អបអរសាទរទីបំផុត ​Love ​Riya ​ជាមួយគូរស្នេហ៌ បាន​​ចូ​លរោ​​ងកា​​រ ​​ស្អែ​កនេះ​​ហើយ តែ​​មើ​​លទៅ​​រោ​ងពិ​​ធី​វិ​ញ ​ញា​ក់​​សា​​ច់​ ​​ដឹ​​ងតែ​កក្រើ​​កទៀ​​តហើ​យ, ​​ដឹ​ងដំ​ណឹ​​ងនេះ​ភ្លា​ម ​​ហ្វេនៗ ​​នាំ​គ្នា​ចូ​ល ​​ខមិន ​ព្រា​តថា​…(មា​​នវី​​ដេអូ​​)

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា ក្រោយលែងលះជាមួយស្វាមី គេឃើញ Love Riya មានទំនាក់ទំនងស្នេហាជាមួយ បុរសម្នាក់ឈ្មោះ សូនី តែដោយសារមានបញ្ហាមួយចំនួន អ្នកទាំងពីរក៏បានសម្រេចចិត្ត ចែកផ្លូវគ្នា និងដើរចេញរៀងៗខ្លួនហើយ ដោយបានស្គាល់គ្នាអស់រយៈពេលយ៉ាងយូរ គួរសមដែរ ។

ក្រោយមកបន្តិច Love Riya ក៏បានជួបបុរសដ៏សង្ហាម្នាក់ទៀត មានឈ្មោះ ហេង គឹមហៀង ហៅជា ដោយអ្នកទាំងពីរ កំពុងបង្ហាញភាព ផ្អែមល្ហែម ស្និតស្នាល និងនាំគ្នា ទៅដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ មិនតិចនាក់ទេ កំពុងសង្ស័យថាអ្នកទំាងពីរ កំពុងតែមានទំនាក់ទំនងស្នេហា ដ៏ស៊ីជំរៅ ។

ក្នុងនោះ មានហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាចង់ដឹងខ្លាំងណាស់ ថាអ្នកទំាងពីរនាក់ នឹងចូលរោងការនៅថ្ងៃណា។ ដោយមិនទុកយូរទេ ទីបំផុត កាលពី ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក គីមហៀង បានដាច់ចិត្តប្រាប់ថ្ងៃមង្គលការរបស់ខ្លួនហើយ ដោយបញ្ជាក់ច្បាស់ៗថា “ 3ថ្ងៃទៀត ជួបគ្នាណា ថ្ងៃទី15 ពេលល្ងាច ok ” ។

កម្មវិធីនេះរៀបចំធ្វើឡើងនៅគេហដ្ឋានខាងស្រី ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មួយវិញទៀត បើក្រឡេកទៅមើលរោងពិធីវិញ ពិតជាមានការរៀបចំតុបតែង បានស្អាតទាក់ភ្នែកខ្លាំងណាស់ មើលទៅដឹងតែកក្រើកទៀតហើយ ក្នុងថ្ងៃពិសេស របស់ Love Riya លើកនេះ ។

រឹតតែច្បាស់ថែមទៀត បើយោងតាមរយៈហ្វេសប៊ុក Dara Entertainment បានបន្ថែមថា “ តើអ្នកណាខ្លះដែលជា fan របស់អ្នកនាង Love Riya ហើយមានអ្វីជូនពរ នៅក្នុងថ្ងៃពិសេសរបស់គាត់ទេ? ជួបគ្នាថ្ងៃទី 15_12_2021 ទីតាំង ស្ពានព្រែកហូរ ក្រុងតាខ្មៅ ” ។

ទទួលបានដំណឹងនេះភ្លាម បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីរំភើបរីករាយជំនួស រួមនិងចូលរួមអបអរសាទរ Love Riya និង បងប៉ូលិស ដែលនឹងមកដល់នៅថ្ងៃស្អែកនេះហើយ។ ក្នុងនោះក៏មានអ្នកខ្លះ បានចូល comment ថា ៖

ជូនពរបងទំាងពីរ មានសុភមង្គល ក្នុងគ្រួសារ មានតែស្នាមញញឹមរហូត, Congratulations ជួបគ្នាឆាប់ៗ សម្លាញ់, សូមជូនពរ ដល់អូនយ៉ា និងប្អូនជា ចាប់ដៃគ្នា មើលថែគ្នា រហូតអស់មួយជីវិត កុំកែប្រែណាប្អូនទាំងពីរ , Grateful for you , ខ្ញុំជាអាយដលគាត់ ជូនពរអោយបងទាំងពីរ ស្រលាញ់គ្នាដល់ចាស់ ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖