កក្រើកប្រទេស កាលពីម្សិលមិញនេះ !! លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមកម្មវិធី បងស្រី ដាណា ម្សិលមិញ ពិសេស តាប៉ាឡាក, ពេជ្រ សោភា និង Admin ជីងចក់ ប៉ះគ្នា កូរឡើងសើចពេញឆាក…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាម៉ោងជាង ៣ រសៀល នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានរៀបចំ ការប្រគំតន្ត្រី និងមានការចាប់រង្វាន់ ដ៏ធំអស្ចារ្យមួយ នៅដីឡូត៍ អតីតហ្គារ៉ាស់សាំង Caltex ព្រែកព្នៅ ព្រមទំាងមាន ការចូលរួមពីសំណាក់ តារា និងបុគ្គល្បីជាច្រើនរូប បង្កបរិយាកាសនៅក្នុងកម្មវិធីនេះ ឡើងសប្បាយរីករាយខ្លាំងមែនទែន ។

តារា និងបុគ្គល្បីៗ ដែលបានមកចូលរួមនេះមានដូចជា ៖ ពេជ្រ សោភា, សួស វីសា, លោក ថមមី (ហៅតាប៉ាកឡាក), កញ្ញា កែវ សុបញ្ញា, ប៉ែន ស្រីពេជ្រ, ផេន ខេក, Admin ជីងចក់ រួមនិងក្រុមតារាចម្រៀង ប្រចាំក្រុមហ៊ុន ដាណាទ្រី ជាច្រើនរូបទៀត ។

ក្នុងកម្មវិធីដ៏ធំ និងសប្បាយរីករាយនេះ Admin ជីងចក់, ពេជ្រ សោភា និង តាប៉ាកឡាន ប៉ះគ្នា កូរឡើងកក្រើក ហើយសើចផ្អើលឆាកតែម្តង ពិសេស មានការចូលរួមពីសំណាក់ ពុកម៉ែបងប្អូន មកទស្សនាផ្ទាល់ យ៉ាងច្រើនកុះករ ស្ទើរមិនគួរឲ្យជឿថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ទ្រី ដាណា បានទំលាយអារម្មណ៍ រំភើបស្ទើរមិនគួរឲ្យជឿមួយទៀត ដោយត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ មានអ្នកចូលមើលវីដេអូ នៃការ live ការប្រគំតន្ត្រីចាប់រង្វាន់នេះ រហូតដល់ទៅជាង 1 លានដងបាត់ទៅហើយ ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខ្លីៗ និង វីដេអូ live ពេញដែលមានភ្ជាប់ជូនខាងក្រោមនេះ ទំាងអស់គ្នា ៖