មនុស្សខុសចេះកែបានគេហៅថាមនុស្ស !! មុនហ្នឹងក្លាយជាតារាល្បីសព្វថ្ងៃ​តួ Iron Man មានអតីតជាអ្នក-ទោ-ស កែប្រែជីវិតរហូតក្លាយជាតារាល្បី មានទ្រព្យស្តុកស្តម្ភចាយ១០ជាតិមិនអស់…

តារាសម្ដែង Robert Downey Jr. ដែលមហាជនភាគច្រើនស្គាល់ថាជាតួអង្គ Tony Stark ឬ Iron Man របស់ Marvel នោះ មិនមែនតែងតែគោរពច្បា-ប់ និង សង្គមដូចបច្ចុប្បន្ននេះឡើយ ដោយពីអតីតកាលលោកធ្លាប់ចោលទេពកោសល្យ ដើរលើគន្លងផ្លូវខុ-ស រហូតខាត-ប-ង់-កេរ្តិ៍-ឈ្មោះអស់ពេលរាប់ឆ្នាំ ។

មុនកែប្រែខ្លួនជាបុគ្គលល្បី និង គំរូម្នាក់ តារាសម្ដែង Robert កាលពីក្មេង ធ្លាប់មានគំនិតភ្លើតភ្លើន ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រហូតត្រូវបញ្ជូនចូលពន្ធនាគារក្នុងឆ្នាំ ១៩៩៩ ។

ក្នុងឆ្នាំ ១៩៩៦ បើតាមសារព័ត៌មាន BBC បានឱ្យដឹងថា ប៉ូលិសបានរកឃើញថ្នាំប្រភេទហេរ៉ូអ៊ីន កាកូ-អ៊ី-ន និង កាំ-ភ្លើ-ង-ខ្លី-មួយដើមក្នុងឡានរបស់ Robert ខណៈពេលរូបលោកត្រូវបានប៉ូលិសហៅឱ្យឈប់ ក្រោយបើកបរលើសល្បឿនកំណត់ ។ ក្រោយមក ក្នុងឆ្នាំ ១៩៩៩ លោកក៏ត្រូវបានបញ្ជូនទៅដាក់ក្នុងពន្ធ-នា-គា-រយៈពេល ៣ ឆ្នាំ ដោយសារលោកបានបំ-ពា-នលើលក្ខខណ្ឌឃ្លាំមើល ។

ទោះជាយ៉ាងណា មកដល់ឆ្នាំ ២០១៥ Robert Downey Jr. ត្រូវបានតុលាការលើកលែ-ងទោ-ស ប៉ុន្តែកំណត់ត្រាទោសកំ-ហុ-សរបស់លោកនៅតែរក្សាជាអចិន្ត្រៃយ៍ ។ ក្រោយរួចទោស តួអង្គ Iron Man រូបនេះ បានផ្លាស់ប្ដូរជីវិតរបស់លោកឱ្យដើរផ្លូវត្រូវ ក្លាយជាបុគ្គលគួរឱ្យគោរពក្នុងសង្គម និង នាំខ្លួនឱ្យក្លាយជាតារាល្បីម្នាក់ មានចំណូលរហូត ៣០០ លានដុល្លារក្នុងដៃ រស់នៅជីវិតពោរពេញដោយសម្បូរហូរហៀររហូតមកដល់សព្វថ្ងៃ៕