សកម្មភាពចាស់ៗរបស់ ដួង ម៉ានិច និង អតិជាតិ បុត្រ ឃើញហើយអាចលើសជាតិស្ករ ហ្វេនៗមើលហើយ អៀនឡើងរមួលខ្លួនអស់ហើយ

ដូចដែលអ្នកគាំទ្របានឃើញហើយថា រាល់វីដេអូ រូបភាពលើបណ្ដាញសង្គម ទាំងវីដេអូក្នុង TikTok និង ហ្វេសប៊ុករបស់ តារាប្រុសវ័យក្មេង អតិជាតិ បុត្រ និង តារាស្រី ដួង ម៉ានិច បានទាញយកចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងក្លាជាមួយនឹងកាយវិការផ្អែមល្ហែម ស្អិតល្មួតនឹងគ្នា ដែលបានធ្វើឱ្យអ្នកគាំទ្រឃើញហើយអៀនរមួលគ្រប់គ្នា ។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ មហាជនអ្នកគាំទ្រឃើញថា មិនត្រឹមតែវីដេអូ និង រូបភាពមានភាពល្អូកល្អិននឹងគ្នានោះទេ តារាប្រុសស្រី ដែលអ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ខុសវ័យមួយគូនេះ តែងធ្វើការព្រលយសារលើបណ្ដាញសង្គមរបស់ពួកគេរៀងៗខ្លួន ដោយពោលពាក្យបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះគ្នាទៅមកយ៉ាងមានន័យ និង ផ្អែមបំផុត ប្រៀបដូចជាគូស្នេហ៍នឹងគ្នាអ៊ីចឹង ។

ជាការពិត ភាពស្និទ្ធស្នាលល្អូកល្អិនក្រៅឆាករវាង តារាប្រុសស្រីមួយគូនេះ ធ្វើឱ្យមហាជនចាប់អារម្មណ៍តាមដានខ្លាំងតាំងពីឆ្នាំ ២០១៩ កន្លងមក ដែលរាល់រូបភាព និង ការបង្ហោះសាររបស់អ្នកទាំងពីរផ្អែមល្ហែមខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រដាក់ការសង្ស័យថា អ្នកទាំងពីរ ជាគូស្នេហ៍ខុសវ័យ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈធំ រហូតមកដល់ពេលនេះ អ្នកទាំងពីរ ក៏បានសាងចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់មហាជនសាជាថ្មីម្តងទៀត តាមរយៈសកម្មភាពកាន់តែផ្អែមល្ហែមនឹងគ្នាលើបណ្ដាញសង្គម ។

ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអារម្មណ៍មហាជនមកទស្សនារូបភាព ក៏ដូចជាវីដេអូខ្លីៗ ដែលជាសកម្មភាពយ៉ាងផ្អែមល្ហែមរវាងតារាប្រុសស្រីខាងលើនេះ ចាប់តាំងពីឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ននេះ ដោយមហាជនបានទស្សនាហើយដឹងតែអៀនរមួលបេះដូងគ្រប់គ្នាតែម្ដង។ ប្រភពទាំងស្រុង ៖ Popular stars