នេះគឺជាការទស្សន៍ទាយគ្មានដែនកំណត់ រាល់ពេលដែលអ្នកបានឃើញសន្លឹកកាតនេះ វានឹងអាចទស្សន៍ទាយពីរាសី និងជតារបស់អ្នកប្រចាំថ្ងៃអំពី ហិរញ្ញវត្ថុ ការងារ ស្នេហា រួមទាំងដំណោះស្រាយសម្រាប់អ្នកផងដែរ។
១. សន្លឹកកាតទៅ ១
- ការងារ ៖ គ្រប់គ្រងកិច្ចការបច្ចុប្បន្នរបស់អ្នកឱ្យបានល្អ។ គ្មានការឈ្លោះប្រកែកជាមួយមិត្តរួមការងារ ប៉ុន្តែត្រូវប្រយ័ត្នចំពោះសម្ពាធផ្លូវចិត្តខ្លួនឯង។
- ហិរញ្ញវត្ថុ ៖ មានកម្រិតសម្រាប់ការចាយវាយលុយពីអ្វីដែលអ្នកចង់បាន។ ត្រូវតែតស៊ូជាមួយហេតុផលសម្រាប់ការចំណាយខ្លួនឯងជាញឹកញាប់។
- ស្នេហា ៖ ដល់ពេលត្រូវប្រើហេតុផលដើម្បីជម្រុញបេះដូងរបស់អ្នកហើយ។ តើនរណាមានដៃគូដែលសម្គាល់ថា យើងឱ្យច្រើនពេកឬអត់? អ្នកស្រឡាញ់គេតែឯង អាចបញ្ឈប់បានហើយ ព្រោះអ្នកទៅមិនបានឆ្ងាយឡើយ។
- ដំណោះស្រាយ ៖ ត្រូវជឿជាក់លើគំនិតខ្លួនឯង ហើយធ្វើសកម្មភាព។ ប៉ុន្តែត្រូវប្រយ័ត្នកុំដាក់ខ្លួនឯងនៅកណ្តាលសកលលោក។
២. សន្លឹកកាតទៅ ២
- ការងារ ៖ មានអារម្មណ៍ចង់ធ្វើអ្វីផ្សេងក្រៅពីការងារ ដែលអ្នកកំពុងធ្វើនៅពេលនេះ។ អាចបណ្តាលឱ្យមានការមិនពេញចិត្តជាមួយមិត្តរួមការងារ។
- ហិរញ្ញវត្ថុ ៖ អ្នកមានលុយប្រើប្រាស់ដោយមិនបាច់ត្រូវការ។ ប៉ុន្តែនៅតែមានអារម្មណ៍ថាមានអ្វីមួយបាត់បង់ទៅ។
- ស្នេហា ៖ ប្រយ័ត្នកើតជម្លោះមិនល្អពីគូស្នេហ៍ ឬមនុស្សជុំវិញខ្លួន។
- ដំណោះស្រាយ ៖ អាចត្រូវបានដោះស្រាយដោយពាក្យ 'បន្តទៅមុខ' ដោយមិនចាំបាច់មើលថាតើបញ្ហានោះជាអ្វី ប៉ុន្តែរកវិធីល្អប្រសើរដើម្បីឈានទៅមុខ។
៣. សន្លឹកកាតទៅ ៣
- ការងារ ៖ មានរឿងដែលត្រូវដោះស្រាយក្នុងពេលតែមួយ។ បញ្ហាខាងក្រៅអាចរំខានដល់ការងារ។ ប៉ុន្តែវានៅតែត្រូវបានចាត់ទុកថា អាចឆ្លងកាត់បានយ៉ាងស្រួល។
- ហិរញ្ញវត្ថុ ៖ ប្រថុយនឹងការជួបឧបសគ្គផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យកាបូបខូច ឬមិនទទួលបានប្រាក់សងវិញ។ ប៉ុន្តែបទពិសោធន៍នឹងកន្លងផុតទៅ។
- ស្នេហា ៖ ទំនាក់ទំនងមានបញ្ហា មានរឿងឈ្លោះប្រកែកគ្នា។
- ដំណោះស្រាយ ៖ ប្រសិនបើអ្នកមានអារម្មណ៍ថាមានបញ្ហាធ្ងន់ធ្ងរខ្លាំង ចូរដើរចេញ កុំនៅទ្រាំ ការដើរចេញ គឺជារឿងល្អក្នុងស្ថានភាពបែបនេះ៕
ប្រភព ៖ Sanook / Knongsrok