យល់ឃើញយ៉ាងម៉េចដែរបងប្អូន ? ​​តា​​ប៊ុ​យចេញវី​​ដេអូ​ហួសចិត្តនិ​​យា​យបែ​បនេះ​​តែ​​ម្ដង ​ក្រោ​​យឃើ​​ញតម្លៃ​ជួ​សជុ​​លនេះ​​ ​​(មា​នវី​ដេអូ​​)

ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា តាប៊ុយ អតីតពិធីករទូរទស្សន៍ដ៏ល្បីបានបេីករថយន្តសេរីទំនេីបម៉ាករ៉េងរ៉ូវ័រ១គ្រឿង ពណ៍សមួយគ្រឿង ជ្រុលទៅបុ-ករថយន្តព្រូសពីក្រោយពេញទំ-ហឹ-ង នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីម្ចាស់រថយន្តរ-ង-គ្រោ-ះ-បានឲ្យដឹងថា រថយន្តរបស់ខ្លួនម៉ាកព្រូសពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-7048 កំពុងតែឈប់រង់ចាំស្តុប ស្រាប់តែពេលនោះក៏មានរថយន្ត រ៉េងរ៉ូវ័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 បានបើកមកបុ-ក-គូ-ថរថយន្តព្រូសខាងលេីពេញទំ-ហឹ-ង បណ្ដាលឲ្យខូ-ច-ខា-តផ្នែកខាងក្រោយ យ៉ាងណាក្រោយកើតហេតុម្ចាស់រថយន្តព្រូសក៏បានចុះមកនិយាយដេីម្បីសម្រួលគ្នា តែដោយសារតែម្ចាស់រថយន្តរ-ង-គ្រោ-ះទាញទូរស័ព្ទមកថត បុរសដែលគេជាអ្នកបង្កនោះបែរជាបើករថយន្តគេ-ច-ចេញពីកន្លែងកើតហេតុ ម្ចាស់រថយន្តព្រូសបើកដេញតាមរហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ទើបអាចឃា-ត់-បានបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

អ្នកបើករថយន្តបង្កស្ថិតក្នុងសភាពឈរមិននឹង ខណៈម្ចាស់រថយន្តមិនទាមទារអ្វីទេ គ្រាន់តែឲ្យទទួលខុសត្រូវ យ៉ាងណាក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្រះចកបានចុះដល់ទីតាំងកើតហេតុ នាំរថយន្តទាំងពីរយកទៅ កាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលដើម្បីធ្វើការសម្របសម្រួល ដោយភាគីរថយន្តស៊េរីទំនើបរ៉េងរ៉ូវ័រ សុខចិត្តចេញថ្លៃសងការខូ-ច-ខា-ត-ទៅកាន់ភាគីរថយន្តព្រូសដើម្បីបញ្ចប់រឿង។

យ៉ាងណាក្រោយពេលដែលបុរសដែលរ-ង-គ្រោ-ះយករថយន្តទៅជួសជុល ហើយក៏ផ្ញើបុងតម្លៃឲ្យតាប៊ុយវិញ ដែលការចំណាយអស់ដល់ទៅជាង២ពាន់ដុល្លារ ធ្វើតាប៊ុយចេញវីដេអូ រៀបរាប់តែម្ដង ថាម្ចាស់រថយន្តគួរធ្វើឲ្យសមរម្យបន្តិចទៅ លោកបន្តថា វាមិនដែលអាណាសរសេរបុងដៃ ដាក់ឲ្យគេចឹងហ្មងទេ ។ សូមលោកអ្នកទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖