វី​ដេអូ​​ស្តែ​ងៗ ​ក្មេ.ងល.ង់​ទឹ​.កស្លា​ ​​-ប់​​ ​​ថ្ងៃ​មុ​ននៅ​​ទឹ​​កស្រះ​វត្តស្ទឹ​​ងមា​នជ័យ ​​ព្រោ​​ះ​​តែ​ប្រលែ​ងគ្នា​​ឡូ​តទឹ​​ក ​…(មា​នវី​ដេអូ​​)

កាលពី ថ្ងៃ ទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រះទឹក ក្នុងវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ផល្លី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបសិស្ស ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គាត់បានដើរ រកក្មួយគាត់ នៅចំណុចមុខស្រះទឹក តែរកមិនឃើញ ស្រាប់តែឃើញក្មេងប្រុស ពីរនាក់ កំពុងអង្គុយក្នុងស្រះទឹក លើកាំជណ្ដើរ ដោយមិនបានឃើញ ក្មួយរបស់គាត់នោះទេ គាត់បានដើរចេញមកកន្លែងលក់ដូរវិញ មិនទាន់បានស្រួលបួលផង ស្រាប់តែក្មេងប្រុសម្នាក់ ដែលគាត់ឃើញអង្គុយក្នុងស្រះទឹកពីរនាក់

ម្នាក់បានរត់ មកប្រាប់គាត់ថា មានមិត្តភ័ក្ត្រគាត់ លង់ទឹក លិចបាត់ ហើយភ្លាមៗ បានផ្អើលដល់ព្រះសង្ឃ គង់ក្នុងវត្តស្ទឹងមានជ័យ មាន ព្រះសង្ឃចំនួន៣អង្គ បានជួយមុជ រាវរកឃើញ ស្រង់មកដាក់លើគោក តែក្មេងរងគ្រោះបានស្លា–ប់ បាត់ទៅហើយ។

ម្ដាយក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ មិនមែនជាកូនបង្កើតនោះទេ គឺជាកូនចិញ្ចឹម តាំងពីតូចក្រូចឆ្មារ ទាំងមិនទាន់ដឹងក្ដី មកម្ល៉េះ ហើយគាត់ស្រឡាញ់ ដូចកូនបង្កើត អីចឹង។ កូននោះស្លូតបូតណាស់ស្ដាប់តាមដំបូន្មានឪពុកម្ដាយ មិនដែលដើររហេតរហូតទៅណានោះទេ ។

ចេញពីសាលា ជួយធ្វើនំម្ដាយលក់ រាល់ថ្ងៃមិនដឹងជាថ្ងៃនេះ យ៉ាងមេច បានជាដើរទៅដល់វត្តស្ទឹងមានជ័យ បណ្ដាលឲ្យលង់ទឹកស្រះ ស្លាប់បែបនេះ។

ដំបូងឡើយ គាត់បានឃើញក្មេងប្រុសម្នាក់ ដែលស្គាល់កូនគាត់ បានរត់មកប្រាប់ថា កូនអ៊ុំឯងលង់ទឹកស្រះវត្តស្ទឹងមានជ័យ ស្លាប់បាត់ហើយ ៕