ឱ្យចំណីឆ្កែ ៣ថ្ងៃ វានឹងចងចាំយើង៣ឆ្នាំ ធ្វើល្អជាមួយមនុស្សខ្លះ៣ឆ្នាំ គេនឹងបំភ្លេចយើងត្រឹមតែ ៣ថ្ងៃ

បើនិយាយពីការប្រៀបធៀបមនុស្សជាមួយសត្វ វាគឺជារឿងដែលមិនសមគួរនោះឡើយ ហើយក៏រឹតតែមិនល្អ ព្រោះសង្គមយើងបែងចែកមនុស្សមានឋានៈខ្ពស់ជាងសត្វ ជាពិសេសគឺ សត្វសុនខ ( ឆ្កែ ) ពេលដែលមាននរណាម្នាក់និយាយថា យើងអន់ជាងឆ្កែ វាគឺជារឿងដែលគួរឱ្យខឹង និងស្អប់បំផុត ព្រោះគេគិតថា ឆ្កែអន់ខ្លាំងណាស់។ ប៉ុន្តែ សម្រាប់ជនជាតិផ្សេង ជាពិសេសគឺជនជាតិជប៉ុន តាមដែលបានដឹង គឺគេឱ្យតម្លៃសត្វឆ្កែ សត្វឆ្មា ខ្ពស់ជាងមនុស្សទៅទៀត ព្រោះសត្វទាំងនេះ ល្អ ស្មោះត្រង់នឹងមនុស្ស ច្រើនជាងមនុស្សមួយចំនួនឆ្ងាយណាស់។

ដូចបាក្យគេថា " ឱ្យចំណីឆ្កែ ៣ថ្ងៃ វានឹងចងចាំយើង៣ឆ្នាំ ធ្វើល្អជាមួយមនុស្សខ្លះ៣ឆ្នាំ គេនឹងបំភ្លេចយើងត្រឹមតែ ៣ថ្ងៃ " គឺមិនខុសនោះឡើយ ព្រោះមនុស្សមួយចំនួន មិនស្មោះ មិនមានភាពទៀងត្រង់ទេ យើងល្អនឹងគេ យើងលះបង់គ្រប់យ៉ាងដើម្បីគេច្រើនប៉ុនណា ច្រើនឆ្នាំយ៉ាងណា ក៏គេមិនចាំដែរ នេះគេហៅថា មនុស្សរមិឡគុណ មិនដូចសត្វទេ យើងចិញ្ចឹមវា ឱ្យចំណីវាត្រឹមតែ៣ថ្ងៃ វានឹងចង់ចាំយើង៣ឆ្នាំ ឬអាចមួយជីវិតផងក៏ថាបាន។

និយាយចំពោះសត្វឆ្កែ សត្វឆ្មា គឺវាស្មោះនឹងយើងណាស់ ដ្បិតថាវាមិនចេះនិយាយ តែវាក៏ដឹងអ្វីល្អអ្វីអាក្រក់ វាមានទឹកចិត្តស្មោះត្រង់នឹងយើង វាស្រឡាញ់យើងពិតប្រាកដ មិនដូចមនុស្សមួយចំនួនទេ ចាំតែយើងភ្លេចខ្លួន គេនឹងធ្វើបាបយើងមិនខាន អ៊ីចឹងហើយបានបច្ចុប្បន្ន​មនុស្សល្អជាច្រើន សុខចិត្តចិញ្ចឹមឆ្កែឆ្មា សុខចិត្តនៅជាមួយសត្វ វាអាចឱ្យអារម្មណ៍ល្អច្រើនជាងនៅជាមួយមនុស្សខ្លះ៕

69593598_2427919083955912_7615920559993389056_n

69764380_2427918903955930_2079153862236700672_n

69993111_2427919010622586_9209015357048619008_n

70302528_2427969717284182_7973439676436447232_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ