ផ្តើមចេញពីលុយ 11000$ ត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ ធ្វើឲ្យលោកឡេង ណាវ៉ាត្រា រកស៊ីជោគជ័យជាបន្តបន្ទាប់រហូតក្លាយជា “អ្នកឧកញ៉ា”

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលត្រូវបានគេដឹងថា ជាងចាងហ្វាងផលិតកម្ម Galaxy នោះបានបញ្ចេញនៅថ្ងៃនេះនូវប្រវត្តិជូរចត់ដែលគ្មានអ្នកណានឹកស្មានដល់ ព្រោះបច្ចុប្បន្នជីវិតរបស់លោកកំពុងទទួលជោគជ័យមានទ្រព្យ អចលនទ្រព្យរាប់ម៉ឺនដុល្លារក្នុងដៃ។

អតីតពលករធ្វើការនៅប្រទេសកូរ៉េ លោក ឡេង ណាវ៉ាត់ត្រា បានបើកកកាយឆាកជីវិតកម្សត់កម្ររបស់លោក មុនពេលជោគជ័យប្រាប់មិត្តភ័ក្ដិលើបណ្ដាញសង្គម រហូតអ្នកខ្លះធ្លោយថា កម្សត់រហូតទប់ទឹកភ្នែកមិនចង់ជាប់។

តាមប្រវត្តិដែលលោក ណាវ៉ាត់ត្រា បានសរសេរប្រាប់មិត្តភ័ក្ដិលើបណ្ដាញសង្គម គឺពីអតីតកាល លោក និងក្រុមគ្រួសារ គឺក្រីក្រខ្លាំងរស់ក្នុងផ្ទះដែលធ្វើពីភក់លាយជាមួយស្លឹកមិនសូវមានភាពកក់ក្ដៅ ហើយពេលខ្លះ កុំថាតែម្ហូបអាហារ សូម្បីតែអង្ករ ពេលខ្លះក្រុមគ្រួសារលោកគ្មានហូបផង។ ដូច្នេះហើយ លោកបានជួបរឿងជាច្រើន ដោយក្នុងនោះសូម្បីមិត្ត័ភក្ដិក៏ធ្លាប់និយាយមើលងាយដល់អ្នកមានគុណលោកដែរ។

ក្រៅពីលោកក៏ជាអ្នកជំនួញដីធ្លី ធំដុំមួយរូបទៀតផង បូករួមទាំងផ្ទះវីឡា និងរថយន្តទំនើប Lexus តម្លៃជិត១០ម៉ឺនដុល្លារ បន្ថែមពីលើរថយន្ត Tundra ដែលបូកបញ្ចូលគ្នា គឺរាប់ម៉ឺនដុល្លារអាមេរិឯណោះ។

ការតស៊ូរបស់ចាងហ្វាងផលិតកម្មវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកលើបណ្ដាញសង្គមជាច្រើន ភ្ញាក់ផ្អើល និងលើកសរសើរពីការពុះពាររបស់លោក ដែលអាចកែប្រែឆាកជីវិតបានរុងរឿង ស្ទើរមិនគួរជឿ៕