អីយ៉ា ស្ងាត់ៗ ស្រាប់តែអ្នកមេម៉ាយសាច់សរខ្ចី ភិន សុដាលីស ដឹកដៃកំលោះរូបសង្ហាម្នាក់ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ធ្វើឲ្យអ្នកគាំទ្រសង្ស័យមានដំណឹងល្អព្រាត…

ហ្វេសប៊ុក៖ ភិន សុដាលីស ត្រូវបានមហាជនជាច្រើនចាត់ទុកជាតារាសម្តែងស្រីម្នាក់ ដ៏មានប្រជាប្រិយភាពមួយរូប ក្រៅពីអាជីពជាអ្នកសិល្បៈ ដាលីស ក៏ត្រូវបានគេស្គាល់ថាជាអ្នកជំនួញវ័យក្មេងម្នាក់ មានភាពឆ្លាតវៃក្នុងការរកស៊ី រកលុយចាយដោយខ្លួនឯងមិនពឹកផ្អែកលើកទ្រព្យសម្បត្តិឪពុកទាំងស្រុកឡើយ ។

ក្រឡេកទៅមើលជីវិតឯកជន របស់តារាស្រីរូបនេះវិញ គឺថាមួយរយៈចុងក្រោយមកនេះមហាជន និងហ្វេនៗបានចាប់អារម្មណ៍ឃើញថាអ្នកមេម៉ាយរូបស្រស់សាច់សខ្ចី ហាក់ជិតស្និទ្ធនឹងកំលោះសង្ហាវ័យក្មេងម្នាក់ប្លែក ហើយតាមរយៈភាពជិតដិតទៅណាមកណាតែងតែបណ្តើរគ្នាទៅយ៉ាងត្រសង ធ្វើឲ្យអ្នកគាំទ្រ និងមហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនយល់ឃើញថា ដាលីស និងកំលោះរូបសង្ហារូបនេះ ហាក់មានទំនាក់ទំនងស្នេហានឹងគ្នា គ្រាន់តែអ្នកទាំងពីរមិនទាន់បញ្ជាក់ប្រាប់មហាជនច្បាស់ៗប៉ុណ្ណោះ ។

តួយ៉ាង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ គេបានឃើញ ភិន សុដាលីស បានទម្លាយរូបភាពជាច្រើនសន្លឹកជាមួយបុរសជិតដិតខាងលើជាថ្មីម្តងទៀតហើយ បង្ហោះចែកចាយឡើងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ហើយរូបថតនោះដែរ អ្នកទាំងពីរបានតុបតែងខ្លួនបែបបុរាណ ដែលមើលទៅពិតជាស្រស់ស្អាតស័ក្តិសមគ្នាខ្លាំង ប្រៀបដូចជាពួកគេទាំងពីរកំពុងកាន់ដៃគ្នាថត Pre-Wedding ត្រៀមខ្លួនចូលរោងការអ៊ីចឹង ។

ទន្ទឹមនឹងរូបភាពជាច្រើនសន្លឹកនេះ ហ្វេនៗជាច្រើនឃើញហើយទប់ចិត្តមិនបាន ក៏នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាតថា៖ “ស្អាតណាស់បង, ពាក់ឈុតនឹងសមណាស់អូន, ស្រស់ស្អាតណាស់លោកអើយ, ស្អាតណាស់idol, ស្អាតមែនទែន, ស្អាតខ្លាំងណាidol, ស្រស់ស្អាតណាស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។