បើជាក្ដីស្រឡាញ់ពិតប្រាកដ បុរសនោះដាច់ខាតមិនទាមទារ ឬបង្ខំអ្នក ក្នុងរឿងទាំង៥នេះឡើយ

មនុស្សស្រីត្រូវចាំរឿងទាំង៥ចំណុចនេះទុកឱ្យបានច្បាស់ ប្រសិនបើអ្នកសម្រេចចិត្តរៀបការជាមួយនឹងបុរសណាម្នាក់ អ្នកត្រូវតែច្បាស់នឹងតម្រូវការទាំង៥នេះ ប្រសិនបើគេបង្ខំ ឬទាមទារអ្នកចំពោះរឿងទាំងនេះ នោះមានន័យថា គេមិនបានស្រឡាញ់អ្នកពិតប្រាកដចេញពីចិត្តនោះឡើយ ផ្ទុយទៅវិញ គេគ្រាន់តែចង់គ្រប់គ្រង ឬត្រួតត្រាលើអ្នកតែប៉ុណ្ណោះ ដូច្នោះហើយ យកល្អ កុំរៀបការនឹងមនុស្សបែបនេះឱ្យសោះ ព្រោះប្រសិនបើ់អ្នកព្រមជាមួយគេក្នុងរឿងទាំងនេះ ក៏មានន័យថា អ្នកបោះបង់ខ្លួនឯងចោលហើយ។

១. បោះបង់ទំនាក់ទំនងមិត្តភក្តិចោល

មនុស្សស្រីត្រូវដឹង ទោះបីជីវិតដៃគូសំខាន់សម្រាប់អ្នកប៉ុនណា តែមិត្តភាព ក៏សំខាន់ចំពោះអ្នកដែរ ព្រោះមានពេលខ្លះ រឿងខ្លះ អ្នកមិនអាចនិយាយប្រាប់គ្រួសារ ឪពុកម្ដាយ ឬដៃគូជីវិតអ្នកបានឡើយ តែមានតែមិត្តល្អប៉ុណ្ណោះ ដែលអាចស្ដាប់អ្នកបានគ្រប់រឿង។ ដូច្នេះហើយ ប្រសិនបើបុរសដែលអ្នករៀបការជាមួយ បែរជាទាមទារឱ្យអ្នកបញ្ចប់ទំនាក់ទំនង ឬផ្ដាច់ការទាក់ទងជាមួយនឹងមិត្តភក្តិទាំងស្រុង នោះមានន័យថា គេកំពុងតែកាត់ផ្ដាច់សេរីភាពរបស់អ្នកហើយ។

មិនថាចេតនាគេបែបណាទេ តែប្រសិនបើមនុស្សប្រុសម្នាក់ស្រឡាញ់អ្នកពិតប្រាកដមែន គេក៏ល្អ និងរាប់អាន​មិត្តរបស់អ្នកផងដែរ មិនមែនបញ្ជាឱ្យអ្នកឈប់ទាក់ទងមិត្តភក្តិរបស់អ្នកនោះឡើយ។

Screen Shot 2021 09 07 At 6.01.18 PM

២. សម្រកទម្ងន់

ការសម្រកទម្ងន់ ជារឿងល្អសម្រាប់អ្នកខ្លួនឯង ទាំងសុខភាព ទាំងរូបសម្រស់ ដូច្នេះ ប្រសិនបើអ្នកមានបំណងចង់សម្រកទម្ងន់ ហើយប្រាប់ដៃគូ ដៃគូរបស់អ្នកយល់ស្រប នោះមានន័យថា គាត់កំពុងតែគាំទ្រ និងលើកទេឹកចិត្តដល់អ្នក។ តែផ្ទុយទៅវិញ ប្រសិនបើគាត់ជាអ្នកទាមទារឱ្យអ្នកសម្រកទម្ងន់ ដោយនិយាយនូវពាក្យមួយចំនួន ដែលបង្អាប់ ឬសង្កត់ធ្ងន់ចំពោះរូបសម្រស់របស់អ្នក នោះមានន័យថា គាត់មិនដែលទទួលយកអ្នកជាអ្នកនោះទេ គាត់ស្រឡាញ់តែរូបសម្រស់ និងរូបរាងខាងក្រៅរបស់អ្នកតែប៉ុណ្ណោះ ដូច្នោះហើយ ប្រសិនបើគាត់គិតបែបនេះ ទៅថ្ងៃមុខ រូបរាង ឬសម្រស់របស់អ្នកកាន់តែចាស់ គាត់ប្រាកដជាបោះបង់អ្នកចោល ទៅរកអ្នកថ្មីមិនខានឡើយ។

៣. រៀបការ / មានកូន

អាពាហ៍ពិពាហ៍ និងការសម្រាលកូន គឺជារឿងពីរដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ស្ត្រី។ ទោះបីវាជារឿងសំខាន់ក៏ពិតមែន តែសូមកុំសន្យានឹងមនុស្សប្រុស ថាអ្នកនឹងរៀបការ បង្កើតកូនឱ្យពួកគេ ព្រោះវាជាចំណងមួយ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការរៀបការ មានគ្រួសារទេនោះ អ្នកមិនគួរយល់ព្រមនឹងរឿងនេះឡើយ ព្រោះអ្នកនឹងបាត់បង់​ភាពជាខ្លួនឯង អ្នកនឹងបាត់បង់សេរីភាពទាំងស្រុង ព្រោះតែជាប់ដៃជាប់ជើង។

Screen Shot 2021 09 07 At 6.01.23 PM

៤. ធ្វើជាស្ត្រីមេផ្ទះ មើលកូនៗនៅផ្ទះ

ការងារផ្ទះ ការមើលកូន គឺជាកាតព្វកិច្ចរបស់មនុស្សស្រីក៏ពិតមែន តែប្រសិនបើបុរសម្នាក់នោះស្រឡាញ់អ្នក គេមិនប្រកាន់រឿងការងារទាំងអស់នេះទេ គេមានតែជួយអ្នក សម្រាលបន្ទុកការងាររបស់អ្នក។ យ៉ាងណាមិញ ប្រសិនបើគេចេះតែទាមទារ និងបង្ខំអ្នកឱ្យធ្វើតែការងារផ្ទះតែម្នាក់ឯង មិនចេះសម្រាលការងារអ្នក នោះមានន័យថា គេប្រកាន់ខ្ជាប់រវាងបុរស និងស្ត្រីខ្លាំងពេកហើយ ដូច្នេះ អ្នកគ្រាន់តែជាអ្នកបម្រើរបស់គេតែប៉ុណ្ណោះ។

៥. បោះបង់ក្តីសុបិន

មនុស្សស្រីកុំល្ងង់ កុំដោយសារតែការរៀបការ មានគ្រួសារ បែរជាបោះបង់បំណងប្រាថ្នា ការស្រមៃរបស់ខ្លួនឯងចោលឱ្យសោះ។ អ្នកត្រូវដឹងថា មនុស្សប្រុស គេនឹងបោះបង់អ្នកចោល នៅពេលដែលអ្នកគ្មានអ្វីសោះ គ្មានការងារ គ្មានសមត្ថភាពរកលុយ ដូច្នេះ ការងារ ការបំពេញក្ដីស្រមៃរបស់អ្នកជារឿងសំខាន់ មានការងារ រកលុយបានជារឿងល្អ កុំបោះបង់ចោល ព្រោះតែនរណាម្នាក់ឱ្យសោះ៕

ប្រភព ៖ Phunutoday / Knongsrok