ធ្លាក់ថ្លើ-ម-ក្ដុ-ក !! ពុកម៉ែយំស្ដាយសឹង-បោ-ក-ខ្លួន ត្រីនាគរបស់ខ្លួនដែលខំបង្កាត់ពូជអស់រាប់មុឺនដុល្លា ត្រូវរ-លា-យ១ភ្លែតដោយសារតែកូនប្រុសគាត់បាន….!!

ប្រិយមិត្តប្រាកដជាដឹងហើយថា ត្រីនា-គ-ជាប្រភេទត្រីចិញ្ចឹមដែលមានតំលៃថ្លៃយ៉ាងណាមិញកាលពីថ្មីៗនេះមានរឿងរ៉ាវហួសចិត្តចំពោះកូនប្រុសខ្លួនបានកើតឡើងដោយសារតែបុរសចំណាស់ម្នាក់មានកូនប្រុសម្នាក់ ត្បិតកូនប្រុសរៀននៅស្រុក ជាប់ថ្នាក់ទី១២ រួចក៏បន្តរទៅរៀននៅទីក្រុងបន្តចូលមហាវិទ្យាល័យ ដោយបានមករៀនទីក្រុងយូរពេកហាក់ភ្លេចការរស់នៅឯជនបទស្រុកស្រែ ។

នៅថ្ងៃមួយកូនប្រុសបានទូរសព្ទមករកឪពុកម្ដាយ ថាខ្លួនមានបំណងនាំមិត្តភក្តិមកលេងស្រុក ស្រាប់តែពេលនោះពុកម៉ែរវល់ទៅលេងបងប្អូនមិនបាននៅផ្ទះ ក៏បានត្រឹមឆ្លើយតាមទូរសព្ទមកប្រាប់កូនប្រុសថាៈ «កូនមើលទៅ !! នៅផ្ទះយើងមានអ្វីទំនង ចាត់ចែងធ្វើតាមហ្នឹង ដើម្បីទទួលមិត្តភក្តិកូនទៅ » ។

ពេលមកដល់ផ្ទះ ក្រឡេកចុះឡើងៗ ឃើញមានត្រី ៦ ក្បាល ពងពេញពោះនៅក្នុងអាង នឹកគិតថា ឪពុកនេសាទបាន យកមកប្រោះទុកក៏នាំគ្នាចាត់ចែងបង្កាត់ភ្លើងធ្វើត្រីអាំង ។

ដល់ពេលពុកម៉ែត្រឡប់មកវិញក៏ ស្រែកសួរកូនពីចម្ងាយថា បានអ្វីឲ្យមិត្តភក្តិហូប? កូនប្រុសឆ្លើយភ្លាមៈ ត្រីអាំងម៉ែ !! ត្រីនេះមានពង តែសាច់មិនឆ្ងាញ់សោះ ?

ឮដូច្នេះ ម្តាយស្លុតចិត្ត និយាយលែងចេញតែម្តង ។ គាត់ទូរស័ព្ទទៅប្រាប់ប្តីភ្លាមៈ ពុកវាអើយ !! ចប់ហើយ ត្រីនាគដែលបងខំបង្កាត់លក់ គ្រាន់ប្រមូលលុយបង់ថ្លៃសិក្សាឲ្យកូន ។

ប្តីឆ្លើយថាៈ ម៉េចហ្នឹង !! វាងាប់ឬ ?? ប្រពន្ធឆ្លើយរ៉ាយរ៉ាប់ថាៈ កូនវាអាំងស៊ីអស់ហើយ !!ប្រិយមិត្តដឹងទេថា ត្រីនាគប្រភេទនេះ ចំនួន ៦ ក្បាល គេអាចលក់បានយ៉ាងអន់ក៏ប្រមាណ ១០.០០០ ដុល្លារ ។

ប្រសិនបើបុរសជាឪពុកឮកូនថាៈ «…សាច់វាមិនឆ្ងាញ់សោះ !!» តើក្នុងចិត្តរបស់គាត់ក្លាយជាយ៉ាងណា៎ !! ។ តើឲ្យបន្ទោសអ្នកណាប្រាកដ !! ។