ស្នេហា:
គ្មានគូស្នេហ៍ណាសុខៗចង់ឈ្លោះគ្នាទេ ហើយក៏គ្មានគូស្នេហ៍ណាអាចចុះសម្រុងគ្នាគ្រប់ពេលដែរ។ ការឈ្លោះប្រកែក ស្រែកគំហក យកឈ្នះរៀងខ្លួន កើតឡើងព្រោះតែការមិនចេះអត់ធ្មត់។
ពាក្យចាស់ពោលថា ចានក្នុងរាវគង់តែប៉ះគ្នាទេ ដូច្នេះ ត្រូវចាំថា ស្រលាញ់គ្នាស្ទើរលេបប៉ុណ្ណាក៏ដោយ បើមិនចេះអត់អោន និង អត់ធ្មត់ទេ ស្នេហាក៏មិនអាចគង់វង្សបានដែរ។
ជាការពិតណាស់អោយតែមានពាក្យថាឈ្លោះតែងតែមានពាក្យថាចង់ឈ្នះហើយ!អ្នកចង់ឈ្នះខ្ញុំចង់ឈ្នះចុះចង់ក្រោយសល់អ្វី?សល់តែការមិនចុះសម្រុងសល់តែការឈឺចាប់មិនយល់ចិត្តគ្នាប៉ុណ្ណោះ។
តែក៏មានគូខ្លះគាត់និយាយថាបើមិនឈ្លោះខ្លះមិនរករឿងគ្នាខ្លះម៉េចសប្បាយ?ពិតណាស់ពិតជាមានតែក៏ត្រូវចាំដែរថាលេងក៏ត្រូវមានពេលដែរ!មិនមែនចេះតែរករឿងគ្រប់ពេលនោះទេ។
តែជីវិតរៀបការវាលែងបែរហ្នឹងហើយ!អត់មានមករករឿងបានសប្បាយអីនោះទេ។
អត្ថបទ៖calvin