូលចិត្តឱ្យគេលេងសើចនឹងអ្នកដែរ អ្នកប្រាកដនិយមជ្រុលហើយ។ អ្នកមិនមែនជាមនុស្សដែលមានចិត្តត្រជាក់ សម្រាប់អ្នកគ្រប់គ្នានោះឡើយ ហើយគ្រប់គ្នា ក៏មិនសូវចូលចិត្តអត្តចរិតរបស់អ្នកដូចគ្នា ព្រោះអ្នកជាមនុស្សច្បាស់លាស់ និងតឹងតែងហួសហេតុពេក។ ដូច្នេះ អ្នកគួរតែកែប្រែនូវទម្លាប់មួយនេះ ចូរបន្ធូរអារម្មណ៍ កុំបង្ខំឱ្យខ្លួនឯងធ្វើអ្វីដែលល្អឥតខ្ចោះពេក ហើយត្រូវចេះទទួលស្គាល់ការពិត និងទទួលយកលទ្ធផលដែលបាន មិនថាល្អ ឬមិនល្អ ក៏ត្រូវចេះរីករាយនឹងវាផង។

Screen Shot 2020 07 29 At 10.54.26 PM

២. បើអ្នកជ្រើសយកកែវទី២ មានន័យថា អ្នកជាមនុស្សដែលភ្លេចភ្លាំងច្រើន និងមិនសូវជាយកចិត្តទុកដាក់ទេ អាចនិយាយបានថា អ្នកជាមនុស្សម្នាក់ដែលខ្ជះខ្ជាយ ខ្ជីខ្ជាខ្លាមង ដែលជាហេតុបង្កឱ្យកើតមានបញ្ហា ជាពិសេសគឺ លើការងារ។ ជាការពិត អ្នកមិនមែនជាមនុស្សដែលចង់សាងកំហុសនោះឡើយ ប៉ុន្តែដោយសារតែពេលខ្លះ អ្នកល្ងង់ ស្លូតត្រង់ និងលេងសើចច្រើនពេក ទើបធ្វើឱ្យអ្នក ដូចជាមានចេតនាបំផ្លាញកិច្ចការងារអ៊ីចឹង។ អ្នកដែលស្គាល់អ្នក គេប្រាកដជាមិនប្រកាន់នឹងចរិតលក្ខណៈរបស់អ្នកឡើយ ប៉ុន្តែពួកគេក៏មិនហ៊ានប្រគល់ការងារសំខាន់ និងចាំបាច់ឱ្យអ្នកធ្វើដែរ ព្រោះតែមិនទុកចិត្ត។ នេះជាចំណុចមិនល្អ ដែលអ្នកគួរតែកែប្រែឡើងវិញ មិនអាចបន្តឱ្យនៅតែបែបហ្នឹងនោះឡើយ បើអ្នកមិនចង់ឱ្យខ្លួនឯងកាន់តែយ៉ាប់យ៉ឺនជាងនេះ ព្រោះអនាគតពិតជាសំខាន់ណាស់។

លើសពីនេះ អ្នកក៏មានចំណុចមិនល្អមួយទៀតគឺ មិនចេះអត់ធ្មត់ទេ។ អ្នកមិនសូវឆ្លាត មិនរហ័សរហួនហើយ ថែមទាំងរឹងរូស មិនសូវស្ដាប់អ្នកដទៃទៀត។ ធ្វើអ្វីក៏ដោយ អ្នកហាក់គិតរាក់ៗ មិនប្រាកដប្រជា មិនខ្វល់ពីលទ្ធផលដែលល្អរយៈពេលវែងនោះទេ។ ម្យ៉ាងវិញទៀត អ្នកខុស ក៏មិនចេះទទួលខុស គេប្រាប់ក៏មិនចេះកែប្រែដែរ សរុបទៅ អ្នកជាមនុស្សចិត្តក្ដៅ ឆេវឆាវ ហើយល្ងង់ថែមទៀតផង។

Screen Shot 2020 07 29 At 10.54.32 PM

៣. បើអ្នកជ្រើសយកកែវទី៣ នោះមានន័យថា អ្នកជាមនុស្សស្មោះត្រង់ និយាយម៉ាត់ណាម៉ាត់ហ្នឹង មិនចេះលាក់ពុតទេ សម្ដីត្រង់ ហើយអ្វីដែលអ្នកនិយាយហើយ អ្នកប្រាកដជាធ្វើ។ ពេលខ្លះ ព្រោះតែសម្ដីទៀងត្រង់របស់អ្នកននេះហើយ បានធ្វើឱ្យអ្នកជុំវិញគេមិនពេញចិត្ត និងតែងតែអន់ចិត្តជាមួយនឹងអ្នក។ ទម្លាប់មិនល្អរបស់អ្នកគឺ មាត់ឆៅ ឬមាត់អត់គម្រប ពេលខ្លះ អ្នកមានចេតនា និយាយល្អ ចង់រិះគន់បែបស្ថាបនា តែសម្ដីរបស់អ្នកវារាងធ្ងន់ធ្ងរបន្តិចហើយ។ ពេលខ្លះ ភាពស្មោះត្រង់ សម្ដីត្រង់របស់អ្នក ជាហេតុធ្វើឱ្យអ្នកដទៃគេឈឺចាប់ ដូច្នេះ អ្នកត្រូវគិតឱ្យបានល្អិតល្អន់មុននឹងនិយាយស្ដីទៅកាន់អ្នកដទៃ ឬ ពត់អណ្តាតរបស់អ្នកឱ្យបាន៧ ដងសិន មុនពេលអ្នកនិយាយ។

ក្រៅពីនេះ អ្នកក៏ជាមនុស្សដែលមិនសូវខ្វល់ពីអារម្មណ៍របស់អ្នកដទៃប៉ុន្មានទេ ព្រោះអ្នកគិតថា អ្នកជាមនុស្សស្មោះត្រង់ មិនបានទៅបង្ក ឬបំផ្លាញអ្នកណា ព្រោះវាមិនមាននៅក្នុងគំនិតរបស់អ្នក ប៉ុន្តែអ្នកមិនបានគិតទេថា អ្នកផ្សេងគេគិតបែបណា។

Screen Shot 2020 07 29 At 10.54.38 PM

៤. បើអ្នកជ្រើសយកកែវទី៤ នោះមានន័យថា អ្នកជាមនុស្សដែលខ្វល់ខ្វាយហួសហេតុពេកហើយ ជាពិសេសពេលដែលជួបបញ្ហា អ្នកហាក់ស្ទាក់ស្ទើរក្នុងការធ្វើការសម្រេចចិត្ត និងដោះស្រាយ ហេតុដូចនេះហើយ ដែលធ្វើឱ្យអ្នករឹតតែជួបប្រទះនឹងបញ្ហាទ្វេដង។ អ្នកក៏ជាមនុស្សម្នាក់ដែលែងតែព្យាយាមចៀស និងគេចវេស អាចនិយាយបានថា ខ្ជិលក៏ថាបាន ព្រោះអ្នកមិនចង់បង្កើនភាពស្មុគស្មាញ និងស្ត្រេសឱ្យខ្លួនឯងទេ អ្នកខ្លាចខុស ខ្លាចការសម្រេចចិត្ត ខ្លាចការប្រឈមមុខ ខ្លាចការទទួលខុសត្រូវ។ អ្នកពិតជាមិនមានគំនិតមនុស្សធំទាល់តែសោះ អ្នកនៅតែគិតថា ខ្លួនឯងក្មេង ត្រូវការពឹងពាក់អ្នកដទៃ ដូច្នេះហើយ ដែលធ្វើឱ្យអ្នកដើរយឺតជាងគេ និងមិនមានអ្វីដែលអាចទៅមុខបានឡើយ។

ការពិតទៅ អ្នកជាមនុស្សដែលឆ្លាត មានគំនិតច្រើន ហើយក៏មានទេពកោសល្យមួយដែលច្បាស់លាស់ ជាក់លាក់ដែរ ប៉ុន្តែអ្នកមិនដឹងពីវិធីលើកកម្ពស់ភាពខ្លាំងរបស់ខ្លួនឯង ព្រោះអ្នកខ្លាចបរាជ័យពេក មិនហ៊ានប្រថុយ មិនហ៊ានចាប់ផ្ដើម។ អ្នកបដិសេធការប្រឈមគ្រប់បែបយ៉ាង ព្រោះអ្នកខ្លាចការខិតខំ ហើយមិនចង់បាត់បង់ពេលវេលាដើម្បីស៊ូទ្រាំនឹងការលំបាក អ្នកខ្លាចភាពហត់នឿយ៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne