ក្នុងឆ្នាំថ្មីនេះ ធ្វើរឿង៦យ៉ាង អាចនាំសំណាង និងសិរីសួស្តីបាន

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឬសង្ក្រាន្តឆ្នាំថ្មី ២០២២ នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ហើយនេះក៏ជាពិធីបុណ្យធំមួយរបស់ខ្មែរ សម្រាប់ការធ្វើបុណ្យទានផង សែនទេវត្តាឆ្នាំថ្មីផង និងជាវេលាសម្រាកដ៏រីករាយផងដែរ។ នៅក្នុងថ្ងៃពិសេសនេះ គេក៏មានជំនឿដែរថា ក្រៅពីសែនព្រេនទេវត្តាឆ្នាំថ្មី បើធ្វើរឿងទាំង៦យ៉ាងក្នុងឆ្នាំថ្មីនេះ នឹងនាំសិរីសួស្តី និងរុងរឿងក្នុងជីវិត។

រឿងដែលធ្វើទាំង ៦យ៉ាងនេះ មានដូចជា ៖

១. ទៅវត្តធ្វើបុណ្យទាន ប្រគេនចង្ហាន់ព្រះសង្ឃ

ការធ្វើ​បុណ្យ ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ប្រតិបត្តិ​ព្រះធម៌ វា​ជា​សកម្មភាព​មួយ​ដែល​បាន​អនុវត្ត​ជា​យូរ​មក​ហើយ។ ក្រៅ​ពី​ការ​ធ្វើ​បុណ្យ​ដល់​អ្នក​ដែល​បាន​លាចាក​លោក ការធ្វើបែបនេះអាចបន្ថែម​សេចក្តីសុខ​ដល់​ជីវិត​ ជួយ​ពង្រឹង​ស្មារតី ដើម្បី​ចាប់ផ្តើម​ចូលឆ្នាំ​ថ្មីដោយ​ចិត្ត​ជ្រះថ្លា និងមានតែសេចក្តីសុខ។

២. ពូនភ្នំខ្សាច់

គេមានជំណឿថា ការពូនភ្នំខ្សាច់ អាចបណ្តាច់អស់កម្មពៀរវេរា និងនាំមកនូវសំណាងល្អ សេរីសួស្តីសម្រាប់ឆ្នាំថ្មីផងដែរ។

៣. ព្រលែងសត្វស្លាប ឬលែងត្រី

ការលែងសត្វ ចាត់​ទុក​ថា​ជា​ការ​ធ្វើ​បុណ្យ​មួយ​បែប​ទៀត ដោយត្រូវបានគេជឿថាជា សូម​លះបង់​នូវ​អំពើ​អាក្រក់​ រំដោះទុក្ខ រំដោះកម្ម នានា។ តែទោះ​បី​ជា​ធ្វើ​បុណ្យ​តាម​បែប​នេះ​ក្តី គួរសិក្សាពីការដោះលែងសត្វទៅកន្លែងត្រឹមត្រូវ និងរបៀបត្រឹមត្រូវ ព្រោះបើធ្វើមិនត្រូវទេមិនត្រឹមតែមិនបានបុណ្យ តែ​អាច​ធ្វើ​ឱ្យ​សត្វ​ស្លាប់​បានទៅវិញនាំតែជាប់បាប។

៤. សូត្រមន្តលើករាសី

តាមទំនៀមទម្លាប់ខ្មែរ ឱ្យតែជិតចូលឆ្នាំថ្មី គេតែងតែធ្វើពិធីបុណ្យសូត្រមន្តលើករាសី និងរំដោះគ្រោះនានា ថែមទាំងអាចធ្វើបុណ្យជូនដូនតា និងខ្មោចអនាថាផងដែរ។

៥. ស្រង់ព្រះ​ពុទ្ធ​រូប

គេជឿថាការងូតទឹកទឹកស្រង់ព្រះពុទ្ធ វានឹងជួយសម្អាតចិត្តឱ្យស្អាត យករឿងអាក្រក់ៗចេញឆ្ងាយចាប់ពីថ្ងៃចូលឆ្នាំថ្មីផងដែរ។

៦. ស្រោចទឹក

ការឱ្យចាស់ៗ ជាពិសេសម្តាយឪពុក ឬជីដូនជីតា ស្រោចទឹកឱ្យគេជឿថា ជាការសុំអភ័យទោសពីចាស់ទុំ ហើយជាការសុំពរពីអ្នកចាស់ទុំ ឬអ្នកដែលយើងគោរព ដើម្បីភាពរុងរឿងសុខសប្បាយ លាងរឿងហ្មងសៅផងដែរ៕