វ័យកាន់តែច្រើនបានដឹងថា៖ ភាពជោគជ័យគឺមានសុខភាពផ្លូវចិត្តនិងផ្លូវកាយល្អ គ្រួសារមានសុភមង្គល!

ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ គឺ ជា​បំណង​ប្រាថ្នា​ទូ​ទៅ​របស់​មនុស្ស​គ្រប់​រូប។ អង្គការ​សុខ​ភាព​ពិភពលោក (WHO) បាន​កំណត់​ថា សុខភាព​ចែកចេញ​ជា​បួន​ផ្នែក​គឺ សុខភាព​ផ្លូវ​ចិត្ត សុខភាព​ផ្លូវ​កាយ ជំនឿស្មារតី និង​សុខភាព​សង្គម។

សុខភាព​ផ្លូវ​ចិត្ត និង​សុខភាព​ផ្លូវ​កាយ មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ បុគ្គល​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត និង​សុខ​ភាព​ផ្លូវ​កាយ​មាំមួន ពុំ​មាន​ជម្ងឺ​ដម្កាត់​ប្រចាំ​កាយ រមែង​ញ៉ាំង​ឲ្យ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​សេចក្ដី​សុខ និង​ភាព​ស្រស់​ថ្លា​ជា​ប្រចាំ។

2

អ្នក​ឯកទេស​ខាង​សុខភាព​ផ្លូវ​ចិត្ត បាន​ឯកភាព​គ្នា​ជាទូទៅ​ថា អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ គឺ​ជា​បុគ្គល​ដែល​មាន​អារម្មណ៍​ជ្រះ​ថ្លា មាន​អាកប្បកិរិយា​និង​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន មាន​សមត្ថភាព​អាច​ដោះ​ស្រាយ​បញ្ហា ឬ​វិបត្តិ​ផ្សេងៗ​ដោយ​អារម្មណ៍​វិជ្ជមាន និង​អាច​បំពេញ​ការងារ​ក្នុង​ជីវិត​រស់​នៅ​បាន​យ៉ាង​ល្អ​ប្រសើរ។

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ យុវជន​គ្រប់ៗ​រូប​ត្រូវ​តែ​ចេះ​ថែទាំ​សុខភាព​របស់​ខ្លួន ទាំង​សុខភាព​ផ្លូវ​កាយ និង​ សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ប្រសើរ។ ការ​បង្កើន​ចំណេះ​ដឹង​អំពី​របៀប​ថែទាំ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត គឺ​ជា​វិធី​មួយ​ចាំបាច់​បំផុត​សម្រាប់​យុវជន​គ្រប់​រូប​ក្នុង​ការឈាន​ទៅ​ផ្លាស់​ប្ដូរ​នូវ​អាកប្បកិរិយា​និង​ឥរិយាបថ ព្រម​ទាំង​ទង្វើ​ផ្សេងៗ​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែទាំ​សុខភាព​បឋម។

ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ

អានលម្អិត | >>> http://5000-years.org/en/read/1876#ixzz7c6JVRK4W