មើលហើយរំជួ-ល-ចិត្តស្រ-ក់ទឹកភ្នែក !! វីដេអូដំបូង នាង ប្រាក់សុគន្ធ ដឹកដៃប្អូនស្រីតាំងពីប៉ៃលិនមកប្រឡងចម្រៀង ទម្រាំបានដល់ថ្ងៃនេះ តែពេលនេះរូបគេចាកចេញហើយ

នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ នេះ តារាចម្រៀងសាន់ដេ កញ្ញា នាង គន្ធា បានបង្ហោះសារមួយយ៉ាងរំជួលចិត្ត ដោយនាងបានឱ្យដឹងថា បងប្រុសរបស់នាង គឺលោក នាង ប្រាក់សុគន្ធ ដែលមហាជនបានស្គាល់ជាអតីតបេក្ខភាពលេចធ្លោក្នុងកម្មវិធី Cambodian Idol រដូវកាលទី ២ នោះ បានទទួលម-រ-ណ-ភា-ពហើយ ដោយសារ-គ្រោះ-ថ្នា-ក់-កាលពីយប់មិញ ។

ក្រោយពីបង្ហោះសារជូនដំណឹងដ៏រន្ធត់នេះហើយ កញ្ញា នាង គន្ធា បានបង្ហោះសារគួរឱ្យស្រ-ណោះ-មួយទៀត ដែលនាងបានពោលហៅបងប្រុសជាទីស្រឡាញ់នាងត្រឡប់ទៅស្រុកកំណើតជួបពុកម៉ែវិញ ធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែអួលណែនឡើង ខណៈបងប្រុសនាងសល់តែរូបកាយនោះ ។ នាង គន្ធា បានបង្ហោះសារថា ៖ «ខ្ញុំនាំបងទៅផ្ទះយេីងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហេីយ» ។

ជាមួយដំណឹងដ៏រ-ន្ធ-ត់-ចិត្តនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំង និង អាណិតជាពន់ពេក ចំពោះការបា-ត់-ប-ង់-ជីវិតតារាចម្រៀងរូបនេះទាំងវ័យក្មេង។

អ្វីដែលកាន់តែស្រណោះខ្លាំងនោះ គឺនៅពេលមហាជនបានឃើញវីដេអូដើមដំបូង ក្នុងពេលដែលតារាចម្រៀង នាង ប្រាក់សុគន្ធ បានដឹកដៃប្អូនស្រីមកប្រឡងចម្រៀង ជាមួយនឹងការទម្លាយពីស្ថានភាពជីវិតពិតរបស់គេ ដែលរូបភាព និង សំឡេងនោះ ស្រាប់តែបានធ្វើឱ្យមហាជន និង អ្នកគាំទ្រកាន់តែរំជួលចិត្ត ស្រណោះអាណិតបងប្អូនទាំងពីរនាក់នេះកាន់តែខ្លាំងឡើង៕

សូមចុចទស្សនាវីដេអូ សកម្មភាពពេលដែលតារាចម្រៀង នាង ប្រាក់សុគន្ធ បានដឹកដៃប្អូនស្រី នាង គន្ធា មកប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទី ២ ខាងក្រោមនេះ ៖