អូនខឹ-ង-បងជាអ្នកលួង មិននិយាយរកគ្នា ១៤ថ្ងៃ ត្រៀមមេធាវី-លែ-ង-លះ-ទៅហើយ តែខាងប្រុសទិញរបស់មួយមក Surprise ទន់ចិត្តភ្លាម

ជីវិតគូក្នុងនាមជាប្តីប្រពន្ធ ពិតណាស់តែងតែប៉ះទ-ង្គិ-ចផ្លូវចិត្តគ្នា ប្រៀបបានដូចចានក្នុងរាវ តែវាទាមទារឲ្យអ្នកទាំងសងខាងអត់-ធ្មត់ អធ្យាស្រ័យខ្លះ បើមានអ្នកណាធ្វើខុសគឺហ៊ានទទួលនូវកំ-ហុ-សខ្លួនឯង និងហ៊ានសុំទោស ហើយកែប្រែនូវចំណុចខ្វះខាតទាំងអស់នោះ ដើម្បីឲ្យគ្រួសាររស់នៅបានចុះសម្រុង ទើបអាចដើរលើផ្លូវរួមគ្នាដល់វ័យចាស់បាន។

តែបើយើងងាកមកមើលជីវិតគូរបស់ប្តីប្រពន្ធមួយគូ ខាងក្រោមនេះវិញ បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលជីវិតគូរបស់អ្នកទាំងពីរ ស្ទើរតែដើរដល់ផ្លូវទាល់ទៅហើយ មិននិយាយរកគ្នារហូតដល់ទៅជិតកន្លះខែ ព្រមទាំងមានកិច្ចសន្យា មានមេធាវីត្រឹមត្រូវថែមទៀត តែគ្រួសារបែរជាអាចត្រូវរ៉ូវគ្នាវិញ ព្រមទាំងមានផ្អែមល្ហែមកាន់តែខ្លាំង។

ការឈានមកដល់ចំណុចនេះទៅបាន ព្រោះតែការទទួលខុសត្រូវយ៉ាងពិតប្រាកដក្នុងនាមជាប្តីប្រពន្ធ អ្នកធ្វើខុស ត្រូវហ៊ានសុំទោស ហើយម្ខាងទៀតត្រូវចេះលើកលែង ត្រូវស្វែងយល់ពីចិត្តគ្នាឲ្យបានកាន់តែស៊ីជម្រៅ។ ដោយក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកម្ចាស់សាម៉ីខ្លូន មានឈ្មោះ Je Aum ក៏បានសរសេររៀបរាប់ ពីដំណើររឿងដែលខ្លួនអាចត្រូវគ្នាជាស្វាមីវិញថា ៖

«១៤ ថ្ងៃកន្លង ខ្ញុំមិននិយាយរកគាត់សូម្បីមួយម៉ាត់ ខ្ញុំគិតថា សម្រេចដើរចេញពីគាត់ហើយ សុំគាត់ចែកផ្លូវគ្នា របៀបថាអស់ចិត្តតែម្ដង លើកហ្នឹងគឺមែនទែន ស្តែងៗមានមេធាវីទៀត (ខិ្ចលប្រាប់មូលហេតុ) បន្ទាប់មកម្សិលម្ង៉ៃ ខ្ញុំបានធ្វើកិច្ចសន្យាមួយ (ប្រហែលមនុស្សប្រុសខ្លះមិនអាចលះបង់បែបនេះទេ) គាត់ក៏នៅតែព្រម ។

អ៊ីចឹង អូខេ សាកណាត់គ្នា ញ៉ាំអីមើល មានណា bro u win my heart again ទៅស៊ុបប្រាយ ចំចំនុចអូនចង់បាន អូខេ Bro លើកនេះ ស៊ុបប្រាយលួងគេបានសម្រេចហើយ ។ កាដូដែលមានតម្លៃសំរាប់អូនមិនមែនជាលុយ មិនមែនជាពេជ្រ តែជាកាដូម្យ៉ាងដែលអូនចង់បាន ហើយអត់សូវចេះទិញ និងអត់សូវចេះមើល គឺកាមេរ៉ានេះហើយ ។

វាធូរថ្លៃជាងកាដូបងឲ្យអូនរាល់ដងពីមុនមកទៀត តែមានន័យថា បងព្យាយាមយល់ពីចិត្តអូនថាក្នុងជីវិតអូន ចង់បានអីឲ្យពិតប្រាកដ សាកល្បងស្នេហ៍បងម្តងទៀត តែស្អែកផ្តិតមេដៃលើកិច្ចសន្យាហ្នឹងសិន បានព្រមទៅរួមបន្ទប់មួយវិញច៎ា»។

ពេលបានឃើញអ្នកទាំងពីរត្រូវគ្នាវិញ ហើយបង្ហាញភាពល្អែមល្ហែមកាន់តែខ្លាំងបែបនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកប្រើបាស់បណ្ដាញសង្គមហ្វេសប៊ុកដែលស្គាល់ពួកគេ ក៏មានក្ដីត្រេកអរជំនួសអ្នកទាំងពីរ ហើយថែមទាំងជូនពរឲ្យអ្នកទាំងពីរ រស់នៅជុំគ្នាដល់ចាស់រៀងៗខ្លួន ប្រកបដោយសេចក្ដីសុខសុភមង្គល ៕