កត់ទុកស្រីៗ! បុរសដែលធ្វើការទាំងនេះ ភាគច្រើនជាបុរសល្អ និងស្មោះចំពោះប្រពន្ធកូនបំផុត

តាមការស្រាវជ្រាវបានឱ្យដឹងថា បុរសដែលប្រកបការងារ​ ឬអាជីពទាំង ៥ នេះ ភាគច្រើនគឺជាមនុស្សស្មោះស្នេហ៍ ជាបុរសល្អ ស្រឡាញ់ និងមើលថែដៃគូបានយ៉ាងខ្ជាប់ខ្ជួន នារីណាបានបុរសទាំងនេះជាគូ ពិតជាសំណាងខ្លាំងណាស់។

១. វេជ្ជបណ្ឌិត

បុរស​ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ បង្ហាញ​ថា​ពួកគេ​មាន​ទេពកោសល្យ​ខ្ពស់​ និង​មាន​ចំណេះដឹង​ទូលំទូលាយ។ មនុស្ស​ប្រភេទ​នេះ​ក៏​ចេះ​ថែទាំ និង​ថែរក្សា​សុខភាព​មនុស្ស​ជា​ទី​ស្រឡាញ់​ដែរ។ ដូច្នេះ​ពេល​ស្ត្រី​ដែលរៀបការបានស្វាមីជាវេជ្ជបណ្ឌិត នាង​នឹង​មិន​បាច់​ព្រួយ​បារម្ភ​ពី​ជំងឺ​ខ្លួន​ឯង និង​កូន​ឡើយ។

កម្រិតប្រាក់ចំណូលនៃវិជ្ជាជីវៈវេជ្ជបណ្ឌិតក៏ខ្ពស់ផងដែរ ដែលមិននឹកស្មានថាអាចធ្វើការខាងក្រៅ បើកគ្លីនិកឯកជនបាន ដូច្នេះហើយកុំខ្លាចអត់ការងារធ្វើ។

ជាការពិតណាស់ អ្វីៗមានពីរភាគី នៅពេលដែលស្ត្រីមានប្តីជាគ្រូពេទ្យ អ្នកត្រូវតែលះបង់ ព្រោះគាត់ចំណាយពេលនៅមន្ទីរពេទ្យច្រើនជាងនៅផ្ទះ។ ប៉ុន្តែ​អរគុណ​ចំពោះ​រឿង​នេះ បុរស​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ និង​ស្រឡាញ់​ប្រពន្ធ និង​កូន។

C4e2af29fbd6a555a524be796b1afb48

២. អ្នក​គ្រប់គ្រង

នាយកប្រតិបត្តិជាមុខតំណែងល្អណាស់ ជាមួយនឹងប្រាក់ខែសមរម្យ។ យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិការងារ (BSL) មានបុរសប្រហែល 823,000 នាក់ដែលកាន់តួនាទីជា CEO នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2017 ។ បុរសទាំងនេះរកបានជាមធ្យមប្រហែល 2,415 ដុល្លារក្នុងមួយសប្តាហ៍ និង 125,580 ដុល្លារ/ឆ្នាំ។

បុរស​ដែល​ធ្វើ​ការងារ​នេះ​មាន​ចំណង់​ចំណូល​ចិត្ត​នឹង​ការងារ​ខ្លាំង​ណាស់។ ពួកគេមិនល្ងង់ទេ ក្នុងការមានស្រីញីខាងក្រៅក្បត់ប្រពន្ធ និងកូនរបស់ពួកគេ។ មនុស្សដែលធ្វើការងារនេះ ធ្វើការងារចប់ នឹងត្រឡប់ចូលផ្ទះ ជួបជុំប្រពន្ធកូន មិនចេះដើរលេងផ្ដេសផ្ដាសទេ ដូច្នេះ​ស្ត្រី​ដែល​មាន​ប្តី​បែប​នេះ​មិន​បាច់​បារម្ភ​អ្វី​ទៀត​ទេ ។ គាត់មានភាពស្មោះត្រង់ និងពូកែរកលុយខ្លាំងណាស់។

៣. មេធាវី

មាន​តែ​អ្នក​ដែល​មាន​សមត្ថភាព ​និងខ្លាំងពូកែ​ប៉ុណ្ណោះ​ដែលអាច​ក្លាយ​ជា​មេធាវីបាន។ មេធាវីភាគច្រើនពិបាករៀបការ ព្រោះស្ត្រីជាច្រើនបារម្ភថាគាត់មិនឈ្លោះជាមួយប្តី ឬរៀបការជាមួយមេធាវី គាត់ប្រហែលជានិយាយច្រើន តើពេលណានឹងយកច្បាប់មកដោះស្រាយ។

ប៉ុន្តែ​តាម​ពិត បុរស​ដែល​ធ្វើ​ការ​ជា​មេធាវី​ គឺ​ផ្អែមល្ហែម​ណាស់។ គេជាមនុស្សរឹងរូស ម៉ឺងម៉ាត់នៅក្នុងតុលាការ ប៉ុន្តែនៅផ្ទះគេស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ជាពិសេសគេធ្វើច្បាប់ ទើបគេយល់ថាអំពើផិតក្បត់ជាបាបកម្ម ដូច្នេះគេស្មោះត្រង់នឹងគ្រួសារខ្លាំងណាស់។

78f3542e55f09fc9840e0c9d69bf5bab

៤. គ្រូ

ថ្វីដ្បិតតែបុរសធ្វើការជាគ្រូបង្រៀនប្រាក់ខែមិនខ្ពស់ក៏ពិតមែន តែឱកាសឡើងឋានៈក៏មានតិចតួចដែរ។ ទោះជាយ៉ាងណាក៏ដោយនេះ គឺជាគម្រូបុរសដែលស្មោះត្រង់បំផុតព្រោះពួកគេមានគំនិតសីលធម៌ និងផ្លូវចិត្តល្អ។

គេ​ដឹង​ថា​អ្វី​ត្រូវ និង​ខុស ដើម្បី​កុំ​ឱ្យ​មាន​កំហុស។ ពួកគេបង្រៀនសិស្សរាប់ពាន់ជំនាន់ ដូច្នេះពួកគេមិនអនុញ្ញាតឱ្យខ្លួនឯងធ្វើកំហុសដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ។ ដូច្នេះ​រៀបការ​ជាមួយ​គ្រូ​ស្រី​មិន​ខ្លាច​ប្តី​បោក​ពី​ក្រោយ​ខ្នង។

៥. អ្នកសរសេរកម្មវិធី

នេះគឺជាវិជ្ជាជីវៈដែលមានប្រាក់ខែខ្ពស់។ ដូច្នេះ​ពេល​យក​ប្តី​ទៅ​ធ្វើ​ការងារ​នេះ ស្ត្រី​គ្រាន់តែ​អង្គុយ​មិន​រាប់​លុយ។ មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សស្រីអាចធានាបានទាំងស្រុងនៅពេលរៀបការជាមួយអ្នកសរសេរកម្មវិធី ព្រោះការងាររវល់ពេក ច្បាស់ណាស់គំនិតផិតក្បត់នឹងមិនលេចចេញជារូបរាងទេ ដូច្នេះ ស្រីៗដែលបានប្ដីធ្វើការងារនេះ មិនបាច់ដេកខ្វល់ បារម្ភ ខ្លាចប្ដីមានស្រីនោះឡើយ៕

ប្រភព ៖ បរទេស / Knongsrok