តេស្តមើលល្បឿនលុយ! តើលុយរបស់អ្នកបាត់ទៅណា? អស់ដោយសារអី?

ចាប់បៀរមួយសន្លឹក ដើម្បីដឹងពីសភាពនៃផ្នែកលុយកាក់របស់អ្នក ហេតុអ្វីបានជាមិនដែលសល់? តើលុយហ្នឹងអស់ដោយសារអី? វាអស់ទៅណាខ្លះ?

Screen Shot 2021 07 13 At 9.08.37 AM

1. សន្លឹកបៀរទី 1

អ្នកជាមនុស្សដែលងាយនឹងមានចិត្តទន់ ហើយខ្លាចក្នុងការនិយាយពាក្យបដិសេធអ្នកដទៃ នេះហើយជាចំណុចទន់ខ្សោយរបស់អ្នក។ ហើយមានមនុស្សមួយចំនួនដែលចេតនាប្រើលេសនេះដើម្បីខ្ចីលុយពីអ្នក។

ហេតុដូច្នេះ ចម្លើយទៅនឹងសំនួរថាលុយរបស់អ្នកអស់ដោយសារអី វាលែងជាចម្ងល់ហើយ គឺលុយរបស់អ្នកអស់ដោយសារតែ ចេះតែឱ្យអ្នកដទៃខ្ចី ខ្ចីមិនទុំ អ្នកខ្លះ ខ្ចីហើយស៊ីដាច់ អត់ដែលសងទេ។ តែយ៉ាងណា អ្នកនៅតែជាមនុស្សដែលមិនចេះរៀងចាល ម្ដងហើយម្ដងទៀត នៅតែឱ្យអ្នកដទៃបោកប្រាស់បាន។

2. សន្លឹកបៀរទី 2

ប្រហែលជាកាបូបភាគច្រើនរបស់អ្នក ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្ដីស្រឡាញ់រួចហើយ។ ដោយសារតែការបំពេញនូវតម្រូវការរបស់គូស្នេហ៍របស់អ្នក ហោប៉ៅរបស់អ្នក តែងតែធូរស្ពេត អស់លុយជាប្រចាំ ហើយវាមានសមាមាត្រផ្ទុយទៅនឹងទម្ងន់នៃទំនាក់ទំនងរវាងអ្នកទាំងពីរ។

ប៉ុន្តែប្រសិនបើមនុស្សម្នាក់ទៀតជាមនុស្សម្នាក់ដែលពិតជាស្រឡាញ់អ្នកមែន ហើយអាចនៅជាមួយអ្នកបានរហូត វាក៏មិនអីដែរ តែនេះម្ខាងទៀត មិនមានចេតនាស្មោះត្រង់នឹងអ្នករហូតឡើយ។ វាក៏មានន័យថា រវាងអ្នកទាំងពីរ វាគ្រាន់តែជាស្នេហាលើសម្ភារនិយមតែប៉ុណ្ណោះ បើនិយាយចំពោះទំនាក់ទំនងពិតប្រាកដនោះ គឺគ្មានទេ។

3. សន្លឹកបៀរទី 3

នៅពេលអ្នកកំពុងរងសម្ពាធ បន្ថែមពីលើការស្វែងរកវិធីដោះស្រាយ អ្នកមានដំណោះស្រាយមួយផ្សេងទៀតគឺត្រូវដើរចាយលុយ ទិញនេះ ទិញនោះតាមតែអំពើចិត្ត។ អ្នកតែងតែវង្វេងនៅក្នុងទីផ្សារទិញទំនិញ និងទិញរបស់របរស្អាតៗ ជួយឱ្យអ្នកបំបាត់ការគិត ខ្វាយខ្វល់ ការញុំាអាហារឆ្ងាញ់ៗ ទិញរបស់តាមចំណូលចិត្ត វានឹងជួយឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។

ប៉ុន្តែអារម្មណ៍នោះ វានឹងមានរយៈពេលមួយភ្លែតតែប៉ុណ្ណោះ តែនៅពេលដែលអ្នកទិញអស់ចិត្ត វាក៏ដល់ពេលដែលអ្នកអស់លុយដូចគ្នាដែរ។ ដូច្នេះ លុយរបស់អ្នក អស់ទៅដោយសារតែអ្នកចេះតែស្ត្រេសពេក ហើយគ្រប់ពេលដែលស្ត្រេស អ្នកក៏ចេះតែដើរចាយលុយ ដោយគ្មានដែនកំណត់ ដើរដល់ហត់ ចាយដល់អស់លុយ។

4. សន្លឹកបៀរទី 4

លុយរបស់អ្នកមានបញ្ហាអស់រយៈពេលជាយូរមកហើយ ដូច្នេះអ្នកត្រូវការដំណោះស្រាយដែលអាចរកលុយបានរហ័ស។ នៅពេលនេះអ្នកស្តាប់អ្នកដទៃ ហើយល្ងង់ខ្លៅក្នុងការវិនិយោគលើគម្រោងដែលមិនគួរឱ្យទុកចិត្ត ធ្វើឱ្យអ្នកមិនអាចគិតដោយស្ងប់ស្ងាត់។ ការខូចខាតចុងក្រោយត្រូវតែនិយាយថាវាធំណាស់ វាជាហានិភ័យ ដែលធ្វើឱ្យអ្នកខាតបង់លុយកាក់ទៅ ដោយសារតែការជឿទុកចិត្ត និងវិនិយោគដោយគ្មានបែបផែនច្បាស់លាស់៕

ប្រភព ៖​ iOne / Knongsrok